អ្នកទូន្មាន
២ អ្នកទូន្មានពោលថា៖ «អ្វីៗទាំងអស់សុទ្ធតែអសារឥតការ!
សុទ្ធតែអសារឥតការ! សុទ្ធតែអសារឥតការ!»។+
៣ តើមនុស្សទទួលបានអ្វីពីការខំប្រឹងយ៉ាងនឿយហត់
និងការលំបាកលំបិននៅក្រោមថ្ងៃ?+
៦ ខ្យល់បក់ទៅទិសខាងត្បូង ហើយវិលទៅទិសខាងជើង
គឺវិលចុះវិលឡើង ត្រឡប់ទៅត្រឡប់មកតាមគន្លងដដែលឥតឈប់។
៧ ខ្សែទឹកទាំងអស់*ហូរទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ។+
ខ្សែទឹកទាំងនោះត្រឡប់ទៅហូរតាមផ្លូវមុនវិញ រួចហូរសាជាថ្មី។+
៨ គ្រប់ទាំងអ្វីៗសុទ្ធតែគួរឲ្យនឿយណាយ
គ្មានអ្នកណាម្នាក់អាចបរិយាយបានទេ។
ទោះជាភ្នែកមើលឃើញ ត្រចៀកស្ដាប់ឮក៏ដោយ
ក៏មិនស្កប់ចិត្តដែរ។
៩ អ្វីដែលបានកើតឡើង នឹងកើតឡើងម្ដងទៀត
ហើយអ្វីដែលធ្លាប់ធ្វើពីមុន ក៏នឹងធ្វើម្ដងទៀតដែរ។
មិនមានអ្វីថ្មីសោះនៅក្រោមថ្ងៃ។+
១០ តើមានអ្វីដែលអ្នកណាម្នាក់អាចនិយាយថា៖ «មើល! នេះជាអ្វីដែលថ្មី»?
តាមពិតអ្វីនោះមានតាំងពីយូរមកហើយ
គឺមានមុនសម័យយើងទៅទៀត។
១១ គ្មានអ្នកណានឹកចាំមនុស្សជំនាន់មុនទេ
ក៏គ្មានអ្នកណានឹងនឹកចាំមនុស្សជំនាន់ក្រោយដែរ
ហើយគ្មានអ្នកណានឹងនឹកចាំមនុស្សដែលកើតមកក្រោយៗទៀតឡើយ។+
១២ ខ្ញុំជាអ្នកទូន្មាន និងជាស្ដេចគ្រប់គ្រងអ៊ីស្រាអែលនៅក្រុងយេរូសាឡិម។+ ១៣ ខ្ញុំតាំងចិត្តសិក្សា ហើយប្រើប្រាជ្ញា+ស្រាវជ្រាវអ្វីៗគ្រប់យ៉ាងដែលនៅក្រោមមេឃ+ ពោលគឺកិច្ចការដ៏នឿយណាយដែលព្រះបានប្រគល់ឲ្យមនុស្សជាតិ។
១៤ ខ្ញុំបានឃើញអស់ទាំងកិច្ចការដែលមនុស្សបានធ្វើនៅក្រោមថ្ងៃ
ហើយមើល! អ្វីៗទាំងអស់សុទ្ធតែអសារឥតការប្រៀបដូចជាការដេញចាប់ខ្យល់។+
១៥ អ្វីដែលក្ងិចក្ងក់មិនអាចធ្វើឲ្យត្រង់វិញបានឡើយ
ហើយអ្វីដែលចន្លោះប្រហោង ក៏មិនអាចរាប់បានដែរ។
១៦ រួចមក ខ្ញុំបាននឹកគិតក្នុងចិត្តថា៖ «មើល! ខ្ញុំមានប្រាជ្ញាលើសអស់អ្នកណាៗដែលនៅក្រុងយេរូសាឡិមមុនខ្ញុំ+ ហើយចិត្តរបស់ខ្ញុំពោរពេញដោយប្រាជ្ញានិងចំណេះដឹងច្រើនក្រៃលែង»។+ ១៧ ខ្ញុំព្យាយាមសិក្សាឲ្យស្គាល់អំពីប្រាជ្ញា ភាពឆ្កួតលីលា* និងភាពល្ងីល្ងើ។+ ប៉ុន្តែ ការធ្វើដូច្នេះក៏ដូចជាការដេញចាប់ខ្យល់ដែរ។