មីកា
៤ នៅគ្រាចុងក្រោយបង្អស់ ភ្នំនៃវិហារព្រះយេហូវ៉ា+
នឹងត្រូវតាំងឡើងយ៉ាងមាំ ខ្ពស់ជាងភ្នំទាំងអស់
ហើយនឹងត្រូវតម្កើងឡើងខ្ពស់ជាងទួលនានា។
បណ្ដាជននឹងនាំគ្នាឡើងទៅភ្នំនោះជាហូរហែ។+
២ ប្រជាជាតិជាច្រើននឹងទៅដោយនិយាយថា៖
«ចូរយើងឡើងទៅភ្នំនៃព្រះយេហូវ៉ា គឺទៅវិហារនៃព្រះរបស់យ៉ាកុប។+
លោកនឹងបង្រៀនយើងអំពីផ្លូវរបស់លោក
ហើយយើងនឹងដើរតាមមាគ៌ាលោក»។
ព្រោះក្រមច្បាប់*នឹងចេញពីក្រុងស៊ីយ៉ូន
ហើយប្រសាសន៍របស់ព្រះយេហូវ៉ា នឹងចេញពីក្រុងយេរូសាឡិម។
៣ លោកនឹងវិនិច្ឆ័យនៅក្នុងចំណោមប្រជាជាតិជាច្រើន+
ហើយកែតម្រូវអ្វីដែលខុសក្នុងចំណោមប្រជាជាតិខ្លាំងក្លាដែលនៅឆ្ងាយៗ។
ពួកគេនឹងដំដាវធ្វើជាផាលនង្គ័ល ហើយដំលំពែងធ្វើជាដង្កាវវិញ។+
ប្រជាជាតិមួយនឹងមិនលើកដាវច្បាំងនឹងប្រជាជាតិមួយទៀតឡើយ
ហើយពួកគេក៏មិនរៀនធ្វើសឹកសង្គ្រាមទៀតដែរ។+
៤ ពួកគេនឹងអង្គុយនៅក្រោមដើមទំពាំងបាយជូរនិងដើមល្វារបស់ខ្លួន+
ហើយនឹងគ្មានអ្នកណាមកបំភ័យពួកគេឡើយ។+
ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានមានប្រសាសន៍ហើយ។
៥ ពេលនោះ ប្រជាជាតិទាំងឡាយនឹងកាន់តាមព្រះរបស់ពួកគេរៀងៗខ្លួន
ប៉ុន្តែ យើងនឹងកាន់តាមព្រះយេហូវ៉ាជាព្រះរបស់យើង+ជារៀងរហូតតទៅ។
៦ ព្រះយេហូវ៉ាប្រកាសថា៖ «នៅគ្រានោះ
ខ្ញុំនឹងប្រមូលពួកអ្នកដែលដើរខ្ញើចៗ និងពួកអ្នកដែលខ្ចាត់ខ្ចាយ+
ព្រមទាំងពួកអ្នកដែលខ្ញុំបានធ្វើឲ្យមានរបួសផងដែរ។
៧ ខ្ញុំនឹងទុកឲ្យពួកអ្នកដែលដើរខ្ញើចៗនៅសេសសល់+
ហើយពួកអ្នកដែលគេនិរទេសទៅកន្លែងឆ្ងាយ ខ្ញុំនឹងធ្វើឲ្យពួកគេទៅជាប្រជាជាតិដ៏ខ្លាំងក្លា+
ហើយខ្ញុំជាយេហូវ៉ានឹងគ្រប់គ្រងជាស្ដេចលើពួកគេនៅភ្នំស៊ីយ៉ូន
ចាប់ពីឥឡូវនេះរហូតតទៅ។
អ្នកនឹងទទួលអំណាចគ្រប់គ្រងមកវិញ+
ហើយរាជាណាចក្រនោះនឹងទៅជារបស់កូនស្រីនៃក្រុងយេរូសាឡិម។*+
៩ ឥឡូវនេះ ហេតុអ្វីក៏អ្នកស្រែកឮៗម្ល៉េះ?
តើអ្នកលែងមានស្ដេចហើយឬ? តើទីប្រឹក្សារបស់អ្នកវិនាសបាត់ទៅហើយឬ
បានជាអ្នកឈឺចាប់ដូចស្ត្រីឈឺពោះសម្រាលកូនយ៉ាងនេះ?+
១០ ឱកូនស្រីនៃក្រុងស៊ីយ៉ូន*អើយ! ចូរស្រែកថ្ងូរទាំងឈឺចាប់
ដូចស្ត្រីឈឺពោះសម្រាលកូនទៅ។
ព្រោះឥឡូវអ្នករាល់គ្នានឹងចេញពីក្រុងទៅរស់នៅឯវាលវិញ។
អ្នករាល់គ្នានឹងទៅយ៉ាងឆ្ងាយរហូតដល់ស្រុកបាប៊ីឡូន។+
ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវសង្គ្រោះពីទីនោះ+
គឺព្រះយេហូវ៉ានឹងទិញអ្នករាល់គ្នាពីកណ្ដាប់ដៃពួកសត្រូវមកវិញ។+
១១ ប្រជាជាតិជាច្រើននឹងត្រូវប្រមូលមកទាស់នឹងអ្នករាល់គ្នា
ហើយពួកគេនឹងនិយាយថា៖ ‹ចូរធ្វើឲ្យក្រុងស៊ីយ៉ូនអាប់ឱនទៅ!
ហើយឲ្យយើងឃើញការនេះដោយផ្ទាល់ភ្នែក›។
១២ ប៉ុន្តែ ពួកគេមិនដឹងអំពីគំនិតរបស់ព្រះយេហូវ៉ាទេ
ហើយក៏មិនយល់អំពីគោលបំណងរបស់លោកដែរ។
ព្រោះលោកនឹងប្រមូលពួកគេដូចប្រមូលកណ្ដាប់ស្រូវដែលទើបនឹងច្រូតយកទៅទីលានបញ្ជាន់ស្រូវ។
១៣ ឱកូនស្រីនៃក្រុងស៊ីយ៉ូន*អើយ! ចូរក្រោកឡើងជាន់កម្ទេចពួកគេទៅ!+
ព្រោះខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាទៅដូចជាគោឈ្មោលដែលមានស្នែងដែក
ថែមទាំងមានក្រចកស្ពាន់ទៀតផង។
ដូច្នេះ អ្នករាល់គ្នានឹងជាន់កម្ទេចប្រជាជាតិជាច្រើន។+
អ្នករាល់គ្នានឹងយកកម្រៃមិនទៀងត្រង់របស់ពួកគេ មកជូនព្រះយេហូវ៉ា
ហើយយកធនធានរបស់ពួកគេ មកប្រគល់ឲ្យម្ចាស់ដ៏ពិតនៃផែនដីទាំងមូល»។+