សុភាសិត
២៤ កុំច្រណែនមនុស្សអាក្រក់
ហើយកុំគិតចង់ធ្វើជាមិត្តនឹងពួកគេឲ្យសោះ+
២ ព្រោះចិត្តរបស់ពួកគេគិតតែពីអំពើឃោរឃៅ
ហើយមាត់របស់ពួកគេនិយាយតែពីអំពើអាក្រក់។
៥ មនុស្សដែលមានប្រាជ្ញាមានអំណាច+
ហើយមនុស្សដែលមានចំណេះក៏បង្កើនអំណាចរបស់ខ្លួនដែរ។
៦ បើមានការណែនាំពីអ្នកដែលឈ្លាសវៃ នោះការធ្វើសង្គ្រាមនឹងបានជោគជ័យ+
ហើយបើមានមនុស្សច្រើននាក់ឲ្យយោបល់ នោះនឹងបានជ័យជម្នះ។*+
៧ មនុស្សល្ងង់ខ្លៅ*មិនអាចឈោងដល់ប្រាជ្ញាពិតបានទេ+
គាត់គ្មានពាក្យនិយាយនៅឯទ្វារកំពែងក្រុងឡើយ។
៨ អ្នកណាដែលរៀបផែនការអាក្រក់
អ្នកនោះនឹងមានឈ្មោះថាជាអ្នកជំនាញខាងរៀបឧបាយកល។+
៩ គម្រោងការរបស់មនុស្សល្ងង់ខ្លៅ*នាំឲ្យប្រព្រឹត្តអំពើខុសឆ្គង
ហើយមនុស្សក៏ស្អប់អ្នកដែលចូលចិត្តមើលងាយគេដែរ។+
១០ ប្រសិនបើអ្នកធ្លាក់ទឹកចិត្តក្នុងថ្ងៃដែលមានទុក្ខលំបាក
នោះកម្លាំងរបស់អ្នកនឹងចុះខ្សោយ។
១១ ចូរសង្គ្រោះពួកអ្នកដែលត្រូវនាំយកទៅសម្លាប់
ចូរឃាត់ពួកអ្នកដែលកំពុងដើរទ្រេតទ្រោតទៅរកសេចក្ដីស្លាប់។+
១២ បើអ្នកនិយាយថា៖ «តែពួកយើងមិនដឹងអំពីរឿងនេះទេ»។
តើព្រះដែលពិនិត្យមើលចិត្ត លោកមិនដឹងអ្វីដែលអ្នកគិតទេឬ?+
ព្រះដែលចាំមើលអ្នក លោកជ្រាបទាំងអស់
ហើយលោកនឹងសងដល់មនុស្សម្នាក់ៗតាមការប្រព្រឹត្តរបស់ពួកគេ។+
១៣ ឱកូនរបស់ខ្ញុំអើយ ចូរបរិភោគទឹកឃ្មុំចុះ ព្រោះនោះល្អសម្រាប់កូន។
ទឹកឃ្មុំសុទ្ធមានឱជារសផ្អែមឆ្ងាញ់។
១៤ ចូរដឹងថាប្រាជ្ញាក៏ល្អសម្រាប់កូនដែរ។+
បើកូនរកឃើញប្រាជ្ញា នោះកូននឹងមានអនាគតល្អ
ហើយសេចក្ដីសង្ឃឹមរបស់កូននឹងមិនត្រូវកាត់ផ្ដាច់ឡើយ។+
១៥ កុំធ្វើជាជនទុច្ចរិតដែលពួនចាំនៅក្បែរផ្ទះរបស់មនុស្សសុចរិត។
កុំបំផ្លិចបំផ្លាញកន្លែងសម្រាករបស់គេឡើយ។
១៦ ទោះជាមនុស្សសុចរិតដួល៧ដងក៏ដោយ គង់តែគាត់នឹងក្រោកឡើងវិញបាន។+
ប៉ុន្តែជនទុច្ចរិតនឹងត្រូវផ្ដួលដោយអន្តរាយ ហើយក្រោកឡើងវិញមិនបានឡើយ។+
១៧ កុំត្រេកអរពេលសត្រូវរបស់អ្នកដួលចុះ
