សៀវភៅម៉ាថាយ
១ នេះជាសៀវភៅជីវប្រវត្ដិរបស់លោកយេស៊ូគ្រិស្ត*ជាកូន*របស់ដាវីឌ+ និងជាកូនរបស់អាប្រាហាំ៖+
២ អាប្រាហាំជាឪពុក*របស់អ៊ីសាក+
អ៊ីសាកជាឪពុករបស់យ៉ាកុប+
យ៉ាកុបជាឪពុករបស់យូដា+ ហើយយ៉ាកុបមានកូនប្រុសៗផ្សេងទៀត
៣ យូដាជាឪពុករបស់ពេរេសនិងសេរ៉ា+ ហើយថេម៉ាជាម្ដាយ
ពេរេសជាឪពុករបស់ហេស្រុន+
ហេស្រុនជាឪពុករបស់រ៉ាម+
៤ រ៉ាមជាឪពុករបស់អាមីណាដាប
អាមីណាដាបជាឪពុករបស់ណាសូន+
ណាសូនជាឪពុករបស់សាលម៉ូន
៥ សាលម៉ូនជាឪពុករបស់បូអូស ហើយរ៉ាហាបជាម្ដាយ+
បូអូសជាឪពុករបស់អូបិឌ ហើយរូថជាម្ដាយ+
អូបិឌជាឪពុករបស់អ៊ីសាយ+
ដាវីឌជាឪពុករបស់សាឡូម៉ូន+ ហើយម្ដាយរបស់សាឡូម៉ូនធ្លាប់ជាភរិយារបស់អ៊ូរី
៧ សាឡូម៉ូនជាឪពុករបស់រេហូបោម+
រេហូបោមជាឪពុករបស់អាប៊ីយ៉ា
អាប៊ីយ៉ាជាឪពុករបស់អេសា+
៨ អេសាជាឪពុករបស់យេហូសាផាត+
យេហូសាផាតជាឪពុករបស់យេហូរ៉ាម+
យេហូរ៉ាមជាឪពុករបស់អូសៀស
យ៉ូថាមជាឪពុករបស់អេហាស+
អេហាសជាឪពុករបស់ហេសេគា+
១០ ហេសេគាជាឪពុករបស់ម៉ាណាសេ+
ម៉ាណាសេជាឪពុករបស់អេម៉ុន+
អេម៉ុនជាឪពុករបស់យ៉ូសៀស+
១១ យ៉ូសៀស+ជាឪពុករបស់យេកូនាស+ និងជាឪពុករបស់កូនប្រុសៗឯទៀត ដែលកើតនៅសម័យដែលជនជាតិយូដាត្រូវនិរទេសទៅបាប៊ីឡូន+
១២ យេកូនាសជាឪពុករបស់សាលធាល ដែលកើតមកក្រោយពីយេកូនាសត្រូវនិរទេសទៅបាប៊ីឡូន
សាលធាលជាឪពុករបស់សេរ៉ូបាបិល+
១៣ សេរ៉ូបាបិលជាឪពុករបស់អាប៊ីយ៉ូដ
អាប៊ីយ៉ូដជាឪពុករបស់អេលាគីម
អេលាគីមជាឪពុករបស់អេសូរ
១៤ អេសូរជាឪពុករបស់សេដុក
សេដុកជាឪពុករបស់អេខឹម
អេខឹមជាឪពុករបស់អេលីយ៉ូដ
១៥ អេលីយ៉ូដជាឪពុករបស់អេលាសារ
អេលាសារជាឪពុករបស់ម៉ាថាន
ម៉ាថានជាឪពុករបស់យ៉ាកុប
១៦ យ៉ាកុបជាឪពុករបស់យ៉ូសែបដែលជាប្ដីរបស់ម៉ារៀ។ លោកយេស៊ូដែលហៅថាគ្រិស្ត+បានកើតពីម៉ារៀ។+
១៧ ដូច្នេះ ពីអាប្រាហាំរហូតដល់ដាវីឌមាន១៤ជំនាន់ ពីដាវីឌរហូតដល់ពេលនិរទេសទៅបាប៊ីឡូនមាន១៤ជំនាន់ ហើយពីពេលនិរទេសទៅបាប៊ីឡូនរហូតដល់គ្រិស្តមាន១៤ជំនាន់។
១៨ ដំណើររឿងអំពីកំណើតរបស់លោកយេស៊ូគ្រិស្តគឺដូចតទៅ៖ ម៉ារៀជាម្ដាយរបស់លោក និងជាគូដណ្ដឹងរបស់យ៉ូសែប។ ប៉ុន្តែ មុនពេលម៉ារៀនិងយ៉ូសែបចាប់ផ្ដើមរួមរស់ជាប្ដីប្រពន្ធ នាងមានផ្ទៃពោះដោយឫទ្ធានុភាពបរិសុទ្ធ+របស់ព្រះរួចហើយ។ ១៩ ក៏ប៉ុន្តែ ដោយសារយ៉ូសែបដែលជាប្ដី*របស់នាង ជាមនុស្សសុចរិត នោះគាត់មិនចង់ធ្វើឲ្យនាងអាម៉ាស់មុខឡើយ។ ដូច្នេះ គាត់គិតចង់លែងលះ*នាងដោយសម្ងាត់។+ ២០ ប៉ុន្តែ ក្រោយពីយ៉ូសែបបានគិតអំពីរឿងទាំងនេះរួចហើយ នោះទេវតារបស់ព្រះយេហូវ៉ា*បានលេចមកក្នុងសុបិន ហើយប្រាប់គាត់ថា៖ «យ៉ូសែប កូនដាវីឌ ចូរយកម៉ារៀជាប្រពន្ធទៅផ្ទះរបស់អ្នក ហើយកុំខ្លាចឡើយ ព្រោះនាងមានផ្ទៃពោះ គឺដោយសារឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ។+ ២១ នាងនឹងបង្កើតបុត្រមួយ ហើយអ្នកត្រូវដាក់ឈ្មោះបុត្រនោះថាយេស៊ូ*+ ព្រោះលោកនឹងសង្គ្រោះមនុស្សឲ្យរួចពីការខុសឆ្គង*របស់ពួកគេ»។+ ២២ ការទាំងនេះបានកើតឡើងពិតមែន ដើម្បីសម្រេចទំនាយរបស់ព្រះយេហូវ៉ា*ដែលមកតាមរយៈអ្នកប្រកាសទំនាយរបស់លោក។ ទំនាយនោះថា៖ ២៣ «មើល! ស្រីក្រមុំបរិសុទ្ធនឹងមានផ្ទៃពោះ ហើយនាងនឹងបង្កើតបានបុត្រមួយ។ ពួកគេនឹងដាក់ឈ្មោះបុត្រនោះថាអេម៉ាញូអែល»+ ដែលបកប្រែថា«ព្រះនៅជាមួយនឹងយើង»។+
២៤ ក្រោយពីនោះ យ៉ូសែបភ្ញាក់ពីដំណេក ហើយយកប្រពន្ធទៅផ្ទះរបស់គាត់ ដូចដែលទេវតារបស់ព្រះយេហូវ៉ា*បានបង្គាប់។ ២៥ ប៉ុន្តែ យ៉ូសែបមិនបានរួមដំណេកជាមួយនឹងម៉ារៀឡើយ រហូតដល់នាងបានបង្កើតកូនហើយ។+ រួចយ៉ូសែបបានដាក់ឈ្មោះកូននោះថាយេស៊ូ។+