អេសាយ
៥៥ ឱអស់អ្នកដែលស្រេកទឹកអើយ!+ ចូរមកយកទឹកផឹកចុះ!+
ឱអ្នកដែលគ្មានប្រាក់អើយ! ចូរមកយកអាហារបរិភោគដោយឥតគិតថ្លៃ
ហើយមកយកស្រាទំពាំងបាយជូរនិងទឹកដោះ+ដោយមិនចាំបាច់បង់ប្រាក់ឡើយ។+
២ ម្ដេចក៏អ្នកចេះតែចំណាយប្រាក់ទៅលើអ្វីដែលមិនមែនជាអាហារដូច្នេះ?
ហេតុអ្វីបានជាយកប្រាក់ដែលអ្នកខំរក*ទៅទិញអ្វីដែលមិននាំឲ្យស្កប់ចិត្តទៅវិញ?
ចូរយកចិត្តទុកដាក់ស្ដាប់ខ្ញុំ ហើយបរិភោគអាហារដ៏ល្អប្រសើរទៅ+
នោះអ្នកនឹងមានអំណរជាខ្លាំងដោយសារបានអាហារដែលមានជីវជាតិ។+
៣ ចូរមកឯខ្ញុំ ហើយត្រងត្រាប់ស្ដាប់។+
ចូរស្ដាប់ចុះ នោះអ្នកនឹងបន្តរស់រានមានជីវិត
ហើយខ្ញុំនឹងព្រមចុះកិច្ចព្រមព្រៀងដ៏ស្ថិតស្ថេរជាមួយនឹងអ្នក+
ដោយផ្អែកលើសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដែលខ្ញុំបានបង្ហាញចំពោះដាវីឌ ហើយនោះជាអ្វីដ៏គួរឲ្យទុកចិត្ត។+
៤ មើល! ខ្ញុំបានតាំងគាត់ឲ្យធ្វើជាសាក្សី+ដល់ប្រជាជាតិនានា
ហើយធ្វើជាអ្នកដឹកនាំ+ និងជាមេបញ្ជាការ+ដល់ប្រជាជាតិទាំងឡាយ។
៥ មើល! អ្នកនឹងហៅប្រជាជាតិមួយដែលអ្នកមិនដែលស្គាល់ឡើយ
ហើយបណ្ដាជនដែលមកពីប្រជាជាតិមួយដែលមិនស្គាល់អ្នក នឹងរត់មកឯអ្នក ដោយសារតែព្រះយេហូវ៉ាជាព្រះរបស់អ្នក+ និងជាព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល
លោកលើកតម្កើងអ្នកឲ្យមានកិត្តិយស។+
៦ ចូរស្វែងរកព្រះយេហូវ៉ា កាលដែលអាចរកលោកឃើញ។+
ចូរហៅរកលោក កាលដែលលោកនៅជិតនៅឡើយ។+
ចូរឲ្យគាត់ត្រឡប់មកព្រះយេហូវ៉ា ព្រោះលោកនឹងបង្ហាញសេចក្ដីមេត្តាករុណាចំពោះគាត់+
៨ ព្រោះព្រះយេហូវ៉ាប្រកាសថា៖ «គំនិតរបស់ខ្ញុំមិនដូចគំនិតរបស់អ្នកទេ+
ហើយផ្លូវរបស់ខ្ញុំក៏មិនដូចផ្លូវរបស់អ្នកដែរ។
៩ ព្រោះមេឃខ្ពស់ជាងផែនដីយ៉ាងណា
នោះផ្លូវរបស់ខ្ញុំក៏ខ្ពង់ខ្ពស់ជាងផ្លូវរបស់អ្នកយ៉ាងនោះដែរ
ហើយគំនិតរបស់ខ្ញុំខ្ពង់ខ្ពស់ជាងគំនិតរបស់អ្នកឆ្ងាយណាស់។+
១០ ទឹកភ្លៀងនិងព្រិលធ្លាក់ពីលើមេឃ
មកស្រោចស្រពផែនដី ហើយឥតវិលត្រឡប់ទៅវិញទេ ទាល់តែធ្វើឲ្យផលដំណាំដុះលូតលាស់ឡើង
និងផ្ដល់គ្រាប់ពូជដល់អ្នកសាបព្រោះ និងអាហារដល់អ្នកបរិភោគ។
១១ ដូចគ្នាដែរពាក្យដែលចេញពីមាត់ខ្ញុំទៅ+
នឹងមិនវិលត្រឡប់មកខ្ញុំវិញដោយគ្មានលទ្ធផលនោះទេ+
តែនឹងកើតឡើងតាមបំណងប្រាថ្នារបស់ខ្ញុំជាមិនខាន+
ហើយកិច្ចការអ្វីដែលខ្ញុំចាត់ឲ្យធ្វើនឹងបានសម្រេចគ្រប់ជំពូក។
ឯភ្នំនិងទីទួលទាំងប៉ុន្មាននឹងរីករាយ ព្រមទាំងស្រែកអរសប្បាយនៅចំពោះអ្នក+
ហើយដើមឈើដែលដុះនៅឯវាល នឹងទះដៃអបអរ។+
១៣ នៅទីនោះ នឹងមានដើមយូនីពើដុះឡើង ជាជាងដុះគុម្ពបន្លា+
ហើយនឹងមានដើមមើថលលូតលាស់ឡើង ជាជាងដើមបន្លា។
ការនោះនឹងនាំឲ្យនាមព្រះយេហូវ៉ាល្បីរន្ទឺ+
ជាសញ្ញាសម្គាល់ដ៏ស្ថិតស្ថេរដែលមិនសាបសូន្យឡើយ»។