យេរេមា
១៧ «អំពើខុសឆ្គងរបស់ពួកយូដាបានត្រូវចារទុកដោយស្លាបប៉ាកកាដែក។
អំពើទាំងនោះបានត្រូវចារនៅលើចិត្តរបស់ពួកគេ ដោយចុងស្លាបប៉ាកកាជាគ្រាប់ពេជ្រ ថែមទាំងចារនៅលើស្នែងទីបូជារបស់ពួកគេដែរ។
២ នៅដំណាលគ្នានោះ កូនៗរបស់ពួកគេគិតដល់ទីបូជានិងបង្គោលឈើពិសិដ្ឋ*របស់ពួកគេ+ ដែលនៅក្បែរដើមឈើខៀវខ្ចី ស្ថិតនៅលើទីខ្ពស់ៗ+
៣ និងនៅលើភ្នំនានាដែលនៅឯវាល។
ខ្ញុំនឹងប្រគល់ទ្រព្យសម្បត្តិនិងរបស់របរទាំងអស់របស់អ្នករាល់គ្នាដល់ពួកសត្រូវ+
គឺអ្វីៗដែលនៅលើទីខ្ពស់ ដោយសារតែអំពើខុសឆ្គងដែលអ្នករាល់គ្នាបានធ្វើទូទាំងស្រុក។+
៤ អ្នករាល់គ្នានឹងសុខចិត្តបោះបង់ចោលស្រុកជាមត៌កដែលខ្ញុំបានប្រគល់ឲ្យ។+
ខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាក្លាយទៅជាខ្ញុំបម្រើរបស់ពួកសត្រូវ
នៅក្នុងស្រុកដែលអ្នករាល់គ្នាមិនដែលស្គាល់+
ព្រោះអ្នករាល់គ្នាបានធ្វើឲ្យកំហឹងរបស់ខ្ញុំឆួលឡើងដូចជាភ្លើង+ដែលឆេះជារៀងរហូត»។
៥ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
«ត្រូវបណ្ដាសាហើយ! អ្នកណាដែលទុកចិត្តលើមនុស្ស+
គឺអ្នកដែលពឹងផ្អែកលើកម្លាំងរបស់មនុស្ស+
ហើយដែលបែរចិត្តចេញពីខ្ញុំជាយេហូវ៉ា។
៦ អ្នកនោះនឹងប្រៀបដូចជាដើមឈើដុះតែឯងនៅទីរហោស្ថាន។
អ្នកនោះនឹងមិនទទួលអ្វីល្អទេ
តែគាត់នឹងរស់នៅកន្លែងសោះកក្រោះក្នុងតំបន់ស្ងាត់ជ្រងំ
គឺលើទឹកដីដែលមានអំបិល គ្មានអ្នកណាអាចរស់នៅបានឡើយ។
៨ គាត់ប្រៀបដូចជាដើមឈើដែលដុះនៅក្បែរផ្លូវទឹក
ហើយចាក់ឫសទៅរកប្រភពទឹក។
សូម្បីតែកម្ដៅថ្ងៃ ក៏គ្មានឥទ្ធិពលលើដែរ។
ឯស្លឹកតែងតែខៀវខ្ចីស្រស់បំព្រងជានិច្ច។+
នៅឆ្នាំដែលមានភាពរាំងស្ងួត ក៏មិនព្រួយដែរ
ហើយនៅតែបង្កើតផលឥតខាន។
៩ ឯចិត្ត គឺពូកែបញ្ឆោតលើសអ្វីៗទាំងអស់ ហើយក៏អាក្រក់ក្រៃលែង។*+
តើអ្នកណាអាចស្គាល់បានទៅ?
