សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
៨ ឥឡូវ ខ្ញុំសូមនិយាយអំពីអាហារដែលគេសែនដល់រូបព្រះ៖+ យើងដឹងថាយើងទាំងអស់គ្នាមានចំណេះ។+ ចំណេះធ្វើឲ្យក្រអឺតក្រអោង តែសេចក្ដីស្រឡាញ់ធ្វើឲ្យមាំមួនឡើង។+ ២ ប្រសិនបើអ្នកណាគិតថាខ្លួនចេះដឹងអំពីរឿងណាមួយ អ្នកនោះមិនទាន់ចេះដឹងអំពីរឿងនោះតាមដែលគួរចេះដឹងទេ។ ៣ ក៏ប៉ុន្តែ ប្រសិនបើអ្នកណាស្រឡាញ់ព្រះ ព្រះស្គាល់អ្នកនោះ។
៤ ឥឡូវ ខ្ញុំសូមនិយាយអំពីការបរិភោគអាហារដែលគេសែនដល់រូបព្រះ។ យើងដឹងថារូបព្រះមិនមែនជាអ្វីសោះ+ ហើយយើងដឹងថាមានព្រះតែមួយប៉ុណ្ណោះ។+ ៥ ព្រោះទោះជាមានអ្វីៗនៅស្ថានសួគ៌ឬនៅផែនដី ដែលគេហៅថាព្រះ+ ដូចជាមាន«ព្រះ»ជាច្រើន និង«ម្ចាស់»ជាច្រើនក៏ដោយ ៦ ចំពោះយើងមានព្រះតែមួយទេ+ គឺជាបិតានៅស្ថានសួគ៌។+ អ្វីៗទាំងអស់កើតមកពីលោក ហើយយើងរស់ដើម្បីលោក។+ មានម្ចាស់តែមួយ គឺលោកយេស៊ូគ្រិស្ត។ អ្វីៗទាំងអស់កើតមកតាមរយៈលោក+ ហើយយើងក៏មានជីវិតដោយសារលោកដែរ។
៧ ទោះជាយ៉ាងនោះក៏ដោយ មិនមែនមនុស្សទាំងអស់មានចំណេះនេះទេ។+ ប៉ុន្តែ ដោយសារអ្នកខ្លះធ្លាប់គោរពបូជារូបព្រះ ដូច្នេះពេលដែលពួកគេបរិភោគអាហារដែលបានត្រូវសែនដល់រូបព្រះ ពួកគេចាត់ទុកអាហារនោះថាជាសំណែន+ ហើយដោយសារពួកគេមានសមត្ថភាពវិនិច្ឆ័យខ្សោយ នោះពួកគេក៏មានចិត្តសៅហ្មង។+ ៨ ប៉ុន្តែ អាហារនឹងមិននាំឲ្យយើងចូលទៅជិតព្រះទេ។+ ប្រសិនបើយើងមិនបរិភោគ យើងមិនខាតបង់អ្វីទេ ហើយប្រសិនបើយើងបរិភោគ យើងក៏គ្មានគុណបំណាច់អ្វីដែរ។+ ៩ ដូច្នេះ ចូរប្រយ័ត្នជានិច្ច កុំឲ្យសិទ្ធិរបស់អ្នករាល់គ្នាទៅជាហេតុដែលនាំឲ្យអ្នកខ្សោយជំពប់ដួល។*+ ១០ ព្រោះប្រសិនបើអ្នកណាឃើញអ្នកដែលមានចំណេះ កំពុងអង្គុយបរិភោគនៅវិហារនៃរូបព្រះ នោះសមត្ថភាពវិនិច្ឆ័យរបស់អ្នកខ្សោយនោះ នឹងនាំឲ្យគាត់ហ៊ានបរិភោគអាហារដែលគេសែនដល់រូបព្រះ មែនទេ? ១១ បើដូច្នេះ ចំណេះរបស់អ្នកកំពុងបំផ្លាញជំនឿរបស់អ្នកខ្សោយនោះ ដែលជាបងប្អូនរបស់អ្នកដែលគ្រិស្តបានស្លាប់ជំនួស។+ ១២ ពេលដែលអ្នករាល់គ្នាធ្វើខុសចំពោះបងប្អូនរបស់អ្នកក្នុងរឿងនេះ ហើយបង្ខូចសមត្ថភាពវិនិច្ឆ័យដ៏ខ្សោយរបស់ពួកគេ+ នោះអ្នកកំពុងធ្វើខុសចំពោះគ្រិស្តហើយ។ ១៣ ដូច្នេះ ប្រសិនបើអាហារធ្វើឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួល ខ្ញុំនឹងមិនបរិភោគសាច់ទៀតឡើយ ដើម្បីកុំឲ្យបងប្អូនរបស់ខ្ញុំជំពប់ដួល។+