ប្រវត្តិហេតុទី១
១២ នៅគ្រាដែលដាវីឌរត់គេចខ្លួនពីស្ដេចសុល+ជាកូនគីស មានទាហានជាច្រើនបានមកជួបដាវីឌនៅក្រុងស៊ីកឡាក់+ ដើម្បីជួយគាត់ធ្វើចម្បាំង។ ពួកគេទាំងអស់សុទ្ធតែជាទាហានពូកែអង់អាច។+ ២ ពួកគេប្រដាប់ដោយធ្នូ ហើយស្ទាត់ជំនាញខាងបាញ់ព្រួញនិងប្រើខ្សែដង្ហក់ ដោយប្រើដៃឆ្វេងក៏បាន ដៃស្ដាំក៏បាន។+ ពួកគេទាំងអស់ជាបងប្អូនរបស់សុលគឺជាពួកអ្នកមកពីកុលសម្ព័ន្ធបេនយ៉ាមីន។+ ៣ ពួកគេមានឈ្មោះដូចតទៅ៖ អាហាយអ៊ីសឺជាប្រមុខ បន្ទាប់ពីគាត់គឺយ៉ូអាស ពួកគេជាកូនសិមមេអាជាអ្នកក្រុងគីបៀ+ យេសៀលនិងភេលេតជាកូនអាសម៉ាវែត+ និងបេរ៉ាកា យេហ៊ូជាអ្នកក្រុងអាណាថោត ៤ អ៊ីសមេយ៉ាជាអ្នកក្រុងគីបៀន+ គាត់ជានាយទាហានដ៏ខ្លាំងពូកែក្នុងចំណោមនាយទាហាន៣០នាក់+ ហើយជាប្រមុខពួកគេ។ បន្ថែមទៅទៀត ក៏មានយេរេមា យ៉ាហេសែល យ៉ូហាណាន យ៉ូសាបាតជាអ្នកមកពីកេដេរ៉ា ៥ អេលូសាយ យេរីម៉ូត បេអាលៀ សិមម៉ារៀ សេផាធាជាអ្នកមកពីហារីប ៦ អេលកាណា អ៊ីសសៀ អាសារ៉េល យ៉ូអ៊ីសឺ យ៉ាសូបៀមជាកូនចៅកូរ៉ា+ ៧ យ៉ូអ៊ីឡានិងសេបបាឌាជាកូនយេរ៉ូហាំជាអ្នកមកពីកេឌ័រ។
៨ នៅគ្រាដែលដាវីឌនៅក្នុងជម្រកមួយក្នុងតំបន់ស្ងាត់ជ្រងំ+ មានពួកបុរសដ៏ខ្លាំងពូកែពីកុលសម្ព័ន្ធកាដទៅចុះចូលនឹងគាត់។ ពួកគេទាំងអស់ប្រដាប់ដោយខែលធំនិងលំពែង ហើយសុទ្ធតែស្ទាត់ជំនាញខាងការធ្វើសឹកសង្គ្រាម។ ពួកគេមានមុខមាំដូចតោ* ហើយរហ័សដូចសត្វប្រើសនៅលើភ្នំ។ ៩ ពួកគេមានឈ្មោះដូចតទៅ៖ ទី១អេសឺជាប្រមុខ ទី២អូបាឌា ទី៣អេលាប ១០ ទី៤មីសម៉ាណា ទី៥យេរេមា ១១ ទី៦អាតថាយ ទី៧អេលៀល ១២ ទី៨យ៉ូហាណាន ទី៩អេលសេបាត ១៣ ទី១០យេរេមា និងទី១១ម៉ាកបាណាយ។ ១៤ ពួកគេទាំងអស់មកពីកុលសម្ព័ន្ធកាដ+ ហើយសុទ្ធតែជាអ្នកដឹកនាំកងទ័ព។ សូម្បីតែអ្នកខ្សោយជាងគេក៏អាចតទល់នឹងសត្រូវ១០០នាក់ ហើយអ្នកខ្លាំងជាងគេអាចតទល់នឹងសត្រូវ១.០០០នាក់ដែរ។+ ១៥ ពួកគេបានឆ្លងទន្លេយ៉ូដាន់នៅខែទី១ ពេលដែលទឹកឡើងលិចច្រាំង ហើយពួកគេបានបណ្ដេញពួកអ្នកដែលរស់នៅតាមជ្រលងភ្នំឲ្យរត់ខ្ចាត់ខ្ចាយទៅទិសខាងកើត និងទិសខាងលិច។
១៦ ចំណែកឯអ្នកខ្លះដែលមកពីកុលសម្ព័ន្ធបេនយ៉ាមីន និងកុលសម្ព័ន្ធយូដា ក៏បានទៅជួបដាវីឌនៅជម្រករបស់គាត់ដែរ។+ ១៧ ពេលនោះដាវីឌបានចេញទៅជួបពួកគេ ហើយនិយាយថា៖ «បើអ្នករាល់គ្នាមកក្នុងបំណងល្អដើម្បីជួយខ្ញុំ នោះខ្ញុំនឹងទទួលអ្នករាល់គ្នាយ៉ាងស្មោះអស់ពីចិត្ត។ ប៉ុន្តែ បើអ្នករាល់គ្នាមកក្នុងបំណងក្បត់ខ្ញុំ កាលដែលខ្ញុំមិនបានធ្វើខុស នោះសូមឲ្យព្រះនៃបុព្វបុរសយើង វិនិច្ឆ័យអ្នករាល់គ្នាចុះ»។+ ១៨ បន្ទាប់មក ឫទ្ធានុភាពរបស់ព្រះបានដឹកនាំអាម៉េសាយ+ជាមេលើ៣០នាក់ឲ្យនិយាយថា៖
