សៀវភៅសាំយូអែលទី២
២២ នៅថ្ងៃដែលព្រះយេហូវ៉ាបានសង្គ្រោះដាវីឌពីកណ្ដាប់ដៃពួកសត្រូវទាំងអស់+ និងពីកណ្ដាប់ដៃសុល+ ដាវីឌបានពោលជាទំនុកច្រៀង+ទៅកាន់ព្រះយេហូវ៉ា។ ២ គាត់ពោលថា៖
«ព្រះយេហូវ៉ាជាថ្មដា និងជាទីមាំមួនរបស់ខ្ញុំ+ ហើយលោកជាអ្នកសង្គ្រោះខ្ញុំ។+
៣ ព្រះជាថ្មដារបស់ខ្ញុំ+ និងជាអ្នកដែលខ្ញុំពឹងជ្រក
លោកជាខែល+ ជាអ្នកសង្គ្រោះដែលពេញទៅដោយឫទ្ធានុភាពខ្លាំងក្លា*និងជាទីជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ+
លោកជាកន្លែងលាក់ខ្លួនរបស់ខ្ញុំ+ ជាអ្នកស្រោចស្រង់ខ្ញុំ+និងជាអ្នកដែលជួយខ្ញុំឲ្យរួចពីអំពើឃោរឃៅ។
៤ ខ្ញុំហៅរកព្រះយេហូវ៉ា ជាព្រះដែលសមទទួលការសរសើរ
ហើយលោកនឹងរំដោះខ្ញុំពីសត្រូវទាំងឡាយ។
៥ សេចក្ដីស្លាប់ប្រៀបដូចជារលកតាមបោកផ្ទប់ខ្ញុំ+
ពួកមនុស្សអាក្រក់ប្រៀបដូចជាទឹកជន់លិចដែលធ្វើឲ្យខ្ញុំភ័យខ្លាច។+
៧ ពេលមានទុក្ខលំបាក ខ្ញុំបានស្រែករកព្រះយេហូវ៉ា+
ខ្ញុំហៅរកព្រះរបស់ខ្ញុំជានិច្ច។
សម្រែករបស់ខ្ញុំបានឮទៅដល់វិហាររបស់លោក
ហើយលោកបានឮសំឡេងស្រែកអង្វរសុំរបស់ខ្ញុំ។+
៨ ផែនដីចាប់ផ្ដើមកក្រើកយោលយោក+
គ្រឹះនៃផ្ទៃមេឃរញ្ជួយញាប់ញ័រ+
ហើយរង្គើឥតឈប់ឈរដោយសារកំហឹងរបស់លោក។+
៩ មានផ្សែងហុយចេញពីច្រមុះរបស់លោក
ហើយអណ្ដាតភ្លើងឆាបឆេះចេញពីមាត់របស់លោក+
រងើកភ្លើងក៏ឆេះសន្ធោសន្ធៅចេញពីលោកដែរ។
១២ លោកដាក់ភាពងងឹតធ្វើជាទីបាំងជុំវិញលោក+
គឺលោកនៅក្នុងពពកខ្មៅងងឹត។
១៣ ពន្លឺចែងចាំងដែលចេញពីលោក ធ្វើឲ្យរងើកភ្លើងឆេះសន្ធោសន្ធៅ។
១៤ ព្រះយេហូវ៉ាធ្វើឲ្យមានផ្គរលាន់ចេញពីលើមេឃ+
ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានបន្លឺសំឡេងចេញមក។+
១៥ លោកបាញ់ព្រួញ+ ហើយកម្ចាត់កម្ចាយពួកសត្រូវ
លោកបញ្ចេញផ្លេកបន្ទោរ ធ្វើឲ្យពួកគេច្របូកច្របល់។+
១៦ ដោយសារការស្ដីបន្ទោសរបស់ព្រះយេហូវ៉ានោះគ្រឹះនៃផែនដីបានត្រូវបើកចំហ
និងដោយសារខ្យល់គំហុកចេញពីច្រមុះរបស់លោក+
នោះបាតសមុទ្រក៏បានត្រូវបើកបង្ហាញដែរ។+
