ប្រវត្តិហេតុទី១
១៦ គេបានយកហឹបរបស់ព្រះពិត ទៅដាក់ក្នុងត្រសាលដែលដាវីឌបានរៀបចំទុក។+ បន្ទាប់មក គេបានជូនគ្រឿងបូជាដុតនិងគ្រឿងបូជានៃមេត្រីភាពនៅចំពោះព្រះពិត។+ ២ ក្រោយពីដាវីឌជូនគ្រឿងបូជាដុត+និងគ្រឿងបូជានៃមេត្រីភាព+រួចរាល់ហើយ គាត់ក៏ជូនពរដល់បណ្ដាជនដោយនូវនាមព្រះយេហូវ៉ា។ ៣ បន្ថែមទៅទៀត ដាវីឌបានចែកចំណែកឲ្យបណ្ដាជនអ៊ីស្រាអែលទាំងប្រុសទាំងស្រីគ្រប់ៗគ្នា គឺម្នាក់ៗទទួលបាននំប៉័ងមួយដុំ នំលម៉ើមួយដុំ និងនំទំពាំងបាយជូរក្រៀមមួយដុំ។ ៤ បន្ទាប់មក គាត់បានតែងតាំងពួកលេវីខ្លះឲ្យបម្រើនៅមុខហឹបរបស់ព្រះយេហូវ៉ា+ ដើម្បីលើកកិត្តិយស ថ្លែងអំណរគុណ និងសរសើរតម្កើងព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល។ ៥ ពួកគេទាំងនោះមានដូចតទៅ៖ អេសាភ+ជាអ្នកដឹកនាំ អ្នកបន្ទាប់ពីគាត់គឺសាការី ព្រមទាំងយេអែល សិមមីរ៉ាម៉ត យេហែល ម៉ាធីធា អេលាប បេនណាយ៉ា អូបិឌអេដំ និងយេអែល។+ ពួកគេជាអ្នកលេងពិណ+និងឧបករណ៍ភ្លេងមានខ្សែ ហើយអេសាភជាអ្នកកាន់ឆាប។+ ៦ ឯបេនណាយ៉ានិងយ៉ាហេសែលជាសង្ឃ ពួកគេជាអ្នកផ្លុំត្រែនៅមុខហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះពិត។
៧ នៅថ្ងៃនោះឯង ជាលើកទី១ដែលដាវីឌបាននិពន្ធចម្រៀងឲ្យអេសាភ+និងបងប្អូនរបស់គាត់ច្រៀងថ្លែងអំណរគុណដល់ព្រះយេហូវ៉ា។ ចម្រៀងនោះមានសេចក្ដីដូចតទៅ៖
៨ «ចូរថ្លែងអំណរគុណដល់ព្រះយេហូវ៉ា+ ហើយហៅរកនាមលោក
ចូរផ្សាយអំពីស្នាដៃលោកដល់ប្រជាជាតិនានា!+
១១ ចូរស្វែងរកព្រះយេហូវ៉ា+ និងសុំកម្លាំងពីលោក។
ចូរស្វែងរកលោកជានិច្ច។+
១២ ចូរចងចាំស្នាដៃដ៏អស្ចារ្យរបស់លោក+
ចូរចងចាំអព្ភូតហេតុនិងការវិនិច្ឆ័យរបស់លោក
១៣ អ្នករាល់គ្នាជាកូនចៅអ៊ីស្រាអែល ដែលជាអ្នកបម្រើលោក+
អ្នករាល់គ្នាជាកូនចៅយ៉ាកុប ជាអ្នកដែលលោកបានជ្រើសរើស។+
១៥ ចូរចងចាំកិច្ចព្រមព្រៀងរបស់លោកជាដរាប
