សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
៥ តាមការពិត គេរាយការណ៍ប្រាប់ខ្ញុំថា មានអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*+ក្នុងចំណោមអ្នករាល់គ្នា ហើយជាអំពើដែលសូម្បីតែអ្នកមិនជឿ* ក៏មិនប្រព្រឹត្តដែរ គឺបុរសម្នាក់បានរួមរស់ជាមួយនឹងប្រពន្ធរបស់ឪពុកគាត់។+ ២ តើអ្នករាល់គ្នាសប្បាយចិត្តអំពីរឿងនេះឬ? តើមិនគួរកើតទុក្ខវិញ+ ហើយដកបុរសដែលបានប្រព្រឹត្តអំពើនេះចេញពីចំណោមអ្នករាល់គ្នាទេឬ?+ ៣ ទោះជាខ្លួនខ្ញុំមិននៅជាមួយនឹងអ្នករាល់គ្នាក៏ដោយ តែចិត្តខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា ហើយខ្ញុំបានវិនិច្ឆ័យបុរសដែលបានប្រព្រឹត្តអំពើនេះរួចហើយ ហាក់ដូចជាខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដែរ។ ៤ ពេលដែលអ្នករាល់គ្នាជួបជុំគ្នាក្នុងនាមលោកយេស៊ូដែលជាម្ចាស់របស់យើង ហើយដឹងថាចិត្តខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា ក៏ដឹងថាឫទ្ធានុភាពរបស់លោកម្ចាស់យេស៊ូនៅជាមួយនឹងអ្នករាល់គ្នាដែរ ៥ នោះអ្នករាល់គ្នាត្រូវប្រគល់បុរសបែបនេះទៅសាថាន*+ ដើម្បីឲ្យអ្នករាល់គ្នាបំផ្លាញឥទ្ធិពលនៃអំពើខុសឆ្គង*របស់បុរសនេះ ដើម្បីរក្សាការពារចិត្តគំនិតរបស់ក្រុមជំនុំក្នុងអំឡុងថ្ងៃរបស់លោកម្ចាស់។+
៦ ការដែលអ្នករាល់គ្នាអួតខ្លួនគឺមិនសមរម្យសោះ។ តើអ្នករាល់គ្នាមិនដឹងទេឬថា ដំបែតែបន្តិចធ្វើឲ្យដុំម្សៅទាំងមូលដោរឡើង?+ ៧ ចូរជម្រះដំបែចាស់ចេញ ដើម្បីឲ្យអ្នករាល់គ្នាទៅជាដុំម្សៅថ្មី ដោយសារអ្នករាល់គ្នាគ្មានដំបែ។ ព្រោះគ្រិស្តដែលជាកូនចៀមបុណ្យរំលងរបស់យើង+បានត្រូវបូជាហើយ។+ ៨ ហេតុនេះ ចូរយើងធ្វើបុណ្យនោះ+ មិនមែនដោយដំបែចាស់ ឬដោយដំបែជាសេចក្ដីអាក្រក់និងអំពើទុច្ចរិតទេ ប៉ុន្តែដោយនំប៉័ងឥតដំបែជាសេចក្ដីស្មោះអស់ពីចិត្តនិងសេចក្ដីពិត។
៩ ក្នុងសំបុត្ររបស់ខ្ញុំ ខ្ញុំបានសរសេរប្រាប់អ្នករាល់គ្នាថា ឈប់ទាក់ទង*ជាមួយនឹងអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។* ១០ នេះមិនមានន័យថា ឈប់ទាក់ទង*ជាមួយនឹងមនុស្សទាំងអស់ក្នុងពិភពលោកនេះ ដែលជាអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*+ អ្នកលោភលន់ អ្នកគំរាមយកទ្រព្យ ឬអ្នកគោរពបូជារូបព្រះនោះទេ។ ព្រោះបើធ្វើដូច្នោះ មានន័យថាអ្នករាល់គ្នានឹងត្រូវចេញពីពិភពលោកនេះ។+ ១១ ប៉ុន្តែឥឡូវនេះ ខ្ញុំសរសេរមកអ្នករាល់គ្នាឲ្យឈប់ទាក់ទង*+ជាមួយនឹងអ្នកណាដែលមានឈ្មោះថាជាបងប្អូនរួមជំនឿ ដែលជាអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ជាអ្នកលោភលន់+ អ្នកគោរពបូជារូបព្រះ អ្នកជេរប្រមាថ អ្នកប្រមឹកស្រា+ ឬអ្នកគំរាមយកទ្រព្យ+ សូម្បីតែបរិភោគ ក៏កុំបរិភោគជាមួយនឹងមនុស្សបែបនោះដែរ។ ១២ ព្រោះតើការវិនិច្ឆ័យអ្នកក្រៅទាក់ទងអ្វីនឹងខ្ញុំ? អ្នករាល់គ្នាវិនិច្ឆ័យអ្នកដែលនៅក្នុងក្រុមជំនុំ ១៣ រីឯព្រះវិនិច្ឆ័យអ្នកក្រៅ មែនទេ?+ «ចូរដកមនុស្សទុច្ចរិតចេញពីចំណោមអ្នករាល់គ្នា»។+