១៧ លោកលូកដៃពីទីខ្ពស់
លោកចាប់ទាញខ្ញុំចេញពីសមុទ្រជ្រៅ។+
១៨ លោកបានរំដោះខ្ញុំចេញពីសត្រូវខ្លាំងក្លា+
ពីអ្នកដែលស្អប់ខ្ញុំ និងដែលមានកម្លាំងខ្លាំងជាងខ្ញុំ។
១៩ នៅថ្ងៃដែលខ្ញុំរងទុក្ខលំបាក ពួកគេបានមកប្រយុទ្ធនឹងខ្ញុំ+
ប៉ុន្តែ ព្រះយេហូវ៉ាបានជួយខ្ញុំ។
២០ លោករំដោះខ្ញុំ ហើយនាំខ្ញុំទៅកន្លែងដែលមានសុវត្ថិភាព+
លោកសង្គ្រោះខ្ញុំ ព្រោះលោកពេញចិត្តខ្ញុំ។+
២១ ព្រះយេហូវ៉ាផ្ដល់រង្វាន់ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ+
លោកឲ្យរង្វាន់ខ្ញុំ ព្រោះខ្ញុំជាមនុស្សស្អាតស្អំ។+
២២ ខ្ញុំបន្តដើរតាមផ្លូវរបស់ព្រះយេហូវ៉ា
ហើយខ្ញុំមិនបានប្រព្រឹត្តអំពើអាក្រក់ ដោយចាកចេញពីព្រះរបស់ខ្ញុំឡើយ។
២៤ ខ្ញុំនឹងរក្សាខ្លួនមិនឲ្យមានកន្លែងបន្ទោស+នៅចំពោះមុខលោក
ហើយខ្ញុំនឹងបន្តជៀសវាងពីការប្រព្រឹត្តអាក្រក់។+
២៥ សូមព្រះយេហូវ៉ាផ្ដល់រង្វាន់ដល់ខ្ញុំ ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ+
ដោយសារលោកឃើញថាខ្ញុំជាមនុស្សស្អាតស្អំ។+
២៦ លោកបង្ហាញភក្ដីភាពចំពោះអ្នកដែលមានភក្ដីភាព+
២៧ លោកប្រព្រឹត្តដោយចិត្តបរិសុទ្ធចំពោះអ្នកដែលមានចិត្តបរិសុទ្ធ+
តែចំពោះអ្នកដែលមានចិត្តវៀចវេរ លោកប្រព្រឹត្តដោយឈ្លាសវៃ។+
២៨ លោកជួយមនុស្សដែលមានចិត្តរាបទាប+
តែលោកមិនពេញចិត្តមនុស្សក្រអឺតក្រទមទេ ហើយលោកបន្ទាបពួកគេវិញ។+
២៩ ឱព្រះយេហូវ៉ាអើយ លោកជាចង្កៀងរបស់ខ្ញុំ+
ហើយព្រះយេហូវ៉ាគឺជាអ្នកដែលបំភ្លឺខ្ញុំក្នុងទីងងឹត។+
៣០ ដោយមានជំនួយពីលោក ខ្ញុំអាចចូលទៅតទល់នឹងក្រុមវាយលុក
ដោយសារឫទ្ធានុភាពរបស់ព្រះ ខ្ញុំអាចលោតរំលងកំពែងបាន។+
លោកជាខែលសម្រាប់ពួកអ្នកដែលពឹងជ្រកលោក។+
៣២ មានតែព្រះយេហូវ៉ាដែលជាព្រះពិត+
គ្មានព្រះណារឹងមាំដូចថ្មដា លើកលែងតែព្រះរបស់យើងប៉ុណ្ណោះ។+
៣៣ ព្រះដ៏ពិត លោកជាបន្ទាយមាំមួនរបស់ខ្ញុំ+
ហើយលោកនឹងធ្វើឲ្យវិថីជីវិតខ្ញុំបានល្អឥតខ្ចោះ។+
