អេសាយ
៥៧ ជនសុចរិតបានវិនាសទៅ តែគ្មានអ្នកណាខ្វល់ទេ។
ជនស្មោះត្រង់និងជនសុចរិតបានស្លាប់ទៅ+
តែគ្មានអ្នកណាយល់ឃើញថាពួកគេបានស្លាប់
ដោយសារសេចក្ដីវេទនាឡើយ។*
២ ពួកគេមានសេចក្ដីសុខ
អស់អ្នកដែលប្រព្រឹត្តទៀងត្រង់ ដេកសម្រាកក្នុងផ្នូរ។
៣ «ចំណែកអ្នកវិញ ឱកូនៗរបស់មេធ្មប់អើយ! ចូរមកជិតខ្ញុំមក។
ឱកូនចៅរបស់ពួកអ្នកផិតក្បត់និងអ្នកប្រព្រឹត្តអំពើពេស្យាចារអើយ! ចូរមកស្ដាប់ពាក្យដូចតទៅ៖
៤ តើអ្នកកំពុងចំអកឲ្យអ្នកណា?
តើអ្នកកំពុងបើកមាត់យ៉ាងធំ ហើយលៀនអណ្ដាតដាក់អ្នកណា?
អ្នកជាកូនចៅនៃអ្នកប្រព្រឹត្តខុសឆ្គង និងអ្នកបោកបញ្ឆោត មែនទេ?+
៥ ជាអស់អ្នកដែលមានតណ្ហារោលរាល
នៅក្រោមដើមឈើខៀវខ្ចីធំៗទាំងអស់+
ជាអ្នកដែលសម្លាប់កូននៅក្នុងជ្រលង+ និងនៅតាមក្រហែងថ្ម មែនទេ?
៦ អ្នកបានយកថ្មរលោងៗនៅក្នុងជ្រលងនោះ ទុកជាអ្វីដែលមានតម្លៃចំពោះអ្នក។+
ដូច្នេះ ថ្មទាំងនោះជាចំណែករបស់អ្នកហើយ។
អ្នកថែមទាំងច្រួចស្រាជូនជាគ្រឿងបូជា និងជូនអំណោយដល់ថ្មទាំងនោះដែរ។+
តើខ្ញុំគួរពេញចិត្តឬ?
៧ នៅលើភ្នំខ្ពស់ត្រដែត អ្នកបានរៀបចំគ្រែ*របស់អ្នក+
ហើយអ្នកបានឡើងទៅទីនោះ ដើម្បីជូនគ្រឿងបូជា។+
៨ នៅក្រោយទ្វារនិងបង្គោលទ្វារ អ្នកបានដំឡើងទីរំលឹកសម្រាប់ខ្លួន។
អ្នកបានចាកចោលខ្ញុំ ហើយដោះសម្លៀកបំពាក់ខ្លួន
រួចឡើងទៅធ្វើឲ្យគ្រែរបស់អ្នកធំទូលាយ។
អ្នកបានចុះកិច្ចព្រមព្រៀងជាមួយនឹងពួកគេ។
៩ អ្នកបានចុះទៅឯមេលេក* ដោយនាំយកប្រេង
និងគ្រឿងក្រអូបជាច្រើនទៅជាមួយ។
អ្នកបានចាត់ទូតរបស់អ្នកឲ្យទៅកន្លែងឆ្ងាយ។
ហេតុនេះ អ្នកបានចុះទៅក្នុងផ្នូរ។*
១០ អ្នកបានខំធ្វើតាមវិធីជាច្រើនរបស់ខ្លួន
ហើយមិនបាននិយាយថា៖ ‹ការទាំងនេះសុទ្ធតែឥតបានការ›នោះទេ។
ផ្ទុយទៅវិញ អ្នកបានខំពង្រឹងកម្លាំងខ្លួនឡើងវិញ។
ហេតុនេះហើយបានជាអ្នកមិនឈប់ព្យាយាមឡើយ។
១១ តើអ្នកភ័យខ្លាចចំពោះអ្នកណា បានជាចាប់ផ្ដើមនិយាយកុហកដូច្នេះ?+
អ្នកមិនបាននឹកឃើញខ្ញុំទេ។+
អ្នកមិនបានយកចិត្តទុកដាក់ទាល់តែសោះ។+
ដោយសារខ្ញុំបាននៅស្ងៀម ហើយធ្វើពុតជាមិនអើពើ+
ហេតុនេះហើយ អ្នកមិនបានបង្ហាញការកោតខ្លាចចំពោះខ្ញុំទេ។