១០ ខ្ញុំយេហូវ៉ា ខ្ញុំស្ទង់មើលចិត្ត+ ហើយក៏ពិនិត្យមើលគំនិតដែលកប់ជ្រៅ
ដើម្បីសងដល់ម្នាក់ៗតាមការប្រព្រឹត្តរបស់ខ្លួន
គឺតាមអំពើដែលអ្នកនោះបានធ្វើ។+
១១ ដូចសត្វទទាក្រាបលើពងដែលមិនមែនជារបស់វាយ៉ាងណា
នោះអ្នកដែលមានទ្រព្យសម្បត្តិដោយការមិនទៀងត្រង់ ក៏យ៉ាងនោះដែរ+
គឺគាត់នឹងបាត់បង់ទ្រព្យទាំងនោះ នៅពាក់កណ្ដាលអាយុគាត់
ហើយទីបំផុត គេនឹងដឹងថាគាត់ជាមនុស្សឥតចេះពិចារណា»។
១២ បល្ល័ង្ករុងរឿងដែលបានត្រូវលើកតម្កើងតាំងពីដំបូង
ជាកន្លែងបរិសុទ្ធរបស់យើង។+
១៣ ឱព្រះយេហូវ៉ាជាសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែលអើយ!
អស់អ្នកដែលលះចោលលោក នឹងត្រូវអាម៉ាស់មុខជាមិនខាន។
អស់អ្នកដែលក្បត់ជំនឿ ហើយចាកចេញពីលោក នឹងត្រូវសូន្យទៅដូចជាអក្សរដែលគេសរសេរនៅលើដី+
ព្រោះពួកគេបានបោះបង់ចោលព្រះយេហូវ៉ាជាប្រភពទឹកដែលផ្ដល់ជីវិត។+
១៤ ឱព្រះយេហូវ៉ាអើយ! សូមធ្វើឲ្យខ្ញុំជាសះស្បើយផង នោះខ្ញុំនឹងជាសះស្បើយមែន។
សូមសង្គ្រោះខ្ញុំផង នោះខ្ញុំនឹងត្រូវសង្គ្រោះមែន+
ព្រោះលោកហើយ ដែលខ្ញុំសរសើរតម្កើង។
១៥ មើល! មានគេនិយាយមកខ្ញុំថា៖
«តើឯណាទៅប្រសាសន៍របស់ព្រះយេហូវ៉ា?+
សូមឲ្យពាក្យនោះក្លាយទៅជាការពិត!»។
១៦ ចំណែកខ្ញុំវិញ ខ្ញុំមិនបានរត់ចេញពីលោកដែលជាគង្វាលខ្ញុំទេ
ហើយខ្ញុំក៏មិនបានសុំឲ្យថ្ងៃអន្តរាយមកដល់ដែរ។
លោកជ្រាបអ្វីៗទាំងអស់ដែលខ្ញុំបាននិយាយ
ព្រោះខ្ញុំបាននិយាយនៅមុខលោកហើយ!
១៧ សូមកុំធ្វើឲ្យខ្ញុំភ័យតក់ស្លុតឡើយ។
លោកហើយជាទីពឹងជ្រករបស់ខ្ញុំ នៅថ្ងៃដែលមានសេចក្ដីវេទនា។
១៨ សូមធ្វើឲ្យពួកអ្នកដែលបៀតបៀនខ្ញុំបាក់មុខ+ តែកុំធ្វើឲ្យខ្ញុំអាម៉ាស់មុខអី។
សូមធ្វើឲ្យពួកគេភ័យរន្ធត់ តែកុំធ្វើឲ្យខ្ញុំតក់ស្លុតឡើយ។
សូមបណ្ដាលឲ្យថ្ងៃនៃសេចក្ដីវេទនាធ្លាក់លើពួកគេ+
ហើយបំផ្លាញពួកគេឲ្យសាបសូន្យគ្មានសល់។
១៩ ព្រះយេហូវ៉ាបានប្រាប់ខ្ញុំថា៖ «ចូរទៅឈរនៅខ្លោងទ្វារនៃកូនបណ្ដាជន ជាខ្លោងទ្វារដែលស្ដេចស្រុកយូដាចេញចូល រួចទៅឈរនៅខ្លោងទ្វារឯទៀតដែលនៅក្រុងយេរូសាឡិមដែរ។+ ២០ អ្នកត្រូវប្រាប់ពួកគេថា៖ ‹ឱអស់អ្នកដែលចូលតាមខ្លោងទ្វារទាំងនេះអើយ! ចូរស្ដាប់ប្រសាសន៍របស់ព្រះយេហូវ៉ា គឺទាំងបