យេរេមា
៥១ ព្រះយេហូវ៉ាមានប្រសាសន៍ដូចតទៅ៖
«មើល! ខ្ញុំនឹងធ្វើឲ្យមានខ្យល់នៃការបំផ្លាញ
២ ខ្ញុំនឹងចាត់ពួកអ្នករោយស្រូវឲ្យទៅស្រុកបាប៊ីឡូន
ពួកគេនឹងរោយស្រុកនោះ ហើយធ្វើឲ្យនៅទទេធេង។
ពួកគេនឹងមកទាស់នឹងស្រុកនោះពីគ្រប់ទិសទី នៅថ្ងៃនៃសេចក្ដីវេទនា។+
៣ ចូរកុំឲ្យពលធ្នូ យឹតធ្នូរបស់ខ្លួនទាន់ឡើយ។
កុំឲ្យអ្នកដែលពាក់អាវក្រោះ ក្រោកឈរដែរ។
កុំបង្ហាញសេចក្ដីអាណិតអាសូរដល់ពួកយុវជនក្នុងស្រុកនោះឲ្យសោះ+
ត្រូវបំផ្លាញទ័ពទាំងអស់របស់ពួកគេ។
៤ ទ័ពខាល់ដេនឹងត្រូវចាក់ទម្លុះ
ហើយដួលស្លាប់នៅលើផ្លូវទាំងប៉ុន្មានក្នុងស្រុកខ្លួន។+
៥ តាមទស្សនៈរបស់ព្រះដ៏បរិសុទ្ធនៃជនជាតិអ៊ីស្រាអែល ស្រុករបស់ពួកគេ*ពេញទៅដោយទោសកំហុស។
ចំណែកពួកអ៊ីស្រាអែលនិងពួកយូដាវិញ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មិនបានទុកពួកគេចោល ឲ្យទៅដូចជាស្ត្រីមេម៉ាយទេ។+
៦ ចូររត់ចេញពីស្រុកបាប៊ីឡូនទៅ ដើម្បីឲ្យខ្លួនរួចជីវិត។+
កុំវិនាសទៅដោយសារទោសកំហុសរបស់នាងឡើយ។
ព្រោះនេះជាពេលដែលព្រះយេហូវ៉ាសងសឹក
លោកនឹងសងដល់នាងតាមអ្វីដែលនាងបានធ្វើទៅលើអ្នកឯទៀត។+
៧ ក្រុងបាប៊ីឡូនប្រៀបដូចជាពែងមាសក្នុងដៃព្រះយេហូវ៉ា។
នាងធ្វើឲ្យមនុស្សទាំងឡាយនៅផែនដីស្រវឹង
ព្រោះប្រជាជាតិនានាបានផឹកស្រារបស់នាង។+
ហេតុនេះហើយបានជាពួកគេវង្វេងវង្វាន់។+
៨ ក្រុងបាប៊ីឡូនបានត្រូវផ្ដួលរំលំនិងកម្ទេចចោលក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។+
ចូរទ្រហោយំកាន់ទុក្ខនាងទៅ!+
ចូរយកប្រេងបាលសាមមកលាបបំបាត់ការឈឺចាប់ឲ្យនាងចុះប្រហែលនាងអាចជាសះស្បើយឡើងវិញ»។
៩ «យើងព្យាយាមជួយព្យាបាលក្រុងបាប៊ីឡូន តែនាងមិនអាចជាសះស្បើយទេ។
ទុកនាងចោលទៅ ហើយចូរយើងត្រឡប់ទៅស្រុករបស់ខ្លួនវិញ។+
ព្រោះការវិនិច្ឆ័យចំពោះអំពើខុសឆ្គងរបស់នាងបានមកដល់ហើយ
ជាអំពើខុសឆ្គងដែលខ្ពស់ដល់ពពកនៅលើមេឃ។+
