សុភាសិត
២ ចូររក្សាបញ្ញត្តិរបស់ឪពុក នោះកូននឹងរស់នៅជាយូរអង្វែង+
ចូរចាត់ទុកការណែនាំ*របស់ឪពុកថា មានតម្លៃដូចប្រស្រីភ្នែករបស់កូន។
៤ ចូរនិយាយទៅប្រាជ្ញាថា៖ «អ្នកជាបងស្រីរបស់ខ្ញុំ»
ហើយហៅការយល់ដឹងថា៖ «អ្នកជាសាច់ញាតិរបស់ខ្ញុំ»។
៥ សេចក្ដីទាំងនោះនឹងការពារកូនឲ្យរួចពីស្រីមិនល្អ*+
គឺឲ្យរួចពីសម្ដីលួងលោមរបស់ស្ត្រីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌។*+
៦ មានថ្ងៃមួយ ឪពុកសម្លឹងមើលមកក្រោមតាមបង្អួច។
៨ យុវជននោះដើរទៅជិតកែងផ្លូវដែលនាងរស់នៅ
ហើយគាត់ដើរឆ្ពោះទៅផ្លូវផ្ទះរបស់នាង
ជាវេលាដែលយប់ងងឹតខិតចូលមកដល់។
១០ រួចឪពុកឃើញស្ត្រីម្នាក់ចេញមកជួបគាត់
នាងតែងខ្លួនដូចស្រីពេស្យា+ ថែមទាំងមានល្បិចកលក្នុងចិត្តទៀតផង។
១១ នាងនិយាយឮៗ ហើយមានចរិតរឹងរូស+ នាងមិនដែលនៅផ្ទះទេ។
១៣ នាងចាប់ឱបហើយថើបគាត់
រួចនិយាយទៅគាត់ដោយឥតអៀនខ្មាសថា៖
១៤ «ថ្ងៃនេះ អូនទើបជូនគ្រឿងបូជានៃមេត្រីភាពរួច។+
អូនក៏បានធ្វើតាមសម្បថរបស់អូនដែរ។
១៥ ហេតុនេះហើយបានជាអូនចេញមករកបង
អូនទន្ទឹងចាំបង ឥឡូវអូនជួបបងហើយ!
១៧ អូនបានប្រោះម្សៅជ័រល្វីងទេស គ្រឿងក្រអូបធ្វើពីដើមអាឡូនិងឈើអែមនៅលើគ្រែ។+
១៨ មកបង មកសប្បាយជាមួយគ្នាទាល់ភ្លឺ
ចូរយើងមករួមស្នេហ៍ឲ្យបានឆ្អែតឆ្អន់
១៩ ព្រោះប្ដីអូនមិននៅផ្ទះទេ
គាត់បានធ្វើដំណើរទៅឆ្ងាយហើយ។
២០ គាត់បានយកថង់ប្រាក់ទៅជាមួយ
ទាល់តែថ្ងៃដែលដួងខែពេញវង់ ទើបគាត់ត្រឡប់មកវិញ»។
២១ នាងបញ្ចុះបញ្ចូលគាត់យ៉ាងប៉ិនប្រសប់ឲ្យធ្លាក់ក្នុងអន្ទាក់របស់នាង+
នាងល្បួងលួងលោមគាត់ដោយពាក្យផ្អែមល្ហែម។
២២ ភ្លាមនោះ គាត់ក៏ទៅតាមនាង ដូចជាគោដែលដើរទៅឲ្យគេសម្លាប់
និងដូចជាមនុស្សល្ងង់ខ្លៅ*ដែលគេនាំទៅដាក់ខ្នោះទុកជាការដាក់ទោស+
២៣ រហូតដល់ព្រួញចាក់ទម្លុះថ្លើមរបស់គាត់
ទើបគាត់ដឹងថាទង្វើរបស់គាត់នឹងនាំឲ្យគាត់បាត់បង់ជីវិត* ដូចជាសត្វស្លាបដែលកំពុងហោះបោះពួយទៅចូលអន្ទាក់។+
២៤ ម្ល៉ោះហើយ កូនអើយ ចូរស្ដាប់ឪពុក
ចូរត្រងត្រាប់សម្ដីដែលឪពុកប្រាប់កូន។
២៥ កុំបណ្ដោយឲ្យចិត្តកូនបែរទៅតាមផ្លូវរបស់នាងឡើយ
កុំវង្វេងចូលទៅក្នុងផ្លូវនោះឲ្យសោះ+
២៦ ព្រោះនាងបានបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់+
ហើយនាងបានសម្លាប់មនុស្សច្រើនរាប់មិនអស់។+
២៧ ផ្ទះរបស់នាងនាំទៅឯផ្នូរ*
គឺជាផ្លូវដែលនាំទៅកាន់សេចក្ដីស្លាប់។