សុភាសិត
៤ កូនអើយ ចូរស្ដាប់ពាក្យប្រៀនប្រដៅរបស់ពុក+
ចូរយកចិត្តទុកដាក់ស្ដាប់ នោះកូននឹងមានការយល់ដឹង
២ ព្រោះពុកនឹងឲ្យការណែនាំល្អៗដល់កូន។
ដូច្នេះ កុំបោះបង់ចោលសេចក្ដីបង្រៀន*របស់ពុកឡើយ។+
៣ ពុកក៏ជាកូនដែលស្ដាប់បង្គាប់ឪពុក+ និងជាកូនសំណព្វរបស់ម្ដាយដែរ។+
៤ ឪពុករបស់ពុកបានទូន្មានថា៖ «ចូរកូនកាន់ខ្ជាប់សម្ដីរបស់ឪពុកឲ្យអស់ពីចិត្ត។+
ចូររក្សាបញ្ញត្តិរបស់ឪពុក នោះកូននឹងបានអាយុវែង។+
៥ ចូរខំឲ្យបានប្រាជ្ញានិងការយល់ដឹង។+
ចូរកូនកុំភ្លេច ហើយកុំបែរចេញពីដំបូន្មានរបស់ឪពុកឡើយ។
៦ កូនមិនត្រូវបោះបង់ចោលប្រាជ្ញាទេ ព្រោះប្រាជ្ញានឹងការពារកូន។
កូនត្រូវស្រឡាញ់ប្រាជ្ញា ព្រោះប្រាជ្ញានឹងឃុំគ្រងកូន។
៧ ប្រាជ្ញាគឺសំខាន់បំផុត+ ហេតុនេះកូនត្រូវខំរកឲ្យបានប្រាជ្ញា
ហើយក្រៅពីអ្វីទាំងអស់ដែលកូនខំរក កូនក៏ត្រូវខំរកឲ្យបានការយល់ដឹងដែរ។+
៨ ចូរកូនឲ្យតម្លៃខ្ពស់ចំពោះប្រាជ្ញា នោះប្រាជ្ញានឹងលើកតម្កើងកូន។+
បើកូនពេញចិត្តទទួលយកប្រាជ្ញា នោះប្រាជ្ញានឹងលើកកិត្តិយសកូន។+
៩ ប្រាជ្ញានឹងដូចជាកម្រងផ្កាដ៏ស្រស់ស្អាតនៅលើក្បាលកូន
ប្រាជ្ញានឹងដូចជាមកុដដ៏ប្រណីតដែលលម្អកូន»។
១០ កូនអើយ ចូរស្ដាប់ ហើយទទួលយកពាក្យពេចន៍របស់ពុកចុះ
នោះកូននឹងបានអាយុវែង។+
១២ ពេលកូនដើរ នោះនឹងគ្មានអ្វីមករារាំងជំហានរបស់កូនទេ។
ប្រសិនបើកូនរត់ កូនក៏នឹងមិនជំពប់ដួលដែរ។
១៣ ចូរតោងពាក្យប្រៀនប្រដៅរបស់ពុកឲ្យជាប់ កុំលែងឲ្យសោះ។+
ចូររក្សាទុកពាក្យប្រៀនប្រដៅ ព្រោះនោះនាំឲ្យកូនបានជីវិត។+
១៥ ចូរជៀសចេញពីផ្លូវនោះ ហើយបែរចេញទៅ។+
ចូរដើរឲ្យហួស កុំចូលផ្លូវនោះឲ្យសោះ។+
១៦ ព្រោះពួកគេដេកមិនលក់ឡើយ លុះត្រាតែបានធ្វើអាក្រក់សិន
បើពួកគេមិនបានធ្វើឲ្យអ្នកណាម្នាក់ដួលទេ នោះពួកគេដេកមិនលក់ទេ។
១៧ សម្រាប់ពួកគេ អំពើទុច្ចរិតប្រៀបដូចជាអាហារ
ហើយអំពើឃោរឃៅប្រៀបដូចជាស្រាទំពាំងបាយជូរ។
១៨ ប៉ុន្តែ ផ្លូវរបស់មនុស្សសុចរិតប្រៀបដូចជាពន្លឺនៅពេលព្រឹក
ដែលភ្លឺបន្តិចម្ដងៗរហូតដល់ភ្លឺខ្លាំងដូចពេលថ្ងៃត្រង់។+
១៩ រីឯផ្លូវរបស់ជនទុច្ចរិតប្រៀបដូចជាភាពងងឹត
ពួកគេមិនដឹងថាពួកគេជំពប់ដួលដោយសារអ្វីទេ។
២០ កូនអើយ ចូរកូនត្រងត្រាប់ឱវាទរបស់ពុក។
ចូរកូនប្រុងស្មារតីស្ដាប់ដំបូន្មានដែលពុកបានប្រាប់។
២១ ចូរកូនបន្តគិតអំពីពាក្យទាំងនោះជានិច្ច
ចូររក្សាទុកឲ្យជាប់នៅក្នុងចិត្តរបស់កូន+
២២ ព្រោះអស់អ្នកដែលទទួលយកពាក្យទាំងនោះនឹងបានជីវិត+
ហើយនឹងមានសុខភាពល្អ។
២៤ ចូរកូនកុំពោលពាក្យវៀចវេរ+
កុំនិយាយពាក្យបោកបញ្ឆោតឲ្យសោះ។
២៥ ចូរឲ្យភ្នែករបស់កូនមើលទៅមុខត្រង់
ហើយសម្លឹងមើលអ្វីដែលនៅខាងមុខកូន។+
២៧ កូនមិនត្រូវបែរទៅស្ដាំឬទៅឆ្វេងឡើយ។+
ចូរដើរជៀសឲ្យឆ្ងាយពីផ្លូវអាក្រក់។