១០ ព្រះយេហូវ៉ាបានរកយុត្តិធម៌ឲ្យយើងហើយ។+
ចូរមកថ្លែងប្រាប់អំពីស្នាដៃរបស់ព្រះយេហូវ៉ាជាព្រះនៃយើងនៅក្រុងស៊ីយ៉ូន»។+
១១ «ចូរខាត់ផ្លែព្រួញឲ្យភ្លឺរលោង+ ហើយយកខែលមក*
ព្រះយេហូវ៉ាបានជំរុញចិត្តបណ្ដាស្ដេចស្រុកមេឌីឲ្យមកហើយ+
ព្រោះលោកមានបំណងបំផ្លាញក្រុងបាប៊ីឡូនចោល។
ព្រោះនេះជាការសងសឹករបស់ព្រះយេហូវ៉ាជាការសងសឹកឲ្យវិហាររបស់លោក។
១២ ចូរដំឡើងបង្គោលសញ្ញា+ដើម្បីផ្ដួលរំលំកំពែងក្រុងបាប៊ីឡូន។
ចូរបន្ថែមពួកអ្នកយាមត្បាត ហើយត្រៀមវាយលុកទៅ។
ព្រោះព្រះយេហូវ៉ាបានរៀបក្បួនសឹកដើម្បីវាយប្រហារពួកគេហើយ
លោកនឹងធ្វើទៅលើអ្នកក្រុងបាប៊ីឡូនដូចដែលលោកបានសន្យាជាក់ជាមិនខាន»។+
១៣ «ឱស្ត្រីដែលអង្គុយនៅលើទឹកជាច្រើន+ និងមានទ្រព្យសម្បត្តិស្តុកស្តម្ភអើយ!+
ទីអវសានរបស់នាងបានមកដល់ហើយ នាងក៏លែងទទួលកម្រៃទៀតដែរ។+
១៤ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានស្បថដោយនូវនាមលោកថា៖
‹ខ្ញុំនឹងធ្វើឲ្យក្រុងនេះពេញទៅដោយមនុស្ស គឺច្រើនដូចកណ្ដូប
ហើយពួកគេនឹងស្រែកអបអរដោយសារមានជ័យជម្នះលើនាង›។+
១៥ លោកជាអ្នកបង្កើតផែនដីដោយឫទ្ធានុភាពខ្លាំងក្លា
លោកបានបង្កើតដី*ដោយប្រាជ្ញា+
ថែមទាំងបានលាតសន្ធឹងផ្ទៃមេឃដោយការយល់ដឹងរបស់លោកផង។+
១៦ ពេលលោកបញ្ចេញសំឡេង ចំហាយទឹកនៅលើមេឃពុះកញ្ជ្រោល។
លោកបណ្ដាលឲ្យពពកឡើងពីជើងមេឃ
ហើយធ្វើឲ្យមានផ្លេកបន្ទោរនៅពេលភ្លៀង
ព្រមទាំងបណ្ដាលឲ្យខ្យល់បក់ចេញពីឃ្លាំងរបស់លោក។+
១៧ មនុស្សទាំងអស់ប្រព្រឹត្តដោយមិនសមហេតុសមផល និងគ្មានការយល់ដឹងសោះ។
ជាងដែកនឹងអាម៉ាស់មុខ ព្រោះតែរូបព្រះដែលពួកគេបានធ្វើ+
ព្រោះរូប*ទាំងនោះគ្មានខ្យល់ដង្ហើមទេ ហើយសុទ្ធតែជាការបោកប្រាស់។+
១៨ រូបព្រះទាំងនោះសុទ្ធតែឥតបានការ+ ជាស្នាដៃដែលគួរឲ្យចំអកមើលងាយវិញ។
ពេលថ្ងៃវិនិច្ឆ័យមកដល់ រូបទាំងនោះនឹងវិនាសសូន្យទៅ។
១៩ ឯព្រះដែលជាមត៌ករបស់យ៉ាកុប លោកមិនដូចរូបព្រះទាំងនោះទេ