ចូរចងចាំសេចក្ដីសន្យារបស់លោកជារៀងរហូត+
១៦ គឺជាកិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងអាប្រាហាំ+
គឺជាសម្បថដែលលោកបានស្បថនឹងអ៊ីសាក+
១៧ លោកបានចេញច្បាប់មួយទុកជាការធានាដល់យ៉ាកុប+
ថានោះជាកិច្ចព្រមព្រៀងដ៏ស្ថិតស្ថេរជាមួយនឹងអ៊ីស្រាអែល។
១៨ លោកមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងឲ្យស្រុកកាណាន+ដល់អ្នកជាមត៌ក›។+
១៩ គឺក្នុងកាលដែលអ្នករាល់គ្នាមានចំនួនតិចនៅឡើយ
គឺក្នុងកាលដែលអ្នករាល់គ្នានៅក្នុងស្រុកនោះជាជនបរទេស។+
២០ កាលនោះ ពួកគេបានដើរពីស្រុកមួយទៅស្រុកមួយ
ពីរាជាណាចក្រមួយទៅរាជាណាចក្រមួយ។+
២១ លោកមិនអនុញ្ញាតឲ្យអ្នកណាម្នាក់សង្កត់សង្កិនពួកគេឡើយ។+
ប៉ុន្តែ លោកបានប្រដៅស្ដេចនានាដើម្បីការពារពួកគេ។+
២២ លោកបានមានប្រសាសន៍ថា៖ ‹កុំប៉ះពាល់ពួកអ្នកដែលខ្ញុំបានរើសតាំងឲ្យសោះ
ហើយកុំធ្វើបាបពួកអ្នកប្រកាសទំនាយរបស់ខ្ញុំឡើយ›។+
២៣ ឱបណ្ដាជននៅផែនដីអើយ ចូរច្រៀងជូនព្រះយេហូវ៉ា!
ចូរប្រកាសអំពីសេចក្ដីសង្គ្រោះរបស់លោកជារៀងរាល់ថ្ងៃ!+
២៤ ចូរប្រកាសពីសិរីរុងរឿងរបស់លោកដល់ប្រជាជាតិនានា
ចូរថ្លែងប្រាប់ពីស្នាដៃដ៏អស្ចារ្យរបស់លោកដល់បណ្ដាជនទាំងអស់។
២៥ ព្រោះព្រះយេហូវ៉ាជាព្រះដ៏ឧត្តុង្គឧត្តម និងគួរឲ្យសរសើរបំផុត។
លោកជាព្រះដ៏គួរឲ្យកោតស្ញប់ស្ញែងជាងព្រះណាទាំងអស់។+
២៦ បណ្ដាព្រះរបស់ប្រជាជាតិនានាសុទ្ធតែជាព្រះដែលឥតបានការ+
២៧ នៅជុំវិញលោកមានសិរីរុងរឿងនិងភាពអស្ចារ្យ។+
ក្នុងទីអាស្រ័យលោកមានអំណរនិងកម្លាំងខ្លាំងក្លា។+
២៨ ចូរលើកកិត្តិយសព្រះយេហូវ៉ា ឱបណ្ដាជនទាំងឡាយអើយ!
ចូរលើកកិត្តិយសព្រះយេហូវ៉ា ព្រោះលោកមានសិរីរុងរឿងនិងឫទ្ធានុភាពខ្លាំងក្លា។+
ចូរក្រាបគោរព*នៅចំពោះព្រះយេហូវ៉ាដោយសម្លៀកបំពាក់បរិសុទ្ធ។+
៣០ ឱបណ្ដាជននៅផែនដីអើយ ចូរស្ញែងខ្លាចលោកចុះ!
ផែនដីបានត្រូវតាំងឡើងយ៉ាងមាំ គ្មានអ្វីអាចធ្វើឲ្យរង្គោះរង្គើឡើយ។+
៣១ ចូរឲ្យស្ថានសួគ៌*ពេញដោយអំណរ ហើយឲ្យផែនដីរីករាយត្រេកអរ។+
ចូរប្រកាសដល់ប្រជាជាតិនានាថា៖ ‹ព្រះយេហូវ៉ាបានក្លាយទៅជាស្ដេចហើយ!›។+
៣២ ចូរឲ្យសមុទ្រនិងអ្វីៗនៅក្នុងសមុទ្របន្លឺសំឡេងរំពង
ចូរឲ្យស្រែចម្ការនិងអ្វីៗនៅក្នុងនោះមានអំណរក្រៃលែង។
៣៣ ចូរឲ្យព្រៃព្រឹក្សាស្រែកឡើងដោយអំណរនៅចំពោះព្រះយេហូវ៉ា
ព្រោះលោកកំពុងមកវិនិច្ឆ័យផែនដី។
៣៤ ចូរថ្លែងអំណរគុណដល់ព្រះយេហូវ៉ា ព្រោះលោកល្អ។+
សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកនៅស្ថិតស្ថេរជាដរាប។+
៣៥ ចូរនិយាយថា៖ ‹ឱព្រះនៃសេចក្ដីសង្គ្រោះអើយ សូមជួយសង្គ្រោះយើងខ្ញុំផង+
សូមរំដោះយើងខ្ញុំ ហើយប្រមូលយើងពីប្រជាជាតិនានា
ដើម្បីយើងអាចសរសើរនាមដ៏បរិសុទ្ធរបស់លោក+
ហើយសរសើរតម្កើងលោកដោយចិត្តរីករាយត្រេកអរ។+
៣៦ សូមឲ្យព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល
ទទួលការសរសើរតម្កើងជារៀងរហូត›»។
ក្រោយនោះ បណ្ដាជនទាំងអស់បាននិយាយថា៖ «អាមេន!»។* រួចមក ពួកគេបានសរសើរតម្កើងព្រះយេហូវ៉ា។
៣៧ បន្ទាប់មក ដាវីឌបានចាកចេញទៅ ហើយប្រគល់ភារកិច្ចដល់អេសាភ+និងបងប្អូនរបស់គាត់ ឲ្យបម្រើនៅមុខហឹបនៃកិច្ចព្រមព្រៀង+របស់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ ដូចបានត្រូវកំណត់ទុក។+ ៣៨ ឯអូបិឌអេដំនិងបងប្អូនរបស់គាត់ចំនួន៦៨នាក់ ព្រមទាំងអូបិឌអេដំជាកូនយេឌូថិន និងហូសា ពួកគេជាអ្នកយាមទ្វារ។ ៣៩ សេដុក+ជាសង្ឃនិងសង្ឃឯទៀត បម្រើនៅមុខត្រសាលព្រះយេហូវ៉ានៅលើទីខ្ពស់ពិសិដ្ឋនៅឯគីបៀន+ ៤០ ដើម្បីជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា រាល់ព្រឹករាល់ល្ងាច នៅលើទីបូជាសម្រាប់គ្រឿងបូជាដុត។ ពួកគេត្រូវបំពេញភារកិច្ចស្របតាមច្បាប់របស់ព្រះយេហូវ៉ា ដែលលោកបានឲ្យដល់ជនជាតិអ៊ីស្រាអែល។+ ៤១ ចំណែកហេម៉ាននិងយេឌូថិន+ ព្រមទាំងពួកបុរសឯទៀតដែលបានត្រូវជ្រើសរើស ពួកគេមានភារកិច្ចថ្លែងអំណរគុណដល់ព្រះយេហូវ៉ា+ ព្រោះ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកនៅស្ថិតស្ថេរជាដរាប»។+ ៤២ បន្ថែមទៅទៀត ហេម៉ាន+និងយេឌូថិនគឺជាអ្នកផ្លុំត្រែ គោះឆាប និងលេងឧបករណ៍ភ្លេងឯទៀត ដើម្បីសរសើរតម្កើងព្រះពិត។ ឯកូនចៅយេឌូថិនវិញ+ ពួកគេបំពេញភារកិច្ចនៅមាត់ទ្វារ។ ៤៣ ក្រោយមក បណ្ដាជនទាំងអស់ត្រឡប់ទៅផ្ទះរបស់ពួកគេរៀងៗខ្លួន។ ឯដាវីឌក៏ជូនពរដល់ពួកអ្នកផ្ទះរបស់គាត់។