១២ ខ្ញុំនឹងបកអាក្រាតនូវការធ្វើពុតជាសុចរិត+និងការប្រព្រឹត្តរបស់អ្នក+
ការទាំងនោះមិនផ្ដល់ប្រយោជន៍ដល់អ្នកឡើយ។+
១៣ ពេលអ្នកស្រែកសុំរកជំនួយ
រូបព្រះទាំងប៉ុន្មានរបស់អ្នក នឹងជួយអ្នកមិនបានទេ។+
ខ្យល់នឹងបក់នាំយករូបព្រះទាំងនោះ
គឺខ្យល់ដង្ហើមនឹងបក់ផាត់នាំយកទៅ។
ប៉ុន្តែ អ្នកដែលពឹងផ្អែកលើខ្ញុំ នឹងទទួលស្រុកនេះជាមត៌ក
ហើយនឹងបានភ្នំបរិសុទ្ធរបស់ខ្ញុំទុកជាកម្មសិទ្ធិ។+
១៤ ពេលនោះនឹងមានគេនិយាយថា៖ ‹ចូរសង់ឡើង! ចូរសង់ផ្លូវឡើង! ចូររៀបចំផ្លូវឲ្យបានស្អាត!+
ចូរដកចេញនូវឧបសគ្គណាដែលរារាំងផ្លូវរបស់រាស្ត្រខ្ញុំ›»។
១៥ ព្រោះព្រះដ៏ឧត្តុង្គឧត្តមដែលមានជីវិតជារៀងរហូត+
និងជាព្រះដែលមាននាមដ៏បរិសុទ្ធ+ លោកមានប្រសាសន៍ដូច្នេះថា៖
«ខ្ញុំអាស្រ័យនៅកន្លែងបរិសុទ្ធនិងខ្ពង់ខ្ពស់+
តែខ្ញុំក៏នៅជាមួយនឹងអ្នកដែលមានចិត្តខ្ទេចខ្ទាំនិងធ្លាក់ទឹកចិត្តដែរ
ដើម្បីធ្វើឲ្យពួកគេមានកម្លាំងចិត្ត និងទទួលការលើកទឹកចិត្តឡើងវិញ។+
១៦ ព្រោះខ្ញុំមិនទាស់នឹងពួកគេរហូតទេ ហើយក៏មិនខឹងនឹងពួកគេជានិច្ចដែរ+
បើមិនដូច្នោះទេ មនុស្សនឹងខ្សោយទៅៗដោយសារខ្ញុំ+
ស្នាដៃរបស់ខ្ញុំដែលមានដង្ហើមជីវិត នឹងខ្សោយទៅៗ។
១៧ ខ្ញុំខឹងជាខ្លាំង ចំពោះការប្រព្រឹត្តខុសឆ្គងរបស់គាត់ គឺគាត់រកកម្រៃដោយមិនទៀងត្រង់+
ដូច្នេះ ខ្ញុំបានវាយគាត់ ហើយគេចមុខពីគាត់ ព្រោះខ្ញុំខឹងនឹងគាត់។
ប៉ុន្តែ គាត់នៅតែដើរដូចជាមនុស្សរឹងចចេសដដែល+ គឺចេះតែធ្វើតាមទំនើងចិត្តរបស់ខ្លួន។
ខ្ញុំនឹងផ្ដល់ការសម្រាលទុក្ខដល់គាត់+ និងដល់ពួកអ្នកដែលកាន់ទុក្ខជាមួយគាត់»។+
១៩ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ខ្ញុំនឹងបង្កើតពាក្យសរសើរតម្កើងចេញពីបបូរមាត់មនុស្ស។
ចំពោះអ្នកដែលនៅជិតនិងអ្នកដែលនៅឆ្ងាយ ខ្ញុំនឹងឲ្យពួកគេមានសេចក្ដីសុខសាន្តជានិច្ច+
ហើយខ្ញុំនឹងធ្វើឲ្យពួកគេជាសះស្បើយ»។
២០ «ប៉ុន្តែ មនុស្សទុច្ចរិតគឺប្រៀបដូចជាសមុទ្រកញ្ជ្រោលបក់បោកដែលមិនចេះស្ងប់ទេ
ហើយក៏ប្រៀបដូចជារលកសមុទ្រដែលបោកនាំយកភក់និងសារាយមកជាមួយដែរ។
២១ គ្មានសេចក្ដីសុខសាន្តដល់មនុស្សទុច្ចរិតឡើយ»។+ នេះជាប្រសាសន៍របស់ព្រះនៃខ្ញុំ។