ព្រោះលោកជាអ្នកបង្កើតអ្វីៗទាំងអស់
លោកមាននាមថាយេហូវ៉ា ហើយជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌»។+
២០ «អ្នកជាអាវុធដែលខ្ញុំធ្វើចម្បាំង
គឺខ្ញុំនឹងប្រើអ្នកជាដំបងដើម្បីវាយកម្ទេចប្រជាជាតិនានា។
ខ្ញុំនឹងប្រើអ្នកដើម្បីបំផ្លាញរាជាណាចក្រទាំងឡាយឲ្យសាបសូន្យអស់។
២១ ខ្ញុំនឹងប្រើអ្នកដើម្បីវាយកម្ទេចសេះនិងអ្នកជិះ
ព្រមទាំងបំផ្លាញរទេះចម្បាំងនិងអ្នកបរឲ្យខ្ទេចខ្ទី។
២២ ខ្ញុំនឹងប្រើអ្នកដើម្បីវាយកម្ទេចទាំងបុរសទាំងស្ត្រី
ទាំងកូនក្មេងទាំងមនុស្សចាស់ ទាំងយុវជនទាំងយុវនារី។
២៣ ខ្ញុំនឹងប្រើអ្នកដើម្បីវាយកម្ទេចទាំងពួកគង្វាលទាំងហ្វូងចៀម
ទាំងកសិករទាំងសត្វដែលគាត់ទឹម ទាំងពួកអភិបាលទាំងពួកអ្នកគ្រប់គ្រង។
២៤ ខ្ញុំនឹងតបស្នងក្រុងបាប៊ីឡូននិងពួកខាល់ដេ
ឲ្យសមនឹងអំពើអាក្រក់គ្រប់យ៉ាង ដែលពួកគេបានធ្វើទៅលើក្រុងស៊ីយ៉ូននៅចំពោះមុខអ្នករាល់គ្នា»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
២៥ «ឱភ្នំដែលបំផ្លាញអើយ! អ្នកហើយដែលបំផ្លាញផែនដីទាំងមូល។+
មើល! ខ្ញុំទាស់នឹងអ្នកហើយ។+
ខ្ញុំនឹងលើកដៃវាយប្រហារអ្នក រួចរមៀលអ្នកចុះពីផ្ទាំងថ្មដ៏ធំ
ហើយធ្វើឲ្យអ្នកទៅជាភ្នំដែលឆេះខ្ទេចខ្ទី»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
២៦ «បណ្ដាជននឹងមិនទៅរើសយកថ្មជ្រុងឬថ្មគ្រឹះចេញពីអ្នកទេ
ព្រោះអ្នកនឹងត្រូវបោះបង់ចោលជារៀងរហូត»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
២៧ «ចូរដំឡើងបង្គោលសញ្ញាមួយនៅក្នុងស្រុកនេះ។+
ចូរផ្លុំស្នែងនៅក្នុងចំណោមប្រជាជាតិនានា។
ចូរចាត់តាំងប្រជាជាតិទាំងនោះឲ្យទៅទាស់នឹងនាង។
ចូរកោះហៅរាជាណាចក្រនានាឲ្យមកច្បាំងនឹងនាង គឺរាជាណាចក្រអារ៉ារ៉ាត+មីននី និងអាសខិនណាស។+
ចូរជ្រើសរើសនាយទាហានម្នាក់ឲ្យប្រឆាំងនឹងនាង។
ចូរធ្វើឲ្យហ្វូងសេះឡើងមកដូចជាកណ្ដូបពពាក់ពពូន។