«ឱដាវីឌជាកូនអ៊ីសាយអើយ!+ យើងទាំងអស់គ្នានៅខាងលោកហើយ។
សូមឲ្យលោកនិងពួកអ្នកដែលជួយលោក មានសេចក្ដីសុខសាន្ត
ព្រោះព្រះកំពុងជួយលោកហើយ»។+
ដូច្នេះ ដាវីឌក៏ព្រមទទួលពួកគេ ហើយតែងតាំងពួកគេឲ្យធ្វើជាអ្នកដឹកនាំពលទ័ព។
១៩ រីឯអ្នកខ្លះពីកុលសម្ព័ន្ធម៉ាណាសេក៏បានមកចុះចូលនឹងដាវីឌដែរ ក្នុងគ្រាដែលដាវីឌបានទៅជាមួយនឹងពួកភីលីស្ទីនដើម្បីច្បាំងនឹងសុល។ ប៉ុន្តែ ពួកភីលីស្ទីន+មិនឲ្យដាវីឌចូលរួមក្នុងចម្បាំងទេ ហើយឲ្យគាត់ទៅវិញ ព្រោះពួកអ្នកគ្រប់គ្រងបានប្រឹក្សាគ្នាថា៖ «គាត់ច្បាស់ជាជួយខាងសុលជាម្ចាស់របស់គាត់ ហើយនឹងនាំឲ្យយើងវិនាសជាមិនខាន»។+ ២០ ពេលដាវីឌទៅក្រុងស៊ីកឡាក់+ ពួកអ្នកដែលមកពីកុលសម្ព័ន្ធម៉ាណាសេបានទៅចុះចូលនឹងគាត់។ ពួកគេទាំងនោះមានឈ្មោះដូចតទៅ៖ អេណា យ៉ូសាបាត យេដាយអែល មីកែល យ៉ូសាបាត អេលីហ៊ូ និងស៊ីលថាយ។ ពួកគេទាំងអស់សុទ្ធតែជាមេលើ១.០០០នាក់។+ ២១ ពួកគេសុទ្ធតែជាបុរសពូកែអង់អាច+ ហើយបានជួយដាវីឌច្បាំងនឹងពួកសត្រូវ។ ក្រោយមក ពួកគេបានក្លាយទៅជាមេទ័ព។ ២២ ជារៀងរាល់ថ្ងៃ បណ្ដាជនផ្សេងៗតែងតែមកជួយដាវីឌ+ រហូតដល់ពួកគេមានចំនួនច្រើនជាកងទ័ពដ៏ធំ ដូចកងទ័ពរបស់ព្រះ។+
២៣ កាលដែលដាវីឌនៅក្រុងហេប្រុន ពួកអ្នកដឹកនាំលើទាហានប្រដាប់ដោយអាវុធបានមកជួបគាត់+ ដើម្បីមកជួយជ្រោមជ្រែងគាត់ឲ្យធ្វើជាស្ដេចជំនួសសុល ស្របតាមបង្គាប់របស់ព្រះយេហូវ៉ា។ ចំនួនពួកអ្នកដឹកនាំទាំងនោះមានដូចតទៅ៖+ ២៤ ពួកអ្នកដែលមកពីកុលសម្ព័ន្ធយូដាដែលបានត្រៀមខ្លួនចេញទៅច្បាំងមានចំនួន៦.៨០០នាក់ ពួកគេជាអ្នកកាន់ខែលធំនិងលំពែង។ ២៥ ពីកុលសម្ព័ន្ធស៊ីម្មានមានបុរសពូកែអង់អាចចំនួន៧.១០០នាក់។
២៦ ពួកអ្នកដែលមកពីកុលសម្ព័ន្ធលេវីមានចំនួន៤.៦០០នាក់។ ២៧ យេហូយ៉ាដា+ជាអ្នកដឹកនាំកូនចៅអេរ៉ុន+ ហើយពួកគេមានចំនួន៣.៧០០នាក់ ២៨ និងសេដុក+ជាយុវជនពូកែអង់អាច រួមទាំងពួកអ្នកដឹកនាំ២២រូបដែលមកពីពូជពង្សរបស់គាត់។
២៩ ពួកអ្នកដែលមកពីកុលសម្ព័ន្ធបេនយ៉ាមីនមានចំនួន៣.០០០នាក់ ដែលត្រូវជាបងប្អូនរបស់សុល។+ ពួកគេភាគច្រើនធ្លាប់មានភក្ដីភាពនឹងពូជពង្សរបស់សុល។ ៣០ ពីកុលសម្ព័ន្ធអេប្រាអ៊ីមមានចំនួន២០.៨០០នាក់។ ពួកគេសុទ្ធតែជាបុរសពូកែអង់អាច ដែលមានឈ្មោះល្បីក្នុងពូជពង្សរបស់ពួកគេ។
៣១ ពួកអ្នកដែលមកពីពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេមានចំនួន១៨.០០០នាក់។ ពួកគេបានត្រូវចាត់ឲ្យមកជួយជ្រោមជ្រែងដាវីឌឲ្យធ្វើជាស្ដេច។ ៣២ ពីកុលសម្ព័ន្ធអ៊ីសាខារមានចំនួន២០០នាក់ សុទ្ធតែជាអ្នកដឹកនាំក្នុងក្រុមគ្រួសាររបស់ពួកគេ។ ពួកគេចេះវិភាគស្ថានភាពនីមួយៗ ហើយដឹងថាជនជាតិអ៊ីស្រាអែលគួរធ្វើយ៉ាងណាក្នុងស្ថានភាពទាំងនោះ។ ៣៣ ពីកុលសម្ព័ន្ធសេប៊ូឡូនមានចំនួន៥០.០០០នាក់។ ពួកគេប្រដាប់ដោយអាវុធគ្រប់ប្រភេទ ហើយជាទ័ពដែលត្រៀមខ្លួនជាស្រេចដើម្បីចូលធ្វើចម្បាំង។ ពួកគេបានចូលខាងដាវីឌដោយស្មោះភក្ដី។ ៣៤ ពីកុលសម្ព័ន្ធណែបថាលីមានអ្នកដឹកនាំចំនួន១.០០០នាក់ និងទាហានចំនួន៣៧.០០០នាក់ ដែលប្រដាប់ដោយខែលធំនិងលំពែង។ ៣៥ ពីកុលសម្ព័ន្ធដាន់មានចំនួន២៨.៦០០នាក់។ ពួកគេជាទ័ពដែលត្រៀមខ្លួនជាស្រេចដើម្បីចូលធ្វើចម្បាំង។ ៣៦ ពីកុលសម្ព័ន្ធអេស៊ើរមានចំនួន៤០.០០០នាក់។ ពួកគេទាំងអស់សុទ្ធតែជាទ័ពដែលត្រៀមខ្លួនជាស្រេចដើម្បីចូលធ្វើចម្បាំង។
៣៧ ចំណែកពួកអ្នកដែលមកពីត្រើយម្ខាងទន្លេយ៉ូដាន់+ពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ ពួកគេទាំងអស់មានចំនួន១២០.០០០នាក់ ដែលប្រដាប់ដោយអាវុធគ្រប់ប្រភេទ។ ៣៨ ពួកអ្នកដែលមកពីកុលសម្ព័ន្ធទាំងអស់នោះសុទ្ធតែជាអ្នកថ្នឹកខាងចម្បាំង។ ពួកគេបានតម្រៀបគ្នាទៅជួបដាវីឌនៅក្រុងហេប្រុន ដើម្បីជួយជ្រោមជ្រែងដាវីឌដោយចិត្តស្មោះ ឲ្យធ្វើជាស្ដេចលើពួកគេ។ ចំណែកជនជាតិអ៊ីស្រាអែលឯទៀតក៏ព្រមព្រៀងគ្នាធ្វើដូច្នោះដែរ។+ ៣៩ បន្ទាប់មក ពួកគេបាននៅជាមួយនឹងដាវីឌអស់បីថ្ងៃ ហើយបរិភោគអាហារជាមួយគ្នា ព្រោះបងប្អូនរបស់ពួកគេបានរៀបចំឲ្យពួកគេ។ ៤០ រីឯអស់អ្នកដែលស្ថិតនៅតំបន់ជិតខាង ព្រមទាំងអ្នកដែលនៅតំបន់ឆ្ងាយៗ ដូចជាទឹកដីអ៊ីសាខារ ទឹកដីសេប៊ូឡូន និងទឹកដីណែបថាលី ពួកគេក៏បានដឹកជញ្ជូនស្បៀងអាហារយកមកដែរ គឺតាមសត្វលា សត្វអូដ្ឋ និងសត្វគោ។ ស្បៀងអាហារទាំងនោះរួមមាន ម្សៅ នំល្វា ផ្លែទំពាំងបាយជូរក្រៀម ប្រេង និងស្រា ថែមទាំងហ្វូងគោនិងហ្វូងចៀមយ៉ាងច្រើនសន្ធឹក។ នៅពេលនោះ ជនជាតិអ៊ីស្រាអែលទាំងអស់មានអំណរក្រៃលែង។