អេសាយ
៤៥ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ស៊ីរូស+ជាអ្នកដែលលោកបានរើសតាំង ហើយលោកបានកាន់ដៃស្ដាំគាត់+
ដើម្បីបង្ក្រាបប្រជាជាតិនានានៅចំពោះមុខគាត់+
ដើម្បីដកអាវុធពីបណ្ដាស្ដេច និងដើម្បីបើកទ្វារទាំងពីរនៅចំពោះមុខគាត់
យ៉ាងនេះ ខ្លោងទ្វារចូលក្រុងនឹងមិនត្រូវបិទទេ។ លោកមានប្រសាសន៍ដូចតទៅ៖
២ «ខ្ញុំនឹងទៅមុនអ្នក+ ខ្ញុំនឹងពង្រាបទីទួលទាំងឡាយ។
ខ្ញុំនឹងកម្ទេចទ្វារស្ពាន់ទាំងនោះ ហើយខ្ញុំនឹងបំបាក់រនុកដែកទាំងប៉ុន្មាន។+
៣ ខ្ញុំនឹងឲ្យទ្រព្យសម្បត្តិដែលគេលាក់ក្នុងទីងងឹតដល់អ្នក
ព្រមទាំងកំណប់ដែលគេបានលាក់ទុកនៅទីកំបាំងផងដែរ+
ដើម្បីឲ្យអ្នកដឹងថាខ្ញុំជាយេហូវ៉ា
ជាព្រះនៃអ៊ីស្រាអែល ជាអ្នកដែលហៅអ្នកតាមឈ្មោះ។+
៤ ដោយយល់ដល់យ៉ាកុបជាអ្នកបម្រើខ្ញុំ និងយល់ដល់អ៊ីស្រាអែលជាអ្នកដែលខ្ញុំបានជ្រើសរើស នោះខ្ញុំនឹងហៅអ្នកមកតាមឈ្មោះ។
ខ្ញុំនឹងធ្វើឲ្យអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទោះជាអ្នកមិនស្គាល់ខ្ញុំក៏ដោយ។
៥ ខ្ញុំជាយេហូវ៉ា គ្មានព្រះណាទៀតទេ។ ក្រៅពីខ្ញុំ ឥតមានព្រះណាឡើយ។+
ខ្ញុំនឹងពង្រឹងកម្លាំងអ្នក ទោះជាអ្នកមិនស្គាល់ខ្ញុំក៏ដោយ
៦ ដើម្បីឲ្យបណ្ដាជនទាំងអស់ ចាប់ពីទិសខាងកើតដល់ទិសខាងលិច
បានដឹងថាក្រៅពីខ្ញុំគ្មានព្រះណាទេ។+ ខ្ញុំជាយេហូវ៉ា ខ្ញុំជាព្រះតែមួយប៉ុណ្ណោះ។+
៧ ខ្ញុំជាអ្នកបង្កើតពន្លឺ+និងភាពងងឹត+
ខ្ញុំធ្វើឲ្យមានសេចក្ដីសុខសាន្ត+ និងនាំឲ្យមានសេចក្ដីវេទនា។+
ខ្ញុំជាយេហូវ៉ា ខ្ញុំកំពុងធ្វើឲ្យមានអ្វីទាំងអស់នេះ។
ចូរឲ្យផែនដីបើកចំហ ហើយឲ្យគ្រាប់ពូជនៃសេចក្ដីសង្គ្រោះ
និងគ្រាប់ពូជនៃសេចក្ដីសុចរិតលូតលាស់ឡើងនៅពេលដំណាលគ្នា។+
ខ្ញុំជាយេហូវ៉ា ខ្ញុំជាអ្នកធ្វើឲ្យកើតឡើង»។
៩ វេទនាដល់អ្នកដែលតតាំង*នឹងព្រះដែលបង្កើតខ្លួន
ព្រោះគាត់គ្រាន់តែជាអំបែងក្នុងចំណោមអំបែងឯទៀតដែលនៅលើដី!