២៨ ចូរប្រមូលប្រជាជាតិនានាឲ្យមកទាស់នឹងនាង
គឺបណ្ដាស្ដេចស្រុកមេឌី+ ពួកអភិបាល និងពួកអ្នកគ្រប់គ្រងឯទៀត
ព្រមទាំងប្រជាជាតិទាំងអស់ដែលពួកគេកាន់កាប់។
២៩ ផែនដីនឹងកក្រើកញាប់ញ័រ
ព្រោះអ្វីដែលព្រះយេហូវ៉ាគិតចង់ធ្វើទៅលើស្រុកបាប៊ីឡូននឹងសម្រេចជាមិនខាន
គឺធ្វើឲ្យស្រុកនោះទៅជាកន្លែងដ៏គួរឲ្យភ័យរន្ធត់ហើយនឹងគ្មានអ្នកណារស់នៅទីនោះទៀត។+
៣០ ទាហានខ្លាំងពូកែរបស់បាប៊ីឡូនលែងប្រយុទ្ធទៀត។
ពួកគេអង្គុយនៅក្នុងបន្ទាយខ្លួន។
ពួកគេបាក់កម្លាំង+ ហើយខ្សោយទៅដូចជាស្ត្រីភេទ។+
ផ្ទះនានាក្នុងក្រុងនោះបានឆេះអស់
ហើយរនុកខ្លោងទ្វារក្រុងក៏ត្រូវបំបាក់ដែរ។+
៣១ អ្នកនាំដំណឹងរត់ទៅជួបអ្នកនាំដំណឹងម្នាក់ទៀត
អ្នកនាំសារទៅជួបអ្នកនាំសារម្នាក់ទៀត
ដើម្បីរាយការណ៍ប្រាប់ស្ដេចស្រុកបាប៊ីឡូន ថាក្រុងរបស់គាត់ត្រូវគេវាយយកបានពីគ្រប់ជ្រុងទាំងអស់+
៣២ ហើយផ្លូវទឹក ក៏ត្រូវគេដណ្ដើមយកដែរ។+
ឯទូកធ្វើពីដើមកក់ ត្រូវគេដុតឆេះអស់
ហើយពួកទាហានកំពុងភ័យតក់ស្លុតខ្លាំងណាស់»។
៣៣ ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖
«កូនស្រីបាប៊ីឡូនប្រៀបដូចជាទីលានបញ្ជាន់ស្រូវ។
ឥឡូវជាពេលដែលត្រូវបញ្ជាន់នាងហើយ។
បន្តិចទៀត វេលាដែលត្រូវច្រូតកាត់នាងក៏មកដល់ដែរ»។
៣៤ «នេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនបានលេបត្របាក់ខ្ញុំ+
គាត់បានធ្វើឲ្យខ្ញុំវង្វេងវង្វាន់ ហើយផ្កាប់ខ្ញុំដូចជាផ្កាប់ភាជនៈទទេ។
គាត់លេបខ្ញុំដូចជាសត្វពស់ដ៏ធំ។+
គាត់លេបអ្វីល្អៗរបស់ខ្ញុំចូលទៅក្នុងពោះ ហើយគាត់បានបោះបង់ចោលខ្ញុំ។*
៣៥ អ្នកក្រុងស៊ីយ៉ូននិយាយថា៖ ‹សូមឲ្យអំពើឃោរឃៅដែលពួកបាប៊ីឡូនបានធ្វើមកលើខ្ញុំ ធ្លាក់ទៅលើពួកគេវិញទៅ!›។+
អ្នកក្រុងយេរូសាឡិមនិយាយថា៖ ‹សូមឲ្យពួកខាល់ដេទទួលទោសចំពោះការកម្ចាយឈាមខ្ញុំ!›»។
៣៦ ហេតុនេះហើយព្រះយេហូវ៉ាមានប្រសាសន៍ថា៖
