ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ
៨ ចំណុចសំខាន់នៃអ្វីៗដែលយើងកំពុងរៀបរាប់គឺ យើងមានសម្ដេចសង្ឃបែបនេះ+ ដែលបានអង្គុយនៅខាងស្ដាំបល្ល័ង្កនៃព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានសួគ៌។+ ២ លោកជាអ្នកបម្រើដែលបំពេញការងារក្នុងកន្លែងបរិសុទ្ធ+ ពោលគឺត្រសាលដ៏ពិត ជាត្រសាលដែលព្រះយេហូវ៉ា*បានដំឡើង មិនមែនមនុស្សទេ។ ៣ ព្រោះសម្ដេចសង្ឃម្នាក់ៗទទួលការតែងតាំងដើម្បីជូនអំណោយនិងគ្រឿងបូជា។ ហេតុនេះ លោកក៏ត្រូវមានអ្វីដើម្បីជូនដែរ។+ ៤ ប្រសិនបើលោកនៅផែនដី លោកមិនមែនជាសង្ឃទេ+ ពីព្រោះតាមច្បាប់មានសង្ឃឯទៀតដែលជូនគ្រឿងបូជា។ ៥ ប៉ុន្តែ បុរសទាំងនោះបំពេញកិច្ចបម្រើពិសិដ្ឋដែលគ្រាន់តែជានិមិត្តរូប និងជាស្រមោល+នៃអ្វីៗនៅស្ថានសួគ៌។+ ដូចពេលដែលម៉ូសេបម្រុងនឹងធ្វើត្រសាល គាត់បានទទួលបង្គាប់ពីព្រះថា៖ «អ្នកត្រូវធ្វើអ្វីៗទាំងអស់តាមគំរូទាំងប៉ុន្មានដែលខ្ញុំបានបង្ហាញអ្នកនៅលើភ្នំ»។+ ៦ ប៉ុន្តែ ឥឡូវលោកយេស៊ូបានទទួលកិច្ចបម្រើដែលប្រសើរជាង ពីព្រោះលោកជាអ្នកសម្រុះសម្រួល+ក្នុងកិច្ចព្រមព្រៀងដែលប្រសើរជាងកិច្ចព្រមព្រៀងមុន+ ហើយដែលបានត្រូវធ្វើឲ្យមានសុពលភាពតាមច្បាប់ ដោយមានមូលដ្ឋានលើសេចក្ដីសន្យាដែលប្រសើរជាងសេចក្ដីសន្យាមុន។+
៧ ប្រសិនបើកិច្ចព្រមព្រៀងដំបូងបានពេញលក្ខណៈ* នោះមិនចាំបាច់មានកិច្ចព្រមព្រៀងមួយផ្សេងទៀតទេ។+ ៨ ព្រោះព្រះបន្ទោសបណ្ដាជន ពេលដែលលោកមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ា*មានប្រសាសន៍ថា៖ ‹មើល! នឹងមានគ្រាមកដល់ ដែលខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងថ្មីជាមួយនឹងពូជពង្សអ៊ីស្រាអែលនិងពូជពង្សយូដា។ ៩ កិច្ចព្រមព្រៀងថ្មីនោះ មិនមែនដូចកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលខ្ញុំកាន់ដៃពួកគេនាំចេញពីស្រុកអេហ្ស៊ីបមកនោះទេ+ ពីព្រោះពួកគេបានបំពានលើកិច្ចព្រមព្រៀងរបស់ខ្ញុំ។ ហេតុនេះ ខ្ញុំក៏ឈប់យកចិត្តទុកដាក់នឹងពួកគេទៀត›។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។*
១០ «ព្រះយេហូវ៉ា*មានប្រសាសន៍ថា៖ ‹ព្រោះនេះជាកិច្ចព្រមព្រៀងដែលខ្ញុំនឹងធ្វើជាមួយនឹងពូជពង្សអ៊ីស្រាអែល ក្រោយពីគ្រាទាំងនោះ។ ខ្ញុំនឹងដាក់ច្បាប់របស់ខ្ញុំនៅក្នុងគំនិតរបស់ពួកគេ ហើយខ្ញុំនឹងចារឹកច្បាប់ទាំងនោះក្នុងចិត្តរបស់ពួកគេ។+ ខ្ញុំនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជារាស្ដ្ររបស់ខ្ញុំ។+
១១ «‹ពួកគេនឹងឈប់បង្រៀនជនរួមជាតិ ឬបងប្អូនរបស់ពួកគេតទៅទៀតថា៖ «ចូរស្គាល់ព្រះយេហូវ៉ា!» ព្រោះពួកគេទាំងអស់គ្នានឹងស្គាល់ខ្ញុំ ចាប់ពីអ្នកតូចជាងគេ រហូតដល់អ្នកធំជាងគេបំផុត។ ១២ ព្រោះខ្ញុំនឹងអភ័យទោសចំពោះអំពើមិនសុចរិតរបស់ពួកគេ ហើយខ្ញុំនឹងមិននឹកចាំការខុសឆ្គងរបស់ពួកគេទៀតឡើយ›»។+
១៣ កាលដែលលោកមានប្រសាសន៍អំពី«កិច្ចព្រមព្រៀងថ្មី» នោះលោកបានធ្វើឲ្យកិច្ចព្រមព្រៀងដំបូងទៅជាមោឃវិញ។+ ឥឡូវ អ្វីដែលបានទៅជាមោឃ និងដែលកំពុងប្រែជាចាស់ទៅ គឺជិតបាត់សូន្យហើយ។+