ដើមកំណើត
៤៦ ដូច្នេះ អ៊ីស្រាអែលបាននាំសមាជិកគ្រួសារនិងទ្រព្យសម្បត្តិទាំងអស់ធ្វើដំណើរចេញទៅ។ ពេលគាត់មកដល់ក្រុងបៀរសេបា+ គាត់បានជូនគ្រឿងបូជាដល់ព្រះនៃអ៊ីសាកឪពុកគាត់។+ ២ លុះពេលយប់ ព្រះបានបើកបង្ហាញឲ្យអ៊ីស្រាអែលឃើញក្នុងគំនិត ហើយលោកមានប្រសាសន៍ថា៖ «យ៉ាកុប យ៉ាកុប!»។ គាត់បានឆ្លើយថា៖ «បាទ លោកម្ចាស់!»។ ៣ ព្រះបានមានប្រសាសន៍ថា៖ «ខ្ញុំជាព្រះពិត ជាព្រះនៃឪពុកអ្នក។+ ចូរធ្វើដំណើរទៅស្រុកអេហ្ស៊ីបចុះ កុំឲ្យខ្លាចឡើយ ព្រោះខ្ញុំនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិដ៏ធំមួយនៅក្នុងស្រុកនោះ។+ ៤ ខ្ញុំនឹងទៅស្រុកអេហ្ស៊ីបជាមួយនឹងអ្នក ហើយខ្ញុំនឹងនាំអ្នកត្រឡប់មកស្រុកនេះវិញ។+ ពេលអ្នកស្លាប់ យ៉ូសែបនឹងបិទភ្នែកឲ្យអ្នក»។+
៥ ក្រោយនោះ យ៉ាកុបបានធ្វើដំណើរចេញពីក្រុងបៀរសេបា ហើយកូនៗរបស់អ៊ីស្រាអែលបានប្រើរទេះដែលផារ៉ូបានផ្ញើមក ដើម្បីដឹកយ៉ាកុបនិងប្រពន្ធកូនរបស់ពួកគេ។ ៦ ពួកគេក៏បាននាំយកហ្វូងសត្វ និងទ្រព្យសម្បត្តិដែលគេរកបានពីស្រុកកាណានទៅជាមួយដែរ។ ទីបំផុត យ៉ាកុបនិងកូនចៅគាត់បានមកដល់ស្រុកអេហ្ស៊ីប។ ៧ យ៉ាកុបបានមកដល់ស្រុកអេហ្ស៊ីប ទាំងមានកូនប្រុសកូនស្រី និងចៅៗទាំងអស់មកជាមួយដែរ។
៨ នេះជាបញ្ជីឈ្មោះកូនចៅរបស់អ៊ីស្រាអែលដែលបានមកស្រុកអេហ្ស៊ីប។+ កូនច្បងរបស់យ៉ាកុបគឺរូបេន។+
៩ កូនរបស់រូបេនមាន ហាណុក ផាលូ ហេស្រុន និងកាម៉ាយ។+
១០ កូនរបស់ស៊ីម្មាន+មាន យេមូអែល យ៉ាមីន អូហាត យ៉ាគីន សូហា និងសេល។+ សេលបានកើតពីស្ត្រីជនជាតិកាណាន។
១១ កូនរបស់លេវី+មាន គើសុន កូហាត និងមេរេរ៉ាយ។+
១២ កូនរបស់យូដា+មាន អ៊ើរ អូណាន សេឡា+ ពេរេស+ និងសេរ៉ា។+ ប៉ុន្តែ អ៊ើរនិងអូណានបានស្លាប់នៅក្នុងស្រុកកាណាន។+
កូនរបស់ពេរេសមាន ហេស្រុននិងហាម៉ូល។+
១៣ កូនរបស់អ៊ីសាខារមាន ថូឡា ភូវ៉ា យ៉ប និងស៊ីមរ៉ុន។+
១៤ កូនរបស់សេប៊ូឡូន+មាន សេរេត អ៊ីឡន និងយ៉ាលែល។+
១៥ ពួកគេទាំងអស់សុទ្ធតែជាកូនចៅរបស់លេអាប្រពន្ធយ៉ាកុប។ ពួកគេបានកើតនៅតំបន់ប៉ាដាន់អេរ៉ាម រួមទាំងឌីណាជាកូនស្រីផងដែរ។+ កូនប្រុសកូនស្រីរបស់គាត់សរុបទាំងអស់មានចំនួន៣៣នាក់។
១៦ កូនរបស់កាដ+មាន ស៊ីបផន ហាក់កាយ ស៊ូនី អេសបូន អេរី អារ៉ូត និងអារីឡាយ។+
១៧ កូនរបស់អេស៊ើរ+មាន អ៊ីមណា អ៊ីសវ៉ា អ៊ីសវ៉ាយ បេរៀ និងកូនស្រីឈ្មោះសេរ៉ា។
កូនរបស់បេរៀមាន ហេបឺនិងម៉ាលគាល។+
