អ្នកទូន្មាន
៥ ចូរប្រុងប្រយ័ត្នចំពោះការប្រព្រឹត្តរបស់អ្នក គ្រប់ពេលដែលអ្នកចូលទៅវិហាររបស់ព្រះពិត។+ ការចូលទៅដើម្បីស្ដាប់+ នោះប្រសើរជាងការចូលទៅដើម្បីជូនគ្រឿងបូជាដូចមនុស្សល្ងីល្ងើ+ ព្រោះពួកគេមិនដឹងថាពួកគេកំពុងធ្វើអាក្រក់ទេ។
២ កុំរហ័សនិយាយ ហើយកុំពោលពាក្យដោយមិនគិតពិចារណានៅចំពោះមុខព្រះពិត+ ព្រោះព្រះពិតនៅស្ថានសួគ៌ តែអ្នកនៅផែនដី។ ហេតុនេះហើយបានជាអ្នកត្រូវចេះជ្រើសរើសពាក្យសម្ដី។+ ៣ ការគិតច្រើនពេកនាំឲ្យយល់សប្ដិ*+ ហើយការនិយាយច្រើនពេក បណ្ដាលឲ្យពោលពាក្យល្ងីល្ងើ។+ ៤ ពេលដែលអ្នកស្បថចំពោះព្រះ ចូរប្រញាប់ធ្វើតាម+ ព្រោះលោកមិនពេញចិត្តមនុស្សល្ងីល្ងើទេ។+ ដូច្នេះ ចូរធ្វើតាមសម្បថរបស់អ្នកកុំខាន។+ ៥ បើអ្នកស្បថហើយ តែមិនធ្វើតាម នោះកុំស្បថល្អជាង។+ ៦ កុំឲ្យមាត់របស់អ្នកនាំឲ្យអ្នក*ធ្វើខុស+ ហើយកុំនិយាយនៅចំពោះមុខទេវតា*ថា អ្នកស្បថជ្រុលហួសឲ្យសោះ។+ តើអ្នកនឹងពោលពាក្យដែលធ្វើឲ្យព្រះពិតខឹងដើម្បីឲ្យលោកបំផ្លាញកិច្ចការរបស់អ្នកឬ?+ ៧ ពីព្រោះដូចការព្រួយបារម្ភច្រើនពេកនាំឲ្យយល់សប្ដិ*+ នោះការនិយាយច្រើនពេកក៏បណ្ដាលឲ្យទៅជាអសារឥតការដែរ។ ប៉ុន្តែ ចូរកោតខ្លាចព្រះពិត។+
៨ បើអ្នកឃើញជនក្រីក្ររងការសង្កត់សង្កិន ហើយឃើញមន្ត្រីជាន់ខ្ពស់បំពានយុត្តិធម៌និងសេចក្ដីសុចរិតក្នុងតំបន់របស់អ្នក ចូរកុំភ្ញាក់ផ្អើលឡើយ។+ ព្រោះអ្នកដែលមានឋានៈខ្ពស់ជាងកំពុងឃ្លាំមើលមន្ត្រីនោះ ហើយក៏មានអ្នកផ្សេងទៀតដែលមានឋានៈខ្ពស់ជាងកំពុងឃ្លាំមើលពួកគេដែរ។
៩ ម្យ៉ាងទៀត ភោគផលដែលបានមកពីទឹកដី បានត្រូវបែងចែកឲ្យដល់ពួកគេទាំងអស់គ្នា។ សូម្បីតែស្ដេចក៏ទទួលផលពីស្រែចម្ការដែរ។+
១០ អ្នកដែលស្រឡាញ់ប្រាក់មិនចេះស្កប់ស្កល់នឹងប្រាក់ឡើយ ហើយអ្នកដែលស្រឡាញ់ទ្រព្យសម្បត្តិ ក៏មិនចេះឆ្អែតឆ្អន់នឹងប្រាក់ចំណូលដែរ។+ នេះសុទ្ធតែអសារឥតការ។+
