បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ១៣:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ ចូរ​ទ្រហោ​យំ​ទៅ ព្រោះ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​ហើយ!

      នៅ​ថ្ងៃ​នោះ​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​នឹង​នាំ​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ។+

  • យេរេមា ២៥:៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៣ ​«​‹នៅ​ថ្ងៃ​នោះ សាក​សព​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​ប្រហារ នឹង​មាន​ច្រើន​ត្រៀប​ត្រា​ពី​ចុង​ផែនដី​ម្ខាង​ទៅ​ចុង​ផែនដី​ម្ខាង។ គ្មាន​អ្នក​ណា​យំ​កាន់​ទុក្ខ​ពួក​គេ​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​យក​សព​ពួក​គេ​ទៅ​បញ្ចុះ​ដែរ។ សាក​សព​ទាំង​នោះ​នឹង​ក្លាយ​ទៅ​ជា​ជី​នៅ​លើ​ដី​វិញ›។

  • អេសេគាល ៣០:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៣ ព្រោះ​ថ្ងៃ​នោះ​ជិត​មក​ដល់ គឺ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​ហើយ។+

      ថ្ងៃ​នោះ​មាន​ពពក​យ៉ាង​ក្រាស់+ ជា​គ្រា​កំណត់​នៃ​ប្រជា​ជាតិ​នា​នា។+

  • យ៉ូអែល ១:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ វេទនា​ហើយ! ព្រោះ​ថ្ងៃ​នោះ​មក​កាន់​តែ​កៀក​ណាស់​ហើយ!

      គឺ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​មក​ដល់​ហើយ។+

      ថ្ងៃ​នោះ​នឹង​មក​ទាំង​នាំ​ការ​បំផ្លិច​បំផ្លាញ​ពី​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។

  • យ៉ូអែល ២:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ​«​ចូរ​ផ្លុំ​ស្នែង​នៅ​ស៊ីយ៉ូន​ទៅ!+

      ចូរ​បន្លឺ​សំឡេង​ចម្បាំង​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ។

      ចូរ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់ ភ័យ​ញាប់​ញ័រ

      ព្រោះ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​កំពុង​មក+ គឺ​មក​កាន់​តែ​កៀក​ណាស់​ហើយ!

  • យ៉ូអែល ២:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ព្រះ​យេហូវ៉ា​នឹង​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​នៅ​មុខ​ទ័ព+ដ៏​ធំ​របស់​លោក។+

      ព្រោះ​ព្រះ​ធ្វើ​តាម​ប្រសាសន៍​របស់​លោក ហើយ​លោក​ខ្លាំង​ក្លា

      ព្រោះ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​គឺ​អស្ចារ្យ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ក្រៃ​លែង។+

      តើ​អ្នក​ណា​អាច​ទ្រាំ​បាន​ទៅ?​»។+

  • សេផានា ១:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ថ្ងៃ​នោះ​ជា​ថ្ងៃ​នៃ​កំហឹង+

      ជា​ថ្ងៃ​នៃ​សេចក្ដី​ទុក្ខ​និង​ការ​ឈឺ​ចាប់+

      ជា​ថ្ងៃ​ដែល​មាន​ព្យុះ​និង​ការ​បំផ្លាញ

      ជា​ថ្ងៃ​ងងឹត​សូន្យសុង+

      ជា​ថ្ងៃ​ដែល​មាន​ពពក​យ៉ាង​ក្រាស់+

  • ពេត្រុសទី២ ៣:១១, ១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ដោយ​សារ​ការ​ទាំង​អស់​នោះ​នឹង​ត្រូវ​រលាយ​សាប​សូន្យ​ទៅ ចូរ​ពិចារណា​ថា អ្នក​រាល់​គ្នា​គួរ​ជា​មនុស្ស​ប្រភេទ​ណា។ អ្នក​រាល់​គ្នា​គួរ​ជា​មនុស្ស​ដែល​មាន​ការ​ប្រព្រឹត្ត​បរិសុទ្ធ ហើយ​ធ្វើ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ ១២ ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​ទន្ទឹង ហើយ​ចាំ​ជាប់​ជា​និច្ច*នូវ​ការ​មក​ដល់​នៃ​ថ្ងៃ*របស់​ព្រះ​យេហូវ៉ា។*+ តាម​រយៈ​ថ្ងៃ​នោះ មេឃ​នឹង​ត្រូវ​ភ្លើង​ឆេះ​រលាយ​សាប​សូន្យ+ ឯ​ធាតុ​នា​នា​នឹង​ក្ដៅ​ក្រៃ​លែង ហើយ​រលាយ​បាត់​ទៅ!

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក