សុភាសិត
១៧ បរិភោគនំប៉័ងក្រៀមមួយដុំនៅកន្លែងដែលមានសន្តិភាព*+
នោះប្រសើរជាងនៅផ្ទះដែលមានពិធីជប់លៀង* តែមានការទាស់ទែងគ្នា។+
២ បើកូនរបស់ចៅហ្វាយមានការប្រព្រឹត្តគួរឲ្យខ្មាស អ្នកបម្រើដែលយល់ធ្លុះជ្រៅនឹងគ្រប់គ្រងលើកូននោះ។
អ្នកបម្រើនោះនឹងបានមត៌កដូចកូនៗរបស់ចៅហ្វាយដែរ។
៣ មានឆ្នាំងទុកសម្រាំងប្រាក់ ក៏មានឡទុកបន្សុទ្ធមាសដែរ+
ប៉ុន្តែ ព្រះយេហូវ៉ាជាអ្នកពិនិត្យមើលចិត្តវិញ។+
៤ មនុស្សទុច្ចរិតយកចិត្តទុកដាក់ស្ដាប់សម្ដីដែលធ្វើឲ្យឈឺចិត្ត
ហើយមនុស្សបោកបញ្ឆោតស្ដាប់អណ្ដាតព្យាបាទ។+
៥ អ្នកណាដែលសើចចំអកឲ្យជនក្រីក្រ អ្នកនោះមើលងាយព្រះដែលជាអ្នកបង្កើត+
ហើយអ្នកណាដែលអរសប្បាយពេលឃើញអ្នកឯទៀតជួបអន្តរាយ អ្នកនោះនឹងជៀសមិនផុតពីការដាក់ទោសឡើយ។+
៧ បើមនុស្សល្ងង់ខ្លៅ*មិនសមនិយាយសម្ដីទៀងត្រង់*ទៅហើយ+
ទម្រាំតែមេដឹកនាំ* ពួកគេច្បាស់ជាមិនសមនិយាយពាក្យបោកបញ្ឆោតជាងនោះទៅទៀត!+
៨ អំណោយប្រៀបដូចជាត្បូងថ្លៃវិសេសចំពោះម្ចាស់អំណោយ+
ទោះជាគាត់ទៅកន្លែងណាក៏ដោយ ក៏អំណោយនាំឲ្យគាត់ទទួលជោគជ័យដែរ។+
៩ អ្នកណាដែលអភ័យទោសចំពោះការរំលង អ្នកនោះបង្ហាញសេចក្ដីស្រឡាញ់+
តែអ្នកណាដែលចេះតែរំលើកអំពីរឿងនោះ អ្នកនោះធ្វើឲ្យមិត្តសម្លាញ់បែកបាក់គ្នា។+
១០ អ្នកដែលមានការយល់ដឹងត្រូវគេស្ដីបន្ទោសម្ដង+
តែគាត់ទទួលមេរៀនច្រើនជាងមនុស្សល្ងីល្ងើដែលត្រូវគេវាយ១០០រំពាត់ទៅទៀត។+
១១ មនុស្សអាក្រក់គិតតែអំពីការបះបោរប្រឆាំង
តែទូតឃោរឃៅនឹងត្រូវចាត់ឲ្យទៅដាក់ទោសអ្នកនោះ។+
១២ បើជួបខ្លាឃ្មុំដែលបាត់កូន
នោះប្រសើរជាងជួបមនុស្សល្ងីល្ងើដែលប្រព្រឹត្តអំពើល្ងង់ខ្លៅ។+
១៣ ប្រសិនបើអ្នកណាធ្វើអាក្រក់ស្នងនឹងការល្អ
នោះរឿងអាក្រក់នឹងកើតមាននៅក្នុងផ្ទះរបស់គាត់ជានិច្ច។+
១៤ ការបង្កទំនាស់ប្រៀបដូចជាការបើកទំនប់ទឹក
មុននឹងជម្លោះផ្ទុះឡើង ចូរដកខ្លួនចេញ។+
១៥ ព្រះយេហូវ៉ាស្អប់ខ្ពើមអ្នកណាដែលលើកលែងទោសឲ្យមនុស្សទុច្ចរិត
ហើយលោកក៏ស្អប់ខ្ពើមអ្នកណាដែលផ្ដន្ទាទោសមនុស្សសុចរិតដែរ។+
១៦ ទោះជាមនុស្សល្ងីល្ងើស្គាល់វិធីស្វែងរកប្រាជ្ញាក៏ដោយ តើនោះមានប្រយោជន៍អ្វីដល់គាត់?
ព្រោះគាត់គ្មានចិត្តចង់បានប្រាជ្ញាទេ។*+
១៧ មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា+
ហើយគាត់ប្រៀបដូចជាបងប្អូនដែលកើតមកដើម្បីជួយគ្នានៅពេលមានទុក្ខលំបាក។+
១៨ មនុស្សខ្វះការពិចារណាចាប់ដៃព្រមព្រៀង
ដើម្បីជួយធានារ៉ាប់រងនៅចំពោះមុខអ្នកជិតខាងខ្លួន។+
១៩ អ្នកណាដែលស្រឡាញ់ជម្លោះ អ្នកនោះស្រឡាញ់ការរំលង+
អ្នកណាដែលធ្វើឲ្យច្រកទ្វាររបស់ខ្លួនខ្ពស់ អ្នកនោះនាំអន្តរាយដល់ខ្លួន។+
២០ អ្នកណាដែលមានចិត្តវៀចវេរនឹងមិនបានជោគជ័យទេ*+
ហើយអ្នកណាដែលនិយាយបោកបញ្ឆោតនឹងវិនាសអន្តរាយ។
២១ ឪពុកដែលមានកូនល្ងីល្ងើនឹងជួបទុក្ខព្រួយ
ហើយឪពុកដែលមានកូនមិនចេះពិចារណានឹងគ្មានអំណរឡើយ។+
២៣ មនុស្សទុច្ចរិតនឹងទទួលសំណូកដោយលួចលាក់ដើម្បីបង្ខូចយុត្តិធម៌។+
២៤ មនុស្សដែលមានសមត្ថភាពវែកញែកផ្ដោតអារម្មណ៍លើប្រាជ្ញាជានិច្ច
តែមនុស្សល្ងីល្ងើចេះតែស្រមើស្រមៃពីនេះពីនោះឥតឈប់។+
២៥ កូនល្ងីល្ងើនាំឲ្យឪពុកកើតទុក្ខ
ហើយធ្វើឲ្យម្ដាយគ្រាំគ្រាចិត្ត។+
២៦ ការដាក់ទោសមនុស្សសុចរិតមិនមែនជាការល្អទេ
ហើយការវាយមនុស្សដែលមានកិត្តិយសក៏មិនមែនជាការត្រឹមត្រូវដែរ។
២៨ សូម្បីតែមនុស្សល្ងង់ខ្លៅ* បើគាត់នៅស្ងៀមស្ងាត់គេនឹងចាត់ទុកថាគាត់មានប្រាជ្ញា។
រីឯអ្នកដែលមិននិយាយ គេនឹងចាត់ទុកថាគាត់មានសមត្ថភាពវែកញែក។