សៀវភៅម៉ាថាយ
២ ក្រោយពីលោកយេស៊ូបានកើតនៅក្រុងបេថ្លេហិម+ក្នុងតំបន់យូឌា អំឡុងពេលដែលស្ដេច*ហេរ៉ូឌ*+កំពុងគ្រប់គ្រង នោះពួកអ្នកចេះហោរាសាស្ត្រពីតំបន់ខាងកើត បានមកដល់ក្រុងយេរូសាឡិម* ២ ហើយសួរថា៖ «តើស្ដេចនៃជនជាតិយូដាដែលទើបតែកើតមកនោះនៅឯណា?+ ព្រោះយើងបានឃើញផ្កាយរបស់លោកពេលដែលយើងនៅតំបន់ខាងកើត ហើយយើងមកទីនេះដើម្បីលំឱនកាយគោរពលោក»។ ៣ ពេលដែលឮសម្ដីនេះ ស្ដេចហេរ៉ូឌព្រមទាំងអ្នកក្រុងយេរូសាឡិមទាំងអស់ ក៏ចាប់ផ្ដើមជ្រួលច្របល់ក្នុងចិត្ត។ ៤ ក្រោយមក ស្ដេចហេរ៉ូឌហៅពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់*គ្រប់រូបឲ្យមកជួបជុំគ្នា រួចគាត់ចាប់ផ្ដើមសួរពួកគេដើម្បីឲ្យដឹងអំពីកន្លែងដែលគ្រិស្ត*បានកើត។ ៥ ពួកគេតបឆ្លើយថា៖ «នៅក្រុងបេថ្លេហិម+ក្នុងតំបន់យូឌា ពីព្រោះនោះបានត្រូវសរសេរទុកតាមរយៈអ្នកប្រកាសទំនាយថា៖ ៦ ‹ឯអ្នក ឱបេថ្លេហិមក្នុងស្រុកយូដាអើយ! អ្នកមិនមែនតូចតាចជាងគេក្នុងចំណោមពួកអភិបាលស្រុកយូដាឡើយ ព្រោះនឹងមានអភិបាលមួយរូបចេញពីអ្នកមក ហើយគាត់នឹងឃ្វាលអ៊ីស្រាអែលជារាស្ដ្ររបស់ខ្ញុំ›»។+
៧ រួចមក ហេរ៉ូឌបានហៅពួកអ្នកចេះហោរាសាស្ត្រមកជួបដោយសម្ងាត់ ហើយសួរបញ្ជាក់អំពីពេលដែលផ្កាយនោះបានលេចមក។ ៨ នៅពេលដែលស្ដេចចាត់ពួកគេឲ្យទៅក្រុងបេថ្លេហិម គាត់បង្គាប់ថា៖ «ចូរទៅរកកូនតូចនោះឲ្យទាល់តែឃើញ។ ពេលរកឃើញហើយ ចូរត្រឡប់មកប្រាប់ខ្ញុំវិញ ដើម្បីឲ្យខ្ញុំអាចទៅលំឱនកាយគោរពកូនតូចនោះដែរ»។ ៩ ក្រោយពីស្ដេចបង្គាប់ហើយ នោះពួកគេបានចេញទៅ។ ខណៈនោះ ផ្កាយដែលពួកគេបានឃើញពេលដែលពួកគេនៅតំបន់ខាងកើត+ បាននាំផ្លូវពួកគេរហូតដល់កន្លែងដែលកូនតូចនោះនៅ រួចផ្កាយបានឈប់នៅពីលើកន្លែងនោះ។ ១០ ពេលដែលឃើញផ្កាយនោះឈប់ ពួកគេត្រេកអរជាខ្លាំង។ ១១ លុះចូលក្នុងផ្ទះនោះហើយ ពួកគេបានឃើញកូនតូចនៅជាមួយនឹងម៉ារៀជាម្ដាយ។ រួចមក ពួកគេលំឱនកាយគោរពកូនតូចនោះ ព្រមទាំងបើកយកមាស ម្សៅក្រអូប និងជ័រល្វីងទេស* ធ្វើជាអំណោយជូនដល់កូនតូចនោះផង។ ១២ ក៏ប៉ុន្តែ ព្រះបានព្រមានពួកគេតាមរយៈសុបិន+មិនឲ្យត្រឡប់ទៅជួបហេរ៉ូឌវិញទេ។ ដូច្នេះ ពួកគេបានត្រឡប់ទៅស្រុករបស់ពួកគេតាមផ្លូវផ្សេងវិញ។