«មើល! ខ្ញុំនឹងរកយុត្តិធម៌ឲ្យអ្នក+ ហើយខ្ញុំនឹងសងសឹកឲ្យអ្នក។+
ខ្ញុំនឹងធ្វើឲ្យសមុទ្រនៅស្រុកនោះគោកទៅ និងអណ្ដូងទាំងប៉ុន្មានរីងស្ងួត។+
ទីនោះនឹងទៅជាលំនៅរបស់ឆ្កែព្រៃវិញ។+
អ្នកដែលឃើញក្រុងនោះនឹងរន្ធត់ចិត្តជាខ្លាំង ហើយនឹកហួសចិត្តចំពោះអ្វីដែលបានកើតឡើងដល់ក្រុងនោះ។
៣៨ ពួកគេទាំងអស់គ្នានឹងគ្រហឹមដូចជាតោស្ទាវ។
ពួកគេបន្លឺសំឡេងដូចជាកូនតោ»។
៣៩ ព្រះយេហូវ៉ាប្រកាសថា៖ «ពេលពួកគេមានតណ្ហារោលរាល
ខ្ញុំនឹងរៀបចំជប់លៀងឲ្យពួកគេ ហើយធ្វើឲ្យពួកគេស្រវឹង
ដើម្បីឲ្យពួកគេអាចសប្បាយ។+
រួចពួកគេនឹងដេកជារៀងរហូត ហើយមិនភ្ញាក់ឡើងវិញឡើយ»។+
៤០ «ខ្ញុំនឹងនាំពួកគេទៅសម្លាប់ដូចជាកូនចៀម គឺដូចចៀមឈ្មោលនិងពពែដែរ»។
៤១ «ឱសេសាក*អើយ! មិនគួរណាអ្នកត្រូវគេចាប់បានសោះ+
មិនគួរណាទីដ៏គួរឲ្យសរសើរនៃផែនដីទាំងមូល ត្រូវគេដណ្ដើមយកឡើយ!+
មិនគួរណាក្រុងបាប៊ីឡូនទៅជាកន្លែងគួរឲ្យភ័យតក់ស្លុតដល់ប្រជាជាតិនានាបែបនេះសោះ!
៤២ សមុទ្រជោរឡើងគ្របលើក្រុងបាប៊ីឡូន។
ហើយរលកបក់បោកមកពន្លិចក្រុងនោះទៅ។
៤៣ បណ្ដាក្រុងក្នុងស្រុកនោះទៅជាកន្លែងគួរឲ្យភ័យតក់ស្លុត ហើយទៅជាទឹកដីហួតហែងស្ងាត់ជ្រងំ។
ទីនោះនឹងគ្មានអ្នកណារស់នៅទៀត ហើយក៏គ្មានអ្នកណាឆ្លងកាត់ដែរ។+
៤៤ ខ្ញុំនឹងកាត់ទោសព្រះបេល+របស់ពួកបាប៊ីឡូន
ហើយខ្ញុំនឹងដកអ្វីដែលព្រះនោះលេប ចេញពីមាត់មកវិញ។+
ប្រជាជាតិនានានឹងលែងនាំគ្នាចូលទៅឯព្រះនោះទៀត
ហើយកំពែងក្រុងបាប៊ីឡូននឹងរលំ។+
៤៥ ឱរាស្ត្រខ្ញុំអើយ! ចូរចេញពីក្រុងនោះមក+
ចូររត់ឲ្យរួចជីវិត+ដើម្បីគេចផុតពីកំហឹងដ៏ខ្លាំងរបស់ព្រះយេហូវ៉ា!+
៤៦ កុំភ័យខ្លាចឬស្រយុតចិត្តអំពីដំណឹងដែលខ្លួនបានឮក្នុងស្រុកនោះឡើយ។
ព្រោះមួយឆ្នាំទៀតនឹងឮដំណឹងមួយ ហើយនៅឆ្នាំបន្ទាប់នឹងឮដំណឹងមួយទៀត
គឺដំណឹងអំពីអំពើឃោរឃៅក្នុងស្រុកនោះ និងអំពីអ្នកគ្រប់គ្រងទាស់នឹងអ្នកគ្រប់គ្រង។
៤៧ មើល! នឹងមានគ្រាមកដល់
