អូបាឌា
១ អូបាឌា*បានទទួលការបើកបង្ហាញឲ្យឃើញក្នុងគំនិតដូចតទៅ៖
នេះជាដំណឹងដែលអូបាឌាបានទទួលពីព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតស្ដីអំពីស្រុកអេដំថា៖+
«យើងបានឮដំណឹងមួយពីព្រះយេហូវ៉ា
ហើយលោកបានចាត់ទូតម្នាក់ទៅក្នុងចំណោមប្រជាជាតិនានាឲ្យប្រាប់ដំណឹងនោះថា៖
‹ចូរក្រោកឡើង! ចូរយើងត្រៀមប្រយុទ្ធជាមួយនឹងស្រុកអេដំ›»។+
២ «មើល! ខ្ញុំបានធ្វើឲ្យអ្នកលែងមានតម្លៃក្នុងចំណោមប្រជាជាតិនានា
ហើយអ្នករងការមើលងាយយ៉ាងខ្លាំង។+
៣ ឱអ្នកដែលរស់នៅក្នុងផ្ទាំងថ្មធំៗ និងអាស្រ័យនៅលើទីខ្ពស់អើយ!
ចិត្តអំណួតរបស់អ្នកបានបញ្ឆោតអ្នកហើយ+ ព្រោះអ្នកគិតក្នុងចិត្តថា៖
‹តើមានអ្នកណាអាចទម្លាក់ខ្ញុំចុះមកដីបាន?›។
៤ ប៉ុន្តែ ទោះជាអ្នកធ្វើទីអាស្រ័យនៅលើកន្លែងដ៏ខ្ពស់*ដូចសត្វឥន្ទ្រី
ឬធ្វើលំនៅក្នុងកណ្ដាលកញ្ចុំផ្កាយក៏ដោយ
ក៏ខ្ញុំនឹងទម្លាក់អ្នកចុះពីទីនោះមកដែរ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
តើពួកចោរមិនលួចតែអ្វីដែលពួកគេចង់បានទេឬ?
ចុះបើកម្មករមកប្រមូលផ្លែទំពាំងបាយជូរឲ្យអ្នក
តើពួកគេមិនទុកផ្លែខ្លះឲ្យនៅសល់ទេឬ?+
៦ មើល! អ្វីៗទាំងអស់ដែលជារបស់អេសាវ ត្រូវគេយកអស់គ្មានសល់!
ទោះជាគាត់លាក់ទ្រព្យនៅកន្លុកកន្លៀតណាក្ដី ក៏គេរកឃើញដែរ!
៧ គេបានបណ្ដេញអ្នកទៅដល់ព្រំប្រទល់ទឹកដី។
សម្ព័ន្ធមិត្ត*ទាំងអស់របស់អ្នក បានបោកបញ្ឆោតអ្នក។
ពួកបុរសដែលមានសន្តិភាពជាមួយនឹងអ្នក មានប្រៀបលើអ្នកហើយ។
ពួកអ្នកដែលបរិភោគជាមួយអ្នក នឹងដាក់អន្ទាក់ចាប់អ្នក
តែអ្នកមិនដឹងខ្លួនទេ។
៨ នៅគ្រានោះ តើខ្ញុំនឹងមិនបំផ្លាញពួកអ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដំ+
ហើយធ្វើឲ្យលែងមានពួកអ្នកចេះដឹងនៅតំបន់ភ្នំរបស់អេសាវទេឬ?»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៩ «ឱថេម៉ានអើយ!+ ទ័ពដ៏ខ្លាំងពូកែរបស់អ្នកនឹងភ័យតក់ស្លុត+
ព្រោះពួកអ្នកដែលនៅតំបន់ភ្នំរបស់អេសាវនឹងត្រូវគេកាប់សម្លាប់។+
១០ ដោយសារអ្នកបានប្រព្រឹត្តអំពើឃោរឃៅទៅលើយ៉ាកុបជាប្អូនប្រុសខ្លួន+
