ជូនចំពោះទីតុស
២ ចំណែកអ្នកវិញ ចូរបន្តនិយាយអ្វីដែលស្របតាមសេចក្ដីបង្រៀនដែលមានប្រយោជន៍។+ ២ បុរសវ័យចាស់ត្រូវចេះប្រមាណខ្លួន ត្រូវមានចិត្តគំនិតនឹងធឹង ដឹងខុសត្រូវ មានជំនឿមាំមួន មានសេចក្ដីស្រឡាញ់យ៉ាងខ្លាំង និងចេះស៊ូទ្រាំ។ ៣ ដូចគ្នាដែរ ស្ត្រីវ័យចាស់ត្រូវមានការប្រព្រឹត្តដែលលើកកិត្តិយសព្រះ មិននិយាយបង្កាច់បង្ខូច និងមិនញៀនស្រា តែជាអ្នកបង្រៀនអំពីអ្វីដែលល្អ ៤ ដើម្បីអាចផ្ដល់ឱវាទដល់*ស្ត្រីវ័យក្មេងឲ្យស្រឡាញ់ប្ដី ស្រឡាញ់កូន ៥ ឲ្យធ្វើជាមនុស្សបរិសុទ្ធ ដឹងខុសត្រូវ ឧស្សាហ៍ធ្វើកិច្ចការផ្ទះ ចិត្តល្អ ហើយចុះចូលនឹងប្ដីខ្លួន+ ដើម្បីកុំឲ្យអ្នកណានិយាយប្រមាថបណ្ដាំរបស់ព្រះ។
៦ ស្រដៀងគ្នាដែរ ចូរបន្តជំរុញចិត្តបុរសវ័យក្មេងឲ្យដឹងខុសត្រូវ+ ៧ ហើយចូរទុកគំរូដោយប្រព្រឹត្តល្អក្នុងគ្រប់ការទាំងអស់។ ចូរបង្រៀនអ្វីដែលបរិសុទ្ធ* ដោយមានចិត្តគំនិតនឹងធឹងគ្រប់ជំពូក។+ ៨ ចូរពោលតែសម្ដីល្អៗដែលគេមិនអាចរិះគន់+ ដើម្បីធ្វើឲ្យពួកអ្នកប្រឆាំងអៀនខ្មាស ព្រោះមិនអាចនិយាយអាក្រក់អំពីយើងបាន។+ ៩ ចូរឲ្យពួកខ្ញុំបម្រើចុះចូលនឹងម្ចាស់ខ្លួនក្នុងគ្រប់ការទាំងអស់+ ដោយព្យាយាមធ្វើឲ្យម្ចាស់ពេញចិត្ត ហើយមិនត្រូវតមាត់ឡើយ ១០ ក៏មិនត្រូវលួចពីម្ចាស់ដែរ+ តែត្រូវបង្ហាញថាខ្លួនគួរឲ្យទុកចិត្តទាំងស្រុង ដើម្បីធ្វើឲ្យសេចក្ដីបង្រៀនរបស់ព្រះជាអ្នកសង្គ្រោះយើង ទាក់ទាញចិត្តមនុស្សកាន់តែខ្លាំង។+
១១ ព្រោះគុណដ៏វិសេសលើសលប់របស់ព្រះបានត្រូវសឲ្យឃើញ ហើយនាំមនុស្សគ្រប់ប្រភេទឲ្យទទួលសេចក្ដីសង្គ្រោះ។+ ១២ គុណដ៏វិសេសលើសលប់នោះបានបង្រៀនយើងឲ្យបដិសេធអ្វីៗទាំងអស់ដែលខុសពីបំណងប្រាថ្នារបស់ព្រះ និងឲ្យបដិសេធសេចក្ដីប៉ងប្រាថ្នារបស់ពិភពលោកនេះ+ ហើយរស់នៅដោយដឹងខុសត្រូវ ដោយសេចក្ដីសុចរិត និងដោយមានភក្ដីភាពចំពោះព្រះក្នុងរបៀបរបបពិភពលោក*នេះ+ ១៣ កាលដែលយើងរង់ចាំសេចក្ដីសង្ឃឹមដ៏សប្បាយ+ និងការលេចមកដែលប្រកបដោយសិរីរុងរឿងរបស់ព្រះដ៏ឧត្ដុង្គឧត្ដមនិងយេស៊ូគ្រិស្តជាអ្នកសង្គ្រោះយើង ១៤ គឺលោកដែលបានប្រគល់ខ្លួន+ដើម្បីរំដោះយើង+ឲ្យរួចពីការប្រឆាំងច្បាប់គ្រប់បែបយ៉ាង ហើយសម្អាតយើងឲ្យធ្វើជារាស្ដ្រនិងជាទ្រព្យវិសេសរបស់លោកផ្ទាល់ ពោលគឺរាស្ដ្រដែលខ្នះខ្នែងធ្វើការដ៏ល្អប្រសើរ។+
១៥ ចូរបន្តនិយាយការទាំងនេះ ព្រមទាំងដាស់តឿន* និងកែតម្រង់ ដោយប្រើអំណាចរបស់អ្នកយ៉ាងពេញលេញ។+ កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។