តើដីឥដ្ឋគួរសួរជាងស្មូនថា៖ «តើអ្នកកំពុងធ្វើអ្វីហ្នឹង?»+
ឬតើភាជនៈគួរនិយាយទៅជាងស្មូនថា៖ «អ្នកគ្មានថ្វីដៃសោះ»?*
១០ វេទនាដល់អ្នកដែលនិយាយទៅកាន់ឪពុកថា៖ «តើបង្កើតកូនអ្វីដូច្នេះ?»។
វេទនាដល់អ្នកដែលនិយាយទៅម្ដាយថា៖ «តើបានសម្រាលកូនអ្វីបែបនេះ?»។
១១ ព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល+ និងជាអ្នកសូនគាត់ លោកមានប្រសាសន៍ថា៖ «តើអ្នកសង្ស័យអំពីអ្វីដែលខ្ញុំនឹងធ្វើឲ្យកើតឡើងឬ?
តើអ្នកចង់ណែនាំខ្ញុំអំពីអ្វីដែលខ្ញុំត្រូវធ្វើចំពោះកូនៗខ្ញុំ+ និងស្នាដៃរបស់ខ្ញុំឬ?
១២ ខ្ញុំបានបង្កើតផែនដី+និងមនុស្សជាតិ។+
១៣ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «ខ្ញុំបានជំរុញចិត្តបុរសម្នាក់ដោយសេចក្ដីសុចរិតរបស់ខ្ញុំ+
ហើយខ្ញុំនឹងធ្វើឲ្យផ្លូវទាំងអស់របស់គាត់ត្រង់ភ្លឹង។
គាត់ជាអ្នកដែលនឹងសង់ក្រុងរបស់ខ្ញុំឡើងវិញ+
ហើយគាត់នឹងដោះលែងរាស្ត្រខ្ញុំឲ្យមានសេរីភាព+ដោយមិនទទួលប្រាក់ឬសំណូកអ្វីឡើយ»។+
១៤ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
«ប្រាក់កម្រៃ*នៅស្រុកអេហ្ស៊ីប និងទំនិញ*របស់ពួកអេត្យូពីនិងពួកសេបៀនដែលមានរាងខ្ពស់ នឹងត្រូវនាំយកមកជូនអ្នកទុកជាកម្មសិទ្ធិ។
ពួកអ្នកទាំងនោះនឹងដើរខាងក្រោយអ្នកទាំងជាប់ច្រវាក់
ពួកគេនឹងមកក្រាបគោរពនៅចំពោះអ្នក+
ហើយនិយាយដោយគោរពកោតខ្លាចថា៖ ‹ព្រះនៅជាមួយនឹងអ្នកមែន+
ក្រៅពីលោក គ្មានព្រះណាទៀតទេ គឺមានតែលោកមួយប៉ុណ្ណោះ›»។
១៥ ឱព្រះនៃអ៊ីស្រាអែលអើយ! លោកជាអ្នកសង្គ្រោះ+
ហើយលោកមិនតែងតែបើកបង្ហាញឲ្យដឹងអំពីអ្វីដែលលោកកំពុងធ្វើនោះទេ។
១៦ ពួកគេទាំងអស់គ្នានឹងខ្មាស ហើយបាក់មុខ
គឺពួកគេទាំងអស់នឹងអាប់ឱនកិត្តិយស។+
១៧ ឯអ៊ីស្រាអែលវិញ ព្រះយេហូវ៉ានឹងជួយសង្គ្រោះអ្នកឲ្យរួចជារៀងដរាប។+
អ្នកនឹងមិនរងការអាម៉ាស់ឬអាប់ឱនកិត្តិយសជារៀងរហូតនោះឡើយ។+