១៨ ពួកគេទាំងអស់សុទ្ធតែជាកូនចៅរបស់ស៊ីលផា។+ ស៊ីលផានេះហើយដែលឡាបាន់បានឲ្យធ្វើជាស្រីបម្រើរបស់លេអា។ នាងបានបង្កើតកូនឲ្យយ៉ាកុបសរុបទាំងអស់គឺ១៦នាក់។
១៩ កូនរបស់រ៉ាជែលប្រពន្ធយ៉ាកុបមាន យ៉ូសែប+និងបេនយ៉ាមីន។+
២០ កូនរបស់យ៉ូសែបមាន ម៉ាណាសេ+និងអេប្រាអ៊ីម។+ ពួកគេបានកើតនៅស្រុកអេហ្ស៊ីប។ ម្ដាយរបស់ពួកគេគឺអាសិនណាត+ជាកូនស្រីប៉ូទីភឺរ៉ាជាសង្ឃនៅក្រុងអុន។*
២១ កូនរបស់បេនយ៉ាមីន+មាន បេឡា បេគើរ អាសបេល កេរ៉ា+ ណាម៉ាន អ៊ីហាយ រ៉ូស មូភីម ហ៊ូភីម+ និងអាឌ។+
២២ ពួកគេទាំងអស់សុទ្ធតែជាកូនចៅរបស់រ៉ាជែល។ នាងបានបង្កើតកូនឲ្យយ៉ាកុបសរុបទាំងអស់គឺ១៤នាក់។
២៤ កូនរបស់ណែបថាលី+មាន យ៉ាស៊ាល គូណាយ យេសឺ និងស៊ីលឡាម។+
២៥ ពួកគេទាំងអស់សុទ្ធតែជាកូនចៅរបស់ប៊ីលហា។ ប៊ីលហានេះហើយដែលឡាបាន់បានឲ្យធ្វើជាស្រីបម្រើរបស់រ៉ាជែល។ នាងបានបង្កើតកូនឲ្យយ៉ាកុបសរុបទាំងអស់គឺ៧នាក់។
២៦ ពួកគេទាំងអស់សុទ្ធតែជាកូនចៅរបស់យ៉ាកុបដែលបានធ្វើដំណើរមកស្រុកអេហ្ស៊ីបជាមួយនឹងគាត់ ពួកគេមានចំនួន៦៦នាក់។ ចំនួននេះមិនរាប់បញ្ចូលកូនប្រសាស្រីរបស់យ៉ាកុបទេ។+ ២៧ យ៉ូសែបមានកូនពីរនាក់ កើតនៅស្រុកអេហ្ស៊ីប។ ក្រុមគ្រួសារទាំងមូលរបស់យ៉ាកុបដែលធ្វើដំណើរមកស្រុកអេហ្ស៊ីបមានចំនួន៧០នាក់។+
២៨ យ៉ាកុបបានចាត់យូដា+ឲ្យទៅមុនដើម្បីប្រាប់យ៉ូសែបថា ពួកគាត់កំពុងធ្វើដំណើរទៅតំបន់កូសែនហើយ។ ពេលពួកគេចូលដល់តំបន់កូសែន+ ២៩ យ៉ូសែបបានឲ្យគេរៀបចំរទេះ ហើយធ្វើដំណើរទៅជួបឪពុកគាត់នៅតំបន់កូសែន។ ពេលឃើញឪពុកភ្លាម គាត់ក៏រត់ទៅឱប ហើយយំយ៉ាងយូរ។ ៣០ អ៊ីស្រាអែលបាននិយាយទៅកាន់យ៉ូសែបថា៖ «ឥឡូវ បើពុកស្លាប់ក៏ស្លាប់ទៅចុះ ព្រោះពុកបានឃើញមុខកូន ហើយដឹងថាកូននៅរស់ទេ»។
៣១ បន្ទាប់មក យ៉ូសែបបាននិយាយទៅកាន់បងប្អូនគាត់ និងពួកអ្នកផ្ទះទាំងអស់របស់ឪពុកគាត់ថា៖ «ខ្ញុំនឹងទៅជម្រាបផារ៉ូ+ថា៖ ‹បងប្អូនខ្ញុំនិងពួកអ្នកផ្ទះទាំងអស់របស់ឪពុកខ្ញុំ ដែលបានធ្វើដំណើរពីស្រុកកាណាននោះ ឥឡូវពួកគាត់បានមកដល់ហើយ។+ ៣២ ពួកគាត់ជាគង្វាល+ ជាអ្នកចិញ្ចឹមសត្វ+ ហើយពួកគាត់បាននាំយកហ្វូងចៀម ហ្វូងគោ និងរបស់របរទាំងអស់ដែលពួកគាត់មានមកជាមួយដែរ›+ ៣៣ ហើយពេលផារ៉ូហៅបងប្អូនទៅសួរថា៖ ‹តើអ្នករាល់គ្នាមានមុខរបរអ្វី?› ៣៤ បងប្អូនត្រូវនិយាយថា៖ ‹ពួកខ្ញុំបាទនិងបុព្វបុរស សុទ្ធតែជាអ្នកចិញ្ចឹមសត្វតាំងតែពីក្មេងមកម្ល៉េះ›។+ បើបងប្អូនឆ្លើយដូច្នេះ បងប្អូនអាចរស់នៅក្នុងទឹកដីកូសែន+ ព្រោះជនជាតិអេហ្ស៊ីបស្អប់ខ្ពើមអ្នកឃ្វាលចៀមណាស់»។+