ដែលខ្ញុំនឹងចាត់វិធានការទៅលើរូបព្រះទាំងប៉ុន្មានក្នុងស្រុកបាប៊ីឡូន។
ស្រុកទាំងមូលនឹងរងការអាម៉ាស់
ហើយអ្នកស្រុកទាំងអស់នឹងដួលស្លាប់លើទឹកដីរបស់ខ្លួន។+
៤៨ ពេលនោះ មេឃនិងផែនដី រួមទាំងរបស់សព្វសារពើដែលនៅក្នុងនោះ
នឹងស្រែកច្រៀងដោយអំណរចំពោះអ្វីដែលបានកើតឡើងដល់បាប៊ីឡូន+
ព្រោះពួកអ្នកបំផ្លាញនឹងមកប្រហារនាងពីទិសខាងជើង»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៤៩ «ពួកបាប៊ីឡូនមិនគ្រាន់តែបានសម្លាប់ពួកអ៊ីស្រាអែលប៉ុណ្ណោះទេ+
តែនៅបាប៊ីឡូនមនុស្សពីគ្រប់កន្លែងនៅផែនដី ក៏បានត្រូវសម្លាប់ដែរ។
៥០ ឱអ្នកដែលរួចជីវិតពីដាវអើយ! ចូររត់ទៅមុខទៅ កុំឈប់ឲ្យសោះ!+
ចូរនឹកដល់ព្រះយេហូវ៉ាពីកន្លែងឆ្ងាយ
ហើយចាំក្រុងយេរូសាឡិមទុកក្នុងចិត្តជានិច្ច»។+
៥១ «យើងរងការអាម៉ាស់ ព្រោះបានឮពាក្យដែលគេតិះដៀលយើង។
យើងបាក់មុខខ្លាំងណាស់
ព្រោះជនជាតិដទៃបានមកវាយប្រហារកន្លែងបរិសុទ្ធក្នុងវិហារព្រះយេហូវ៉ា»។+
៥២ ព្រះយេហូវ៉ាប្រកាសថា៖ «មើល! នឹងមានគ្រាមកដល់
ដែលខ្ញុំនឹងចាត់វិធានការទៅលើរូបព្រះទាំងប៉ុន្មាន
ហើយពួកអ្នករងរបួសទាំងអស់ នឹងស្រែកថ្ងូរពេញក្នុងស្រុក»។+
៥៣ ព្រះយេហូវ៉ាប្រកាសថា៖ «ទោះជាក្រុងបាប៊ីឡូនឡើងទៅដល់មេឃ+
ហើយមានប៉មរឹងមាំយ៉ាងណាក្ដី
ក៏ខ្ញុំនឹងចាត់ពួកសត្រូវឲ្យទៅបំផ្លាញក្រុងនោះដែរ»។+
៥៤ «ចូរស្ដាប់! មានសម្រែកចេញពីក្រុងបាប៊ីឡូន+
ជាសម្រែកនៃការហិនវិនាសដ៏ធំក្នុងទឹកដីរបស់ពួកខាល់ដេ។+
៥៥ ព្រោះព្រះយេហូវ៉ានឹងបំផ្លាញក្រុងបាប៊ីឡូន
លោកនឹងធ្វើឲ្យសំឡេងដ៏ខ្លាំងរបស់នាងស្ងាត់ទៅ
ហើយរលករបស់ពួកគេនឹងឮសន្ធឹកដូចជាផ្លូវទឹកជាច្រើន។
សូរសំឡេងរបស់ពួកគេនឹងឮខ្ទរខ្ទារ។
៥៦ ព្រោះអ្នកបំផ្លាញនឹងមកប្រហារក្រុងបាប៊ីឡូន+
ទ័ពអង់អាចរបស់នាងនឹងត្រូវគេចាប់យកទៅធ្វើជាឈ្លើយ+
ធ្នូរបស់ពួកគេនឹងត្រូវបំបាក់ ព្រោះព្រះយេហូវ៉ាជាព្រះនៃការសងសឹក។+
លោកនឹងសងដល់ពួកគេវិញជាមិនខាន។+