នោះអ្នកនឹងរងសេចក្ដីអាម៉ាស់+
ហើយអ្នកនឹងវិនាសសាបសូន្យជារៀងរហូត។+
១១ នៅថ្ងៃដែលជនបរទេសមកចាប់ទ័ពរបស់គាត់យកទៅធ្វើជាឈ្លើយ+
នៅថ្ងៃដែលជនជាតិដទៃចូលតាមខ្លោងទ្វាររបស់គាត់ ហើយចាប់ឆ្នោត+យកអ្វីដែលនៅក្នុងក្រុងយេរូសាឡិម
អ្នកមិនគ្រាន់តែឈរមើលទេ តែថែមទាំងប្រព្រឹត្តដូចពួកអ្នកទាំងនោះដែរ។
១២ អ្នកមិនត្រូវរីករាយ នៅថ្ងៃដែលប្អូនប្រុសរបស់អ្នកជួបអន្តរាយទេ+
អ្នកមិនត្រូវអរសប្បាយ នៅថ្ងៃដែលបណ្ដាជនយូដាវិនាសឡើយ+
ហើយអ្នកក៏មិនត្រូវនិយាយអួតអាង នៅថ្ងៃដែលពួកគេកើតទុក្ខដែរ។
១៣ អ្នកមិនត្រូវចូលទៅក្នុងក្រុង*របស់រាស្ត្រខ្ញុំ នៅថ្ងៃដែលពួកគេហិនវិនាសទេ+
ហើយអ្នកក៏មិនត្រូវរីករាយ នៅថ្ងៃដែលគាត់ជួបអន្តរាយដែរ។
អ្នកមិនត្រូវលូកដៃទៅយកទ្រព្យសម្បត្តិរបស់គាត់ នៅថ្ងៃដែលគាត់វិនាសអន្តរាយឡើយ។+
១៤ អ្នកមិនត្រូវឈរនៅផ្លូវបំបែក ដើម្បីប្រហារពួកអ្នកដែលរត់រួចឡើយ+
ហើយអ្នកក៏មិនត្រូវប្រគល់អ្នកដែលរួចជីវិត ទៅក្នុងកណ្ដាប់ដៃពួកសត្រូវនៅថ្ងៃវេទនាដែរ។+
១៥ ព្រោះថ្ងៃដែលព្រះយេហូវ៉ាកាត់ទោសប្រជាជាតិនានា គឺជិតមកដល់ហើយ។+
ដូច្នេះ អ្នកប្រព្រឹត្តយ៉ាងណា នោះអ្នកនឹងទទួលយ៉ាងនោះដែរ។+
ការប្រព្រឹត្តរបស់អ្នកទៅលើអ្នកឯទៀត នឹងធ្លាក់មកលើអ្នកវិញ។
១៦ ព្រោះអ្នកផឹកស្រានៅភ្នំបរិសុទ្ធរបស់ខ្ញុំយ៉ាងណា
ប្រជាជាតិនានានឹងផឹកឥតឈប់យ៉ាងនោះដែរ។+
ពួកគេនឹងផឹកអស់រលីង
ហើយពួកគេនឹងបាត់សូន្យទៅដូចជាមិនដែលមានពួកគេឡើយ។
ពូជពង្សយ៉ាកុបនឹងបានអ្វីដែលជាកម្មសិទ្ធិរបស់ពួកគេមកវិញ។+
១៨ ពូជពង្សយ៉ាកុបនឹងបានដូចជាភ្លើង
ពូជពង្សយ៉ូសែបនឹងបានដូចជាអណ្ដាតភ្លើង
តែពូជពង្សអេសាវនឹងបានដូចជាចំបើងវិញ។
ពួកគេនឹងឆាបឆេះពូជពង្សអេសាវអស់
ហើយគ្មានអ្នកណាម្នាក់រួចជីវិតឡើយ។+
ព្រោះព្រះយេហូវ៉ាផ្ទាល់បានមានប្រសាសន៍ហើយ។
១៩ ពួកគេនឹងយកបានទឹកដីនៅតំបន់ណេកេប និងតំបន់ភ្នំរបស់អេសាវ+
ព្រមទាំងតំបន់សេភីឡា និងស្រុកភីលីស្ទីនដែរ។+
ពួកគេនឹងយកបានតំបន់វាលរបស់អេប្រាអ៊ីម និងតំបន់វាលនៅសាម៉ារីផង។+
ចំណែកបេនយ៉ាមីនវិញ គាត់នឹងយកបានទឹកដីគីលាត។