១៣ ក្រោយពីពួកគេបានចេញទៅ នោះទេវតារបស់ព្រះយេហូវ៉ា*បានលេចមកក្នុងសុបិនប្រាប់យ៉ូសែប+ថា៖ «ចូរក្រោកឡើង យកកូនតូចនិងប្រពន្ធអ្នក ហើយរត់ទៅស្រុកអេហ្ស៊ីប។ អ្នកត្រូវនៅទីនោះរហូតដល់ខ្ញុំប្រាប់ឲ្យត្រឡប់មកវិញ ព្រោះហេរ៉ូឌបម្រុងនឹងស្វែងរកកូនតូចនោះដើម្បីសម្លាប់ចោល»។ ១៤ ដូច្នេះ យ៉ូសែបបានក្រោកឡើង ហើយយកកូនតូចនិងប្រពន្ធ ចេញទៅស្រុកអេហ្ស៊ីបទាំងយប់។ ១៥ គាត់បាននៅទីនោះ រហូតដល់ហេរ៉ូឌទទួលមរណភាព។ នេះបានសម្រេចនូវអ្វីដែលព្រះយេហូវ៉ា*បានមានប្រសាសន៍តាមរយៈអ្នកប្រកាសទំនាយ ដែលថា៖ «ខ្ញុំបានហៅបុត្រខ្ញុំចេញពីស្រុកអេហ្ស៊ីបមក»។+
១៦ រួចមក ពេលដែលហេរ៉ូឌដឹងថាគាត់បានចាញ់បោកពួកអ្នកចេះហោរាសាស្ត្រទាំងនោះ គាត់ខឹងខ្លាំងណាស់ ហើយចាត់មនុស្សឲ្យទៅក្រុងបេថ្លេហិមនិងគ្រប់តំបន់នៅជុំវិញនោះ ដើម្បីសម្លាប់ក្មេងប្រុសទាំងអស់ដែលមានអាយុចាប់ពីពីរឆ្នាំចុះ យោងតាមអ្វីដែលពួកអ្នកចេះហោរាសាស្ត្របានបញ្ជាក់ ស្ដីអំពីពេលដែលផ្កាយនោះបានលេចមក។+ ១៧ នោះបានសម្រេចទំនាយដែលបានត្រូវប្រកាសតាមរយៈយេរេមាជាអ្នកប្រកាសទំនាយ ដែលថា៖ ១៨ «នៅក្រុងរ៉ាម៉ា មានសំឡេងទ្រហោយំយ៉ាងខ្លាំង។ នោះជាសំឡេងរបស់រ៉ាជែល+ដែលកំពុងយំស្ដាយកូនៗរបស់នាង ហើយនាងមិនព្រមឲ្យអ្នកណាមកសម្រាលទុក្ខនាងឡើយ ពីព្រោះកូនៗរបស់នាងលែងនៅទៀតហើយ»។+
១៩ ក្រោយពីហេរ៉ូឌបានទទួលមរណភាព នោះទេវតារបស់ព្រះយេហូវ៉ា*លេចមកក្នុងសុបិន+របស់យ៉ូសែប ពេលគាត់នៅស្រុកអេហ្ស៊ីប។ ២០ ទេវតាប្រាប់គាត់ថា៖ «ចូរក្រោកឡើង ហើយយកកូនតូចនិងប្រពន្ធអ្នកទៅស្រុកអ៊ីស្រាអែល ព្រោះអស់អ្នកដែលរកប្រហារជីវិត*កូនតូចនោះបានស្លាប់អស់ហើយ»។ ២១ ដូច្នេះ យ៉ូសែបក្រោកឡើងយកកូនតូចនិងប្រពន្ធអ្នក ហើយចូលទៅស្រុកអ៊ីស្រាអែល។ ២២ ប៉ុន្តែ គាត់ខ្លាចមិនហ៊ានទៅតំបន់យូឌាទេ ពីព្រោះគាត់បានឮថា អាខេឡាសបានគ្រប់គ្រងជាស្ដេចស្នងហេរ៉ូឌដែលជាឪពុក។ ម្យ៉ាងទៀត ដោយសារព្រះបានព្រមានគាត់តាមរយៈសុបិន+ នោះគាត់ក៏ទៅតំបន់កាលីឡេវិញ។+ ២៣ រួចគាត់ទៅរស់នៅក្នុងក្រុងមួយហៅថាណាសារ៉ែត+ ដើម្បីសម្រេចទំនាយដែលបានត្រូវប្រកាសតាមរយៈអ្នកប្រកាសទំនាយដែលថា៖ «លោកនឹងត្រូវគេហៅថាអ្នកក្រុងណាសារ៉ែត»។*+