៥៧ ខ្ញុំនឹងធ្វើឲ្យពួកអ្នកគ្រប់គ្រងនិងពួកអ្នកប្រាជ្ញរបស់នាងស្រវឹង+
ហើយពួកអភិបាល ពួកមន្ត្រី និងពួកទាហានខ្លាំងពូកែរបស់នាងក៏ស្រវឹងដែរ។
ពួកគេនឹងដេកជារៀងរហូត
ហើយមិនភ្ញាក់ឡើងវិញឡើយ»។+ នេះជាសេចក្ដីប្រកាសរបស់មហាក្សត្រនៃបណ្ដាកងទ័ពនៅស្ថានសួគ៌ ដែលមាននាមជាយេហូវ៉ា។
៥៨ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖
«កំពែងធំៗរបស់ក្រុងបាប៊ីឡូន នឹងត្រូវផ្ដួលរំលំបំបាក់ខ្ទេចខ្ទី+
ហើយទ្វារក្រុងខ្ពស់ៗនឹងត្រូវដុតបំផ្លាញទាំងអស់។
ទោះជាប្រជាជាតិនានាខំប្រឹងធ្វើការនឿយហត់យ៉ាងណាក៏ដោយ ក៏ឥតប្រយោជន៍ទទេ ព្រោះអ្វីទាំងនោះ នឹងក្លាយទៅជាចំណីភ្លើង»។+
៥៩ យេរេមាជាអ្នកប្រកាសទំនាយបានផ្ដល់ការណែនាំដល់សេរ៉ាយ៉ាជាកូននេរា+ដែលជាកូនម៉ាសៀ កាលដែលគាត់ធ្វើដំណើរទៅស្រុកបាប៊ីឡូនជាមួយនឹងសេដេគាជាស្ដេចស្រុកយូដា នៅឆ្នាំទី៤នៃរាជ្យសេដេគា។ (សេរ៉ាយ៉ានោះជាមន្ត្រីភ័ស្តុភារ)។ ៦០ យេរេមាបានកត់ទុកក្នុងសៀវភៅនូវពាក្យទាំងប៉ុន្មានទាស់នឹងក្រុងបាប៊ីឡូន ជាសេចក្ដីវេទនាទាំងឡាយដែលនឹងកើតឡើងទៅលើក្រុងនោះ។ ៦១ រួចយេរេមាបានប្រាប់សេរ៉ាយ៉ាថា៖ «កាលដែលអ្នកទៅដល់ក្រុងបាប៊ីឡូនហើយ អ្នកត្រូវអានពាក្យទាំងនេះឮៗឲ្យគេស្ដាប់។ ៦២ រួចនិយាយថា៖ ‹ឱព្រះយេហូវ៉ាអើយ! លោកបានមានប្រសាសន៍ទាស់នឹងក្រុងនេះថា ក្រុងនេះនឹងត្រូវបំផ្លាញចោល ហើយនឹងគ្មានអ្នកណារស់នៅទៀតទេ ទោះជាមនុស្សឬសត្វក្ដី។ ក្រុងនេះនឹងទៅជាកន្លែងស្ងាត់ជ្រងំជារៀងរហូត›។+ ៦៣ ពេលអ្នកអានពាក្យក្នុងសៀវភៅនេះចប់ហើយ អ្នកត្រូវចងសៀវភៅនេះភ្ជាប់នឹងថ្ម រួចបោះទៅកណ្ដាលទន្លេអឺប្រាត។ ៦៤ បន្ទាប់មក អ្នកត្រូវប្រាប់ថា៖ ‹តាមរបៀបនេះហើយដែលក្រុងបាប៊ីឡូននឹងលិចលង់ទៅ ហើយមិនងើបឡើងវិញឡើយ+ ព្រោះខ្ញុំនឹងនាំសេចក្ដីវេទនាធ្លាក់មកលើក្រុងនោះ ហើយពួកអ្នកក្រុងនឹងខ្សោយទៅ›»។+
រហូតមកដល់ត្រឹមនេះជាពាក្យរបស់យេរេមា។