សុភាសិត
១៦ មនុស្សគិតគូរនៅក្នុងចិត្ត
តែព្រះយេហូវ៉ាជួយគាត់ឲ្យចេះតបឆ្លើយយ៉ាងត្រឹមត្រូវ។+
២ មនុស្សស្មានថាអស់ទាំងផ្លូវរបស់ខ្លួនសុទ្ធតែត្រឹមត្រូវ*+
ប៉ុន្តែ ព្រះយេហូវ៉ាពិនិត្យមើលបំណងចិត្តរបស់គេវិញ។+
៤ ព្រះយេហូវ៉ាធ្វើឲ្យអ្វីៗទាំងអស់ស្របទៅតាមគោលបំណងរបស់លោក
សូម្បីតែមនុស្សទុច្ចរិត ក៏លោកធ្វើឲ្យពួកគេសាបសូន្យទៅនៅថ្ងៃនៃសេចក្ដីហិនវិនាសដែរ។+
៦ កំហុសនឹងត្រូវអភ័យទោសឲ្យ ដោយសារសេចក្ដីស្រឡាញ់*និងសេចក្ដីស្មោះត្រង់+
ហើយការកោតខ្លាចព្រះយេហូវ៉ានាំមនុស្សឲ្យវៀរចាកអំពើអាក្រក់។+
៧ ពេលដែលអ្នកណាម្នាក់តែងតែធ្វើអ្វីដែលព្រះយេហូវ៉ាពេញចិត្ត
សូម្បីតែសត្រូវរបស់អ្នកនោះ ក៏លោកបណ្ដាលឲ្យមានសន្តិភាពជាមួយនឹងអ្នកនោះដែរ។+
៩ មនុស្សប្រហែលជាគិតយ៉ាងហ្មត់ចត់អំពីផ្លូវដែលខ្លួនត្រូវដើរ
តែព្រះយេហូវ៉ាជាអ្នកដែលជួយណែនាំជំហានរបស់គេ។+
១០ ស្ដេចគួរសម្រេចក្ដីតាមការដឹកនាំរបស់ព្រះ+
ស្ដេចមិនត្រូវវិនិច្ឆ័យក្ដីដោយអយុត្តិធម៌ឡើយ។+
១១ ជញ្ជីងនិងប្រដាប់ថ្លឹងត្រឹមត្រូវមកពីព្រះយេហូវ៉ា
កូនជញ្ជីងទាំងអស់ដែលនៅក្នុងថង់ សុទ្ធតែមកពីលោក។+
១២ ស្ដេចនានាស្អប់ការប្រព្រឹត្តទុច្ចរិត+
ព្រោះបល្ល័ង្ករបស់ពួកគេនៅគង់វង្សបានដោយសារសេចក្ដីសុចរិត។+
១៣ ពួកស្ដេចពេញចិត្តសម្ដីសុចរិត
ពួកគេស្រឡាញ់អ្នកដែលនិយាយស្មោះត្រង់។+
១៤ កំហឹងរបស់ស្ដេចប្រៀបដូចជាទូតដែលនាំសេចក្ដីស្លាប់មក+
១៥ បើស្ដេចពេញចិត្តអ្នកណា អ្នកនោះនឹងមានសេចក្ដីសុខ
ហើយការពេញចិត្តពីស្ដេច ប្រៀបដូចជាភ្លៀងនៅរដូវស្លឹកឈើលាស់។+
១៦ ការរកបានប្រាជ្ញា នោះប្រសើរជាងការរកបានមាសទៅទៀត!+
ការរកបានការយល់ដឹង ក៏ប្រសើរជាងការរកបានប្រាក់ដែរ។+
១៧ ផ្លូវរបស់មនុស្សទៀងត្រង់នៅឆ្ងាយពីអំពើអាក្រក់។
អ្នកណារក្សាផ្លូវរបស់ខ្លួន អ្នកនោះការពារជីវិត។*+
១៩ ការមានចិត្តរាបទាបជាមួយនឹងមនុស្សដែលមានចិត្តសុភាព+
នោះប្រសើរជាងការចែកជ័យភណ្ឌជាមួយនឹងមនុស្សក្រអឺតក្រអោង។
២០ អ្នកណាដែលបង្ហាញការយល់ធ្លុះជ្រៅក្នុងរឿងណាមួយ អ្នកនោះនឹងទទួលបានជោគជ័យ។*
អ្នកដែលទុកចិត្តព្រះយេហូវ៉ា មានសុភមង្គលហើយ!
២១ មនុស្សមានប្រាជ្ញានឹងត្រូវគេហៅថាមនុស្សមានការយល់ដឹង+
ហើយមនុស្សរមែងចូលចិត្តស្ដាប់តាមអ្នកដែលមានសម្ដីផ្អែម។*+
២២ អ្នកដែលមានការយល់ធ្លុះជ្រៅនឹងបានជីវិត*
តែមនុស្សល្ងង់ខ្លៅ*នឹងត្រូវប្រៀនប្រដៅដោយភាពចម្កួតរបស់ខ្លួន។
២៣ មនុស្សដែលមានប្រាជ្ញាចេះជ្រើសរើសពាក្យសម្ដី+
ហើយធ្វើឲ្យអ្នកឯទៀតជឿជាក់លើសម្ដីរបស់ខ្លួន។
២៤ សម្ដីពីរោះប្រៀបដូចជាទឹកឃ្មុំកំពុងស្រក់ចុះ
២៥ មានផ្លូវមួយដែលមនុស្សមើលទៅហាក់ដូចជាផ្លូវត្រឹមត្រូវ
តែនៅទីបំផុត ផ្លូវនោះនាំទៅដល់សេចក្ដីស្លាប់។+
២៦ និយោជិតខំប្រឹងធ្វើការដោយសារការស្រេកឃ្លាន
ព្រោះការអត់ឃ្លានជំរុញគាត់ឲ្យធ្វើការតទៅទៀត។+
២៨ មេបង្កបញ្ហាតែងបណ្ដាលឲ្យមានទំនាស់+
រីឯអ្នកបង្កាច់បង្ខូចរមែងធ្វើឲ្យមិត្តសម្លាញ់បាក់បែកគ្នា។+
២៩ មនុស្សឃោរឃៅល្បួងអ្នកជិតខាង
ហើយនាំគាត់ឲ្យដើរផ្លូវខុស។
៣០ គាត់មិចភ្នែក កាលដែលរៀបឧបាយកល។
គាត់ញញឹមលាក់កំណួច* ខណៈពេលដែលគាត់ព្យាយាមសម្រេចគម្រោងការអាក្រក់របស់គាត់។