សុភាសិត
៥ កូនអើយ ចូរយកចិត្តទុកដាក់ស្ដាប់ដើម្បីឲ្យបានប្រាជ្ញាពីឪពុក
ចូរប្រុងស្ដាប់ឪពុក នោះកូននឹងមានសមត្ថភាពវែកញែក។+
២ យ៉ាងនេះ កូនអាចការពារសមត្ថភាពរិះគិតរបស់កូន
ហើយនិយាយតែអ្វីដែលត្រឹមត្រូវប៉ុណ្ណោះ។+
៥ ជើងរបស់នាងចុះទៅរកសេចក្ដីស្លាប់
ជំហានរបស់នាងតម្រង់ទៅឯផ្នូរ។*
៦ នាងមិនដែលគិតអំពីផ្លូវទៅកាន់ជីវិតទេ
នាងដើរចុះឡើង ហើយមិនដឹងថាខ្លួននឹងទៅដល់កន្លែងណាឡើយ។
៧ ដូច្នេះ កូនអើយ ចូរស្ដាប់ឪពុក
ហើយកុំបែរចេញពីពាក្យទូន្មានរបស់ឪពុកឡើយ។
៨ ចូរកូននៅឲ្យឆ្ងាយពីនាង
កុំចូលទៅជិតមាត់ទ្វារផ្ទះរបស់នាងឲ្យសោះ+
៩ ដើម្បីកុំឲ្យកូនបាត់បង់សេចក្ដីថ្លៃថ្នូរ+
និងកុំឲ្យកូនត្រូវរងទុក្ខវេទនាអស់មួយជីវិត+
១០ ដើម្បីកុំឲ្យអ្នកដទៃជញ្ជក់យកទ្រព្យសម្បត្តិ*របស់កូន+
និងកុំឲ្យអ្វីៗដែលកូនខំប្រឹងរកដោយនឿយហត់ បែរជានៅក្នុងផ្ទះរបស់អ្នកផ្សេងវិញ។
១១ បើមិនដូច្នោះទេ កូននឹងថ្ងូរនៅចុងបញ្ចប់នៃជីវិតរបស់កូន
ក្នុងពេលដែលរាងកាយរបស់កូនកាន់តែរីងរៃទៅ+
១២ ពេលនោះ កូននឹងពោលថា៖ «ខ្ញុំធ្លាប់ស្អប់ការប្រៀនប្រដៅ!
ខ្ញុំធ្លាប់មើលងាយការកែតម្រង់!
១៣ ខ្ញុំមិនបានស្ដាប់សម្ដីគ្រូរបស់ខ្ញុំទេ
ហើយក៏មិនបានយកចិត្តទុកដាក់ស្ដាប់អ្នកដែលបង្រៀនខ្ញុំដែរ។
១៥ ចូរផឹកទឹកពីអណ្ដូងរបស់កូន
ចូរផឹកទឹកពីអាងរបស់ខ្លួន។+
១៦ កូនមិនត្រូវឲ្យទឹកពីប្រភពទឹករបស់កូនខ្ចាយទៅខាងក្រៅឡើយ
កូនក៏មិនត្រូវឲ្យទឹកអូររបស់កូនហូរនៅទីលានសាធារណៈដែរ។+
១៧ ចូរទុកទឹកទាំងនោះសម្រាប់តែកូនប៉ុណ្ណោះ
មិនមែនសម្រាប់អ្នកដទៃឡើយ។+
១៨ សូមឲ្យប្រភពទឹករបស់កូនទទួលពរ
ហើយសូមឲ្យកូនសប្បាយរីករាយជាមួយនឹងប្រពន្ធដែលកូនបានរួមរស់តាំងពីកូននៅក្មេង។+
១៩ នាងប្រៀបដូចជាក្ដាន់ញីដ៏គួរឲ្យបេតី និងដូចជាពពែភ្នំដ៏គួរឲ្យទាក់ទាញចិត្ត។+
សូមឲ្យដោះរបស់នាងធ្វើឲ្យកូនពេញចិត្តគ្រប់វេលា។
សូមឲ្យកូនលង់ស្នេហ៍នាងរហូតតទៅ។+
២០ ចុះហេតុអ្វីបានជាកូនទៅលង់ស្នេហ៍ស្រីមិនល្អ*
ហើយទៅឱបរឹតស្ត្រីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌*ដូច្នេះ?+
២១ ព្រោះព្រះយេហូវ៉ាឃើញការប្រព្រឹត្តរបស់មនុស្ស
លោកពិនិត្យពិចារណាមើលអ្វីទាំងអស់ដែលគេធ្វើ។+
២២ ជនទុច្ចរិតជាប់អន្ទាក់ដោយសារកំហុសរបស់ខ្លួន
អំពើខុសឆ្គងរបស់គាត់នឹងដូចជាចំណងចងគាត់។+
២៣ គាត់នឹងស្លាប់ដោយសារគាត់មិនព្រមទទួលយកការប្រៀនប្រដៅ
គាត់នឹងវង្វេងចេញ ព្រោះតែភាពល្ងង់ខ្លៅ*របស់ខ្លួន។