១៨ ព្រះយេហូវ៉ាជាព្រះដ៏ពិត និងជាអ្នកបង្កើតមេឃ+
លោកបានសូនផែនដី ហើយតាំងឡើងយ៉ាងមាំ+
លោកមិនបានបង្កើតផែនដីឲ្យនៅទទេនោះទេ
តែបានបង្កើតផែនដីជាទីអាស្រ័យនៅវិញ។+ លោកមានប្រសាសន៍ថា៖
«ខ្ញុំជាយេហូវ៉ា ក្រៅពីខ្ញុំ គ្មានព្រះណាទៀតឡើយ។
១៩ ខ្ញុំមិនបាននិយាយនៅទីកំបាំង+ ឬក្នុងទីងងឹតទេ
ហើយខ្ញុំមិនបានប្រាប់កូនចៅយ៉ាកុបថា៖
‹ចូរស្វែងរកខ្ញុំចុះ តែគ្មានប្រយោជន៍ទេ›។
ខ្ញុំជាយេហូវ៉ា ខ្ញុំពោលតែអ្វីដែលសុចរិត និងប្រកាសអ្វីដែលពិតត្រង់ប៉ុណ្ណោះ។+
២០ ឱពួកអ្នកដែលរត់រួចពីប្រជាជាតិនានាអើយ!+
ចូរប្រមូលគ្នាមកជិតខ្ញុំចុះ។ មើល! ពួកអ្នកដែលយករូបព្រះជាប់តាមខ្លួន
ហើយអធិដ្ឋានទៅព្រះដែលមិនអាចសង្គ្រោះបាន+សុទ្ធតែជាមនុស្សឥតដឹងអ្វីឡើយ។
២១ ចូររៀបរាប់ប្រាប់ ហើយលើករឿងក្ដីរបស់អ្នកមក។
ចូរឲ្យពួកគេពិភាក្សាគ្នាដោយសាមគ្គីភាពចុះ។
តើនរណាបានប្រកាសទុកជាមុនតាំងពីយូរមកហើយ?
តើអ្នកណាប្រកាសរឿងនេះតាំងពីសម័យបុរាណមក?
តើមិនមែនខ្ញុំជាយេហូវ៉ាទេឬ? ក្រៅពីខ្ញុំ គ្មានព្រះណាទៀតទេ
ខ្ញុំជាព្រះដ៏សុចរិតនិងជាអ្នកសង្គ្រោះ+ ក្រៅពីខ្ញុំគ្មានព្រះណាឡើយ។+
២២ ឱផែនដីទាំងមូលអើយ! ចូរបែរមករកខ្ញុំ ហើយទទួលសេចក្ដីសង្គ្រោះចុះ+
ព្រោះខ្ញុំហើយជាព្រះ ក្រៅពីខ្ញុំ គ្មានព្រះណាទៀតទេ។+
២៣ ខ្ញុំបានស្បថដោយខ្លួនខ្ញុំផ្ទាល់។
ពាក្យដែលចេញពីមាត់ខ្ញុំគឺពិត ហើយមិនវិលមកវិញឡើយ។+
គ្រប់ទាំងជង្គង់នឹងលុតចុះនៅចំពោះខ្ញុំ
ហើយអណ្ដាតទាំងអស់នឹងស្បថថាមានភក្ដីភាពចំពោះខ្ញុំ+
២៤ រួចនិយាយថា៖ ‹ព្រះយេហូវ៉ាជាកម្លាំងនិងជាសេចក្ដីសុចរិតដ៏ពិត។
ចំណែកអស់អ្នកដែលខឹងនឹងលោក ពួកគេនឹងត្រូវបាក់មុខនៅចំពោះលោក។
២៥ កូនចៅទាំងអស់របស់អ៊ីស្រាអែល នឹងឃើញថាពួកគេបានសម្រេចចិត្តត្រឹមត្រូវ+ដោយយកព្រះយេហូវ៉ាជាព្រះរបស់ខ្លួន
ហើយពួកគេនឹងមានមោទនភាពដែលមានលោកជួយពួកគេ›»។