អ្នកទូន្មាន
៤ ខ្ញុំត្រឡប់មកគិតពិចារណាអំពីការសង្កត់សង្កិនទាំងប៉ុន្មានដែលកើតឡើងនៅក្រោមថ្ងៃ។ ខ្ញុំបានឃើញទឹកភ្នែករបស់ពួកអ្នកដែលរងការសង្កត់សង្កិន ហើយគ្មានអ្នកណាម្នាក់សម្រាលទុក្ខពួកគេឡើយ+ ព្រោះអស់អ្នកដែលសង្កត់សង្កិនជាអ្នកមានអំណាច។ ម្ល៉ោះហើយ គ្មានអ្នកណាម្នាក់សម្រាលទុក្ខពួកគេទេ។ ២ ដូច្នេះ ខ្ញុំបានយល់ថា មនុស្សដែលស្លាប់ទៅប្រសើរជាងមនុស្សដែលនៅរស់។+ ៣ ប៉ុន្តែ ប្រសើរជាងពួកអ្នកទាំងនោះទៅទៀត គឺអ្នកដែលមិនទាន់កើតមក+ ជាអ្នកដែលមិនបានឃើញទុក្ខវេទនាផ្សេងៗនៅក្រោមថ្ងៃ។+
៤ ខ្ញុំបានយល់ទៀតថា ច្រើនដងការប្រឹងប្រែងធ្វើការនិងការខំធ្វើការយ៉ាងប៉ិនប្រសប់ គឺកើតចេញពីការច្រណែនឈ្នានីស។+ នេះក៏អសារឥតការដែរ ប្រៀបដូចជាការដេញចាប់ខ្យល់។
៥ មនុស្សល្ងីល្ងើឱបដៃមិនធ្វើអ្វីសោះ ខណៈដែលរូបកាយរបស់ខ្លួនកំពុងវិនាសទៅ។+
៦ បើសម្រាកបន្តិច នោះប្រសើរជាងប្រឹងធ្វើការហួសប្រមាណ ដែលប្រៀបដូចជាការដេញចាប់ខ្យល់។+
៧ ខ្ញុំក៏បែរមកគិតពិចារណាអំពីរឿងមួយទៀតដែលអសារឥតការនៅក្រោមថ្ងៃគឺ៖ ៨ មានមនុស្សម្នាក់ដែលនៅតែឯង គាត់គ្មានមិត្តភក្ដិ គ្មានកូន គ្មានបងប្អូនទេ។ ប៉ុន្តែ គាត់ប្រឹងប្រែងធ្វើការឥតឈប់។ គាត់មិនចេះស្កប់ចិត្តនឹងទ្រព្យសម្បត្តិឡើយ។+ តែគាត់មិនដែលសួរខ្លួនឯងថា៖ ‹តើខ្ញុំខំធ្វើការនឿយហត់ដើម្បីអ្នកណា? ម្ដេចបានជាខ្ញុំមិនធ្វើអ្វីដែលនាំឲ្យខ្លួនសប្បាយទៅ?›។+ នេះក៏អសារឥតការដូចគ្នា និងជាការនឿយលំបាកទទេៗ។+
៩ មានគ្នាពីរនាក់ប្រសើរជាងនៅតែឯង+ ព្រោះពីរនាក់ទទួលរង្វាន់*ដែលមកពីការនឿយហត់របស់ពួកគេ។ ១០ ប្រសិនបើម្នាក់ដួល នោះបានម្នាក់ទៀតជួយលើកគាត់ឡើង។ ចុះយ៉ាងណាមនុស្សដែលនៅតែឯង តើនឹងបានអ្នកណាជួយលើកគាត់ឡើងពេលគាត់ដួល?
១១ បន្ថែមទៅទៀត បើពីរនាក់គេងនៅជាមួយគ្នា ពួកគេនឹងបានកក់ក្ដៅ ចុះយ៉ាងណាមនុស្សដែលនៅតែឯង តើគាត់អាចកក់ក្ដៅដូចម្ដេចបាន? ១២ មនុស្សម្នាក់អាចវាយឈ្នះអ្នកដែលនៅតែឯង តែបើមានពីរនាក់ ពួកគេអាចតស៊ូនឹងមនុស្សម្នាក់នោះបាន។ ចំណែកឯខ្សែបីធ្លុង នោះមិនងាយដាច់ទេ។
១៣ ប្រសិនបើជាក្មេងក្រីក្រតែមានប្រាជ្ញា នោះប្រសើរជាងស្ដេចវ័យចាស់ដែលល្ងីល្ងើ+ ហើយមិនព្រមធ្វើតាមការដាស់តឿន។+ ១៤ ពីព្រោះគាត់*ចេញមកពីគុក ហើយក្លាយទៅជាស្ដេច+ ទោះជាគាត់កើតមកក្រខ្សត់ក្នុងពេលដែលស្ដេចនោះគ្រប់គ្រងក៏ដោយ។+ ១៥ ខ្ញុំបានសង្កេតមើលអ្វីដែលកើតឡើងចំពោះមនុស្សគ្រប់រូបដែលនៅក្រោមថ្ងៃ រួមទាំងក្មេងប្រុសដែលបានឡើងស្នងតំណែងជំនួសអ្នកមុនផង។ ១៦ ទោះជាមានបណ្ដារាស្ត្រច្រើនរាប់មិនអស់គាំទ្រគាត់ក៏ដោយ តែអស់អ្នកដែលមកក្រោយនឹងមិនពេញចិត្តគាត់ទេ។+ នេះក៏អសារឥតការដែរ ប្រៀបដូចជាការដេញចាប់ខ្យល់។