១១ ពេលមានរបស់ល្អកាន់តែច្រើន អ្នកដែលប្រើរបស់ល្អទាំងនោះក៏មានចំនួនកាន់តែច្រើនដែរ។+ បើដូច្នេះ ម្ចាស់នៃរបស់ល្អទាំងនោះមិនបានទទួលប្រយោជន៍អ្វីទេ គាត់បានត្រឹមតែសម្លឹងមើលប៉ុណ្ណោះ។+
១២ អ្នកបម្រើដេកលក់ស្រួល ទោះជាគាត់បរិភោគតិចឬច្រើនក្ដី។ ចំណែកឯអ្នកដែលមានទ្រព្យបរិបូរ គាត់ដេកមិនលក់ទេ។
១៣ ខ្ញុំបានឃើញរឿងដ៏សែនខ្លោចផ្សា*នៅក្រោមថ្ងៃគឺ៖ អ្នកខ្លះបានសន្សំទ្រព្យសម្បត្តិទុកច្រើនពេក រហូតដល់នាំឲ្យខ្លួនជួបអន្តរាយ។ ១៤ អ្នកមានទាំងនោះបាត់បង់ទ្រព្យសម្បត្តិ ដោយសារជំនួញបរាជ័យ ហើយពេលគាត់មានកូន គាត់គ្មានមត៌កអ្វីសោះឲ្យកូនរបស់គាត់។+
១៥ ដូចមនុស្សកើតពីផ្ទៃម្ដាយមកខ្លួនទទេ ពួកគេក៏នឹងទៅវិញដោយខ្លួនទទេដែរ។+ ពួកគេមិនអាចយកអ្វីៗដែលពួកគេខំរកយ៉ាងនឿយហត់ទៅជាមួយបានទេ។+
១៦ នេះក៏ជារឿងដ៏សែនខ្លោចផ្សា*មួយដែរគឺ៖ ដូចគាត់កើតមកយ៉ាងណា គាត់នឹងត្រឡប់ទៅវិញយ៉ាងនោះ ហើយអ្វីដែលគាត់ខិតខំធ្វើយ៉ាងនឿយហត់ នោះគ្មានប្រយោជន៍សោះឡើយ ប្រៀបដូចជាការដេញចាប់ខ្យល់។+ ១៧ មិនត្រឹមតែប៉ុណ្ណោះ រាល់ថ្ងៃគាត់មិនដែលបានបរិភោគយ៉ាងសប្បាយទេ* គាត់មានតែការតានតឹងចិត្ត ជំងឺ និងការក្ដៅក្រហាយជាប់ខ្លួន។+
១៨ នេះជាអ្វីដែលខ្ញុំបានយល់ឃើញថាជាការល្អនិងសមត្រឹមត្រូវគឺ៖ ក្នុងមួយជីវិតដ៏ខ្លីដែលព្រះពិតបានឲ្យដល់មនុស្ស គេគួរផឹក បរិភោគ និងសប្បាយរីករាយដោយសារការងារដែលគេបានធ្វើយ៉ាងនឿយហត់+នៅក្រោមថ្ងៃ ព្រោះនេះហើយជារង្វាន់*របស់គេ។+ ១៩ ម្យ៉ាងទៀត ពេលព្រះពិតឲ្យមនុស្សណាម្នាក់មានទ្រព្យសម្បត្តិនិងធនធានច្រើន+ ព្រមទាំងឲ្យគាត់ចេះសប្បាយនឹងអ្វីដែលគាត់មាន គាត់គួរទទួលយករង្វាន់*ទាំងនោះ ហើយរីករាយនឹងការនឿយហត់របស់គាត់។ នេះហើយជាអំណោយពីព្រះ។+ ២០ យ៉ាងនេះ គាត់នឹងមិនគិតច្រើនពេកអំពីបញ្ហាដែលកើតឡើងក្នុងជីវិតដ៏ខ្លីរបស់គាត់ឡើយ ដោយសារព្រះពិតឲ្យគាត់ជាប់រវល់នឹងអ្វីដែលនាំឲ្យគាត់មានអំណរ។+