អេសាយ
៤៦ ព្រះបេលលុតជង្គង់+ និងព្រះនេបូរឱនខ្លួនចុះ។
រូបឆ្លាក់របស់ព្រះទាំងនោះបានត្រូវលើកដាក់លើខ្នងសត្វ+
ដូចជាអីវ៉ាន់ផ្ទុកលើខ្នងសត្វដែលធ្វើឲ្យសត្វនោះអស់កម្លាំង។
២ ព្រះទាំងនោះឱនខ្លួនចុះនិងលុតជង្គង់ជាមួយគ្នា
ពួកគេមិនអាចសង្គ្រោះរូបព្រះទាំងនោះដែលនៅលើខ្នងសត្វបានទេ
ហើយពួកគេក៏ត្រូវជាប់ជាឈ្លើយដែរ។
៣ «ឱពូជពង្សយ៉ាកុបនិងពូជពង្សអ៊ីស្រាអែលដែលនៅសេសសល់អើយ!+ ចូរស្ដាប់ខ្ញុំចុះ
ខ្ញុំបានបីបាច់ថែរក្សាពួកអ្នកតាំងពីកំណើត ហើយមើលថែតាំងពីនៅក្នុងផ្ទៃ។+
៤ ទោះជាអ្នកចាស់ទៅ ក៏ខ្ញុំមិនប្រែប្រួលដែរ+
ខ្ញុំនឹងមើលថែអ្នកជានិច្ច រហូតដល់អ្នកចាស់សក់ស្កូវ។
ដូចដែលខ្ញុំមើលថែអ្នករួចហើយ ខ្ញុំនឹងបន្តថែរក្សាអ្នក ហើយជួយសង្គ្រោះអ្នក។+
៥ តើអ្នកអាចប្រៀបប្រដូចខ្ញុំនឹងអ្វី ហើយប្រៀបផ្ទឹមខ្ញុំនឹងអ្នកណា?+
តើអ្នកចង់ឲ្យខ្ញុំស្មើនឹងអ្នកណា?+
៦ មានអ្នកខ្លះចាក់មាសជាច្រើនចេញពីថង់ប្រាក់របស់ខ្លួន
ហើយពួកគេថ្លឹងដុំប្រាក់លើជញ្ជីង។
រួចពួកគេជួលជាងឲ្យមកធ្វើរូបព្រះមួយ។+
ក្រោយមក ពួកគេក្រាបខ្លួនគោរពដល់រូបនោះ គឺពួកគេគោរពបូជារូបនោះតែម្ដង។+
៧ ពួកគេលើករូបនោះដាក់លើស្មា+
រួចលីយកទៅតម្កល់នៅកន្លែងមួយ ហើយវានៅទ្រឹងមួយកន្លែង
គឺមិនចេះរើទៅណាសោះ។+
ពួកគេស្រែកសុំរូបនោះឲ្យជួយ តែវាមិនឆ្លើយទេ។
រូបនោះមិនអាចជួយអ្នកណាម្នាក់ឲ្យរួចផុតពីទុក្ខលំបាកបានឡើយ។+
៨ ចូរកុំភ្លេចអ្វីទាំងនេះ ហើយមានចិត្តក្លាហានឡើង។
ឱអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងអើយ! ចូរចាំទុកក្នុងចិត្តចុះ។
៩ ចូរនឹកចាំអំពីអ្វីដែលកើតឡើងតាំងពីយូរមកហើយ
គឺចាំថាខ្ញុំនេះហើយជាព្រះ គ្មានព្រះណាទៀតទេ។
ខ្ញុំជាព្រះ គ្មានព្រះណាដូចខ្ញុំឡើយ។+
១០ តាំងពីដើមដំបូង ខ្ញុំប្រកាសទុកជាមុនអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើង
តាំងពីយូរមកហើយ ខ្ញុំបានប្រាប់អំពីអ្វីដែលមិនទាន់មកដល់។+
ខ្ញុំប្រកាសថា៖ ‹គោលបំណងរបស់ខ្ញុំនឹងសម្រេចជាមិនខាន+
ហើយខ្ញុំនឹងធ្វើតាមបំណងប្រាថ្នារបស់ខ្ញុំ›។+
១១ ខ្ញុំនឹងហៅឥន្ទ្រីមួយពីទិសខាងកើត+
ខ្ញុំនឹងហៅបុរសម្នាក់ពីស្រុកឆ្ងាយ ឲ្យមកធ្វើតាមបំណងប្រាថ្នារបស់ខ្ញុំ។+
ពាក្យដែលចេញពីមាត់ខ្ញុំហើយ នឹងមិនវិលមកវិញដោយឥតកើតការនោះទេ
អ្វីដែលខ្ញុំមានគោលបំណងធ្វើហើយ នឹងសម្រេចជាក់ជាមិនខាន។+
១២ ឱអ្នកដែលមានចិត្តរឹង
ហើយឃ្លាតឆ្ងាយពីសេចក្ដីសុចរិតអើយ! ចូរស្ដាប់ខ្ញុំចុះ!