ហើយកុំសប្បាយចិត្តពេលគេជំពប់ដួល។+
១៨ បើមិនដូច្នោះទេ ព្រះយេហូវ៉ានឹងឃើញ ហើយមិនពេញចិត្តទេ
១៩ កុំខឹងដោយសារតែមនុស្សអាក្រក់
កុំច្រណែនមនុស្សទុច្ចរិតឡើយ
២០ ព្រោះមនុស្សអាក្រក់គ្មានអនាគតទេ។+
ចំណែកឯចង្កៀងរបស់មនុស្សទុច្ចរិតនឹងត្រូវពន្លត់។+
២១ កូនអើយ ចូរកោតខ្លាចព្រះយេហូវ៉ានិងស្ដេច+
ហើយកុំសេពគប់មនុស្សដែលចូលចិត្តប្រឆាំងតវ៉ា+
២២ ព្រោះពួកគេនឹងជួបអន្តរាយភ្លាមមួយរំពេច។+
មិនមានអ្នកណាដឹងថាលោកទាំងពីរ*នឹងបំផ្លាញពួកគេយ៉ាងណាទេ។+
២៣ មនុស្សមានប្រាជ្ញាក៏ពោលពាក្យទាំងនេះដែរថា៖
ការវិនិច្ឆ័យដោយលម្អៀង នោះមិនល្អទេ។+
២៤ អ្នកណាដែលនិយាយទៅកាន់ជនទុច្ចរិតថា៖ «អ្នកជាមនុស្សសុចរិត»+
អ្នកនោះនឹងត្រូវប្រជារាស្ត្រដាក់បណ្ដាសា ហើយនឹងត្រូវប្រជាជាតិនានាថ្កោលទោស។
២៥ ប៉ុន្តែ ពួកអ្នកដែលប្រដៅតម្រង់ជនទុច្ចរិតនឹងបានសេចក្ដីល្អ+
ហើយពួកគេនឹងបានទទួលពរជាច្រើន។+
២៦ បណ្ដាជននឹងថើបអ្នកដែលតបឆ្លើយដោយស្មោះត្រង់។*+
២៧ ចូរត្រៀមកិច្ចការនៅខាងក្រៅ ហើយចូររៀបចំអ្វីៗទាំងអស់នៅឯវាលឲ្យរួចជាស្រេច។
រួចមក ចូរសង់ផ្ទះ*របស់អ្នកចុះ។
២៨ កុំធ្វើជាសាក្សីទាស់នឹងអ្នកជិតខាងដោយគ្មានមូលដ្ឋានត្រឹមត្រូវ+
កុំនិយាយបោកបញ្ឆោតអ្នកឯទៀត។+
២៩ កុំពោលថា៖ «ខ្ញុំនឹងធ្វើចំពោះគាត់ ដូចគាត់បានធ្វើចំពោះខ្ញុំ
ខ្ញុំនឹងតបស្នងដល់គាត់តាមអំពើដែលគាត់បានប្រព្រឹត្ត»។+
៣០ ខ្ញុំបានដើរកាត់ជិតដីវាលរបស់មនុស្សកម្ជិល+
ហើយបានដើរកាត់ជិតចម្ការទំពាំងបាយជូររបស់មនុស្សដែលឥតចេះគិតពិចារណា។
៣១ ខ្ញុំបានឃើញស្មៅដុះពេញដី
ហើយមានបន្លាដុះគ្របពីលើ
រួមទាំងមានរបងថ្មបាក់បែកនៅទីនោះផង។+
៣២ ខ្ញុំបានសង្កេតមើល ហើយគិតពិចារណាក្នុងចិត្ត
គឺខ្ញុំបានឃើញ ហើយទាញមេរៀនថា៖
៣៣ ដេកបន្តិច ងុយងោកបន្តិច
ឱបដៃទម្រេតខ្លួនបន្តិច
៣៤ នោះភាពក្រីក្រនឹងមករកអ្នកដូចជាចោរប្លន់
ហើយភាពតោកយ៉ាកនឹងមករកអ្នកដូចជាជនប្រដាប់អាវុធ។+