សុភាសិត
២ បើមនុស្សគ្មានចំណេះ នោះមិនល្អទេ+
ហើយអ្នកណាដែលប្រព្រឹត្តដោយឥតពិចារណា អ្នកនោះកំពុងធ្វើខុស។
៣ ភាពល្ងង់ខ្លៅ*របស់មនុស្សនាំឲ្យគាត់ដើរផ្លូវខុស
ហើយគាត់បែរជាខឹងព្រះយេហូវ៉ាយ៉ាងខ្លាំង។
៤ អ្នកមានសម្បូរមិត្តភក្ដិណាស់
តែអ្នកក្រត្រូវមិត្តភក្ដិបោះបង់ចោលវិញ។+
៥ សាក្សីក្លែងក្លាយនឹងមិនរួចពីការដាក់ទោសឡើយ+
ហើយអ្នកដែលតែងតែនិយាយកុហកនឹងមិនរួចខ្លួនទេ។+
៦ មនុស្សជាច្រើនខំផ្គាប់ផ្គុនអ្នកមានឋានៈខ្ពស់*
ហើយអ្នកណាៗក៏ចង់ធ្វើជាមិត្តរបស់អ្នកដែលឲ្យអំណោយដែរ។
៧ ចំណែកឯអ្នកក្រវិញ បងប្អូនទាំងអស់របស់គាត់ស្អប់គាត់+
ទម្រាំតែមិត្តភក្ដិរបស់គាត់ច្បាស់ជាមិនរាប់រកគាត់ជាងនោះទៅទៀត!+
គាត់ខំអង្វរករពួកគេ តែគ្មាននរណាអើពើនឹងគាត់ទេ។
៨ អ្នកណាខំឲ្យបានប្រាជ្ញា អ្នកនោះស្រឡាញ់ជីវិតខ្លួន+
អ្នកណារមែងប្រើសមត្ថភាពវែកញែក អ្នកនោះនឹងបានជោគជ័យ។+
៩ សាក្សីក្លែងក្លាយនឹងមិនរួចពីការដាក់ទោសឡើយ
ហើយអ្នកដែលតែងតែនិយាយកុហកនឹងវិនាសជាមិនខាន។+
១០ មិនសមឲ្យមនុស្សល្ងង់ខ្លៅ*រស់នៅយ៉ាងសម្បូរសប្បាយឡើយ
ទម្រាំតែអ្នកបម្រើ ពួកគេច្បាស់ជាមិនសមត្រួតត្រាលើមេដឹកនាំជាងនោះទៅទៀត!+
១២ កំហឹងរបស់ស្ដេចប្រៀបដូចជាសំឡេងគ្រហឹមរបស់តោស្ទាវ+
តែការពេញចិត្តពីស្ដេចប្រៀបបាននឹងសន្សើមលើរុក្ខជាតិ។
១៣ កូនល្ងីល្ងើនាំបញ្ហាឲ្យឪពុក+
ហើយប្រពន្ធដែលចូលចិត្តរករឿង*ប្រៀបដូចជាដំបូលដែលលិចទឹកឥតឈប់ឈរ។+
១៤ ផ្ទះសម្បែងនិងទ្រព្យសម្បត្តិជាមត៌កពីឪពុក
ប៉ុន្តែ ប្រពន្ធដែលចេះគិតពិចារណាជាអំណោយពីព្រះយេហូវ៉ា។+
១៥ ភាពខ្ជិលច្រអូសនាំឲ្យគេងលង់លក់
ហើយមនុស្សមិនខ្នះខ្នែងនឹងត្រូវស្រេកឃ្លាន។+
១៦ អ្នកណាធ្វើតាមបញ្ញត្តិ អ្នកនោះនឹងមានជីវិតតទៅទៀត+
តែអ្នកណាមិនប្រយ័ត្នប្រយែង អ្នកនោះនឹងស្លាប់។+
១៨ ចូរប្រៀនប្រដៅកូនរបស់អ្នកកាលដែលនៅមានឱកាស*+
បើមិនដូច្នោះទេ អ្នកនឹងទៅជាដើមហេតុដែលនាំឲ្យកូនស្លាប់។+
១៩ មនុស្សឆេវឆាវនឹងទទួលទោសជាមិនខាន
បើអ្នកខំជួយគាត់ឲ្យរួចពីទោស អ្នកនឹងត្រូវធ្វើដូច្នេះម្ដងហើយម្ដងទៀត។+
២០ ចូរស្ដាប់ពាក្យទូន្មាន ហើយទទួលយកការប្រៀនប្រដៅចុះ+
ដើម្បីឲ្យអ្នកមានប្រាជ្ញានៅថ្ងៃមុខ។+
២២ សម្រស់របស់មនុស្សគឺជាសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដែលពួកគេបង្ហាញចំពោះអ្នកឯទៀត។+
បើជាមនុស្សក្រីក្រ នោះប្រសើរជាងជាមនុស្សភូតភរ។
២៣ ការកោតខ្លាចព្រះយេហូវ៉ានាំឲ្យបានជីវិត។+
អ្នកណាដែលកោតខ្លាចលោក អ្នកនោះនឹងបានសម្រាកយ៉ាងសុខស្រួល គ្មានគ្រោះថ្នាក់អ្វីឡើយ។+
២៤ មនុស្សកម្ជិលលូកដៃទៅក្នុងចានអាហារ
តែគាត់មិនខ្ចីយកម្ហូបមកដាក់ក្នុងមាត់ទេ។+
២៥ ចូរវាយអ្នកដែលប្រមាថមើលងាយ+ ដើម្បីឲ្យអ្នកដែលខ្វះបទពិសោធន៍មានភាពឈ្លាសវៃ+
ហើយចូរកែតម្រង់អ្នកដែលមានការយល់ដឹងប្រយោជន៍ឲ្យគាត់ចម្រើនចំណេះ។+
២៦ អ្នកណាដែលធ្វើបាបឪពុក ហើយបណ្ដេញម្ដាយ
អ្នកនោះនាំឲ្យខ្លួនអាម៉ាស់មុខនិងអាប់ឱន។+
២៧ កូនអើយ បើកូនឈប់ស្ដាប់ការប្រៀនប្រដៅ
កូននឹងវង្វេងចេញពីប្រសាសន៍ដែលផ្ដល់ចំណេះ។