ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ
១ នៅអតីតកាល ព្រះធ្លាប់មានប្រសាសន៍ទៅពួកបុព្វបុរសរបស់យើងជាច្រើនលើកនិងច្រើនវិធី តាមរយៈពួកអ្នកប្រកាសទំនាយ។+ ២ នៅចុងបញ្ចប់នៃគ្រានេះ ព្រះបានមានប្រសាសន៍មកយើងតាមរយៈបុត្ររបស់លោក+ ដែលលោកបានតែងតាំងឲ្យទទួលអ្វីៗទាំងអស់ជាមត៌ក+ ហើយតាមរយៈបុត្រនោះ លោកបានបង្កើតអ្វីៗក្នុងសកលលោក។*+ ៣ បុត្រនោះបង្ហាញឲ្យឃើញយ៉ាងល្អឥតខ្ចោះនូវសិរីរុងរឿងរបស់ព្រះ+ ហើយក៏មានបុគ្គលិកលក្ខណៈដូចព្រះទាំងស្រុង។+ បុត្រនោះទ្រទ្រង់អ្វីៗទាំងអស់ដោយប្រសាសន៍ដ៏មានឫទ្ធានុភាពរបស់លោក ហើយបានអង្គុយនៅខាងស្ដាំនៃព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានសួគ៌+ បន្ទាប់ពីបានជម្រះយើងឲ្យស្អាតបរិសុទ្ធពីការខុសឆ្គង*របស់យើង។+ ៤ ដូច្នេះ លោកបានទៅជាខ្ពង់ខ្ពស់ជាងបណ្ដាទេវតា+ ពីព្រោះលោកបានទទួលមត៌ក ជានាមដ៏ប្រសើរជាងនាមរបស់ពួកគេ។+
៥ ជាឧទាហរណ៍ តើព្រះធ្លាប់មានប្រសាសន៍ទៅទេវតាណាផ្សេងទៀតឬទេថា៖ «អ្នកជាបុត្ររបស់ខ្ញុំ ហើយចាប់ពីថ្ងៃនេះទៅ ខ្ញុំជាបិតារបស់អ្នក»+ ឬថា៖ «ខ្ញុំនឹងទៅជាបិតារបស់គាត់ ហើយគាត់នឹងទៅជាបុត្ររបស់ខ្ញុំ»?+ ៦ ប៉ុន្តែ ពេលដែលព្រះចាត់បុត្រច្បងរបស់លោក+ឲ្យមកឯពិភពលោក*ម្ដងទៀត លោកមានប្រសាសន៍ថា៖ «ចូរឲ្យទេវតាទាំងអស់របស់ព្រះលំឱនកាយគោរពលោក»។
៧ ម្យ៉ាងទៀត លោកមានប្រសាសន៍អំពីបណ្ដាទេវតាថា៖ «លោកធ្វើឲ្យពួកទេវតារបស់លោកមានឫទ្ធានុភាពខ្លាំងក្លា* ហើយធ្វើឲ្យពួកអ្នកបម្រើ*+របស់លោកទៅជាអណ្ដាតភ្លើង»។+ ៨ ប៉ុន្តែ លោកមានប្រសាសន៍អំពីបុត្រនោះថា៖ «ព្រះជាបល្ល័ង្ករបស់អ្នក+ជារៀងរហូតតទៅ ហើយដំបងរាជ្យនៃរាជាណាចក្ររបស់អ្នក ជាដំបងរាជ្យនៃសេចក្ដីទៀងត្រង់។* ៩ អ្នកបានស្រឡាញ់សេចក្ដីសុចរិត ហើយបានស្អប់ការប្រឆាំងច្បាប់។ ហេតុនេះ ព្រះដែលជាព្រះរបស់អ្នក បានរើសតាំងអ្នក+ដោយចាក់ប្រេងនៃអំណរឲ្យអ្នកច្រើនជាងស្ដេចឯទៀត»*+ ១០ ហើយក៏ចែងដែរថា៖ «លោកម្ចាស់អើយ នៅដើមដំបូងលោកបានដាក់គ្រឹះផែនដី ហើយលោកក៏បានបង្កើតមេឃដែរ។ ១១ អ្វីទាំងនោះនឹងកន្លងបាត់ទៅ តែលោកនឹងស្ថិតស្ថេរនៅ។ អ្វីទាំងនោះនឹងសឹកដាចអស់ទៅប្រៀបដូចជាសម្លៀកបំពាក់ ១២ ហើយលោកនឹងមូរអ្វីៗទាំងអស់នោះដូចមូរសំពត់ដណ្ដប់ ហើយអ្វីៗទាំងអស់នោះនឹងត្រូវផ្លាស់ដូចជាផ្លាស់សម្លៀកបំពាក់។ ប៉ុន្តែ លោកនៅតែដូចដើម ហើយជីវិតរបស់លោកគ្មានទីបញ្ចប់ឡើយ»។+
១៣ ប៉ុន្តែ តើព្រះធ្លាប់មានប្រសាសន៍ទៅទេវតាណាផ្សេងទៀតឬទេថា៖ «ចូរអង្គុយនៅខាងស្ដាំដៃខ្ញុំ រហូតដល់ខ្ញុំដាក់ពួកសត្រូវរបស់អ្នកជាកំណល់កល់ជើងអ្នក»?+ ១៤ ទេវតាទាំងឡាយសុទ្ធតែជាវិញ្ញាណ ហើយពួកគេជាអ្នកបម្រើព្រះ។+ ព្រះចាត់ពួកគេឲ្យមកបម្រើអស់អ្នកដែលលោកនឹងសង្គ្រោះ។