៣៤ លោកធ្វើឲ្យជើងខ្ញុំបានដូចជាជើងប្រើស
លោកធ្វើឲ្យខ្ញុំឈរនៅលើទីខ្ពស់។+
៣៥ លោកបង្ហាត់បង្រៀនដៃខ្ញុំឲ្យចេះធ្វើសង្គ្រាម
ហើយដៃរបស់ខ្ញុំអាចយឹតធ្នូលង្ហិនបាន។
៣៧ លោកពង្រីកផ្លូវសម្រាប់ខ្ញុំ
ដើម្បីកុំឲ្យខ្ញុំជំពប់ដួល។+
៣៨ ខ្ញុំនឹងដេញតាមពួកសត្រូវ ហើយសម្លាប់ពួកគេចោល
ខ្ញុំនឹងមិនត្រឡប់មកវិញទេ លុះត្រាតែពួកគេវិនាសសាបសូន្យ។
៣៩ ខ្ញុំនឹងកម្ទេចពួកគេឲ្យខ្ទេចអស់ទៅ ដើម្បីកុំឲ្យពួកគេក្រោកឡើងវិញ+
ពួកគេនឹងដួលនៅក្រោមជើងខ្ញុំ។
៤០ លោកនឹងផ្ដល់កម្លាំងឲ្យខ្ញុំដើម្បីធ្វើសឹកសង្គ្រាម+
លោកនឹងធ្វើឲ្យពួកសត្រូវដួលនៅពីមុខខ្ញុំ។+
៤២ ពួកគេស្រែកសុំជំនួយ តែគ្មានអ្នកណាជួយទេ
ពួកគេថែមទាំងស្រែករកព្រះយេហូវ៉ា តែលោកមិនឆ្លើយតបឡើយ។+
៤៣ ខ្ញុំនឹងកិនកម្ទេចពួកគេឲ្យម៉ដ្ឋដូចធូលីដី
ខ្ញុំនឹងតន្ត្រំហើយជាន់ឈ្លីពួកគេឲ្យខាប់ដូចភក់នៅតាមផ្លូវ។
៤៤ លោកនឹងសង្គ្រោះខ្ញុំពីជនជាតិរបស់ខ្ញុំដែលចូលចិត្តចាប់កំហុស+
លោកនឹងការពារខ្ញុំដើម្បីឲ្យខ្ញុំធ្វើជាមេដឹកនាំប្រជាជាតិនានា+
ជនជាតិដែលខ្ញុំមិនស្គាល់នឹងមកបម្រើខ្ញុំ។+
៤៥ ជនបរទេសនឹងមកឱនគោរពទាំងភ័យខ្លាចនៅចំពោះមុខខ្ញុំ+
រឿងដែលពួកគេឮអំពីខ្ញុំ នឹងធ្វើឲ្យពួកគេស្ដាប់បង្គាប់ខ្ញុំ។
៤៦ ជនបរទេសនឹងបាត់បង់ចិត្តក្លាហាន
ពួកគេនឹងចេញពីកន្លែងលាក់ខ្លួនមកទាំងភ័យញ័រ។
៤៧ ព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅ! សូមឲ្យព្រះដែលជាថ្មដារបស់ខ្ញុំទទួលការសរសើរ!+
សូមលើកតម្កើងព្រះដែលជាថ្មដានិងជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ។+
៤៨ ព្រះដ៏ពិត លោកចាត់វិធានការសងសឹកជំនួសខ្ញុំ+
លោកបង្ក្រាបប្រជាជាតិនានាឲ្យនៅក្រោមអំណាចរបស់ខ្ញុំ។+
៤៩ លោកសង្គ្រោះខ្ញុំពីសត្រូវទាំងប៉ុន្មាន
លោកលើកខ្ញុំឲ្យខ្ពស់+ជាងពួកអ្នកដែលវាយប្រហារខ្ញុំ
លោករំដោះខ្ញុំពីមនុស្សឃោរឃៅ។+
៥០ ឱព្រះយេហូវ៉ាអើយ នោះហើយជាមូលហេតុដែលខ្ញុំនឹងអរគុណលោកនៅក្នុងចំណោមប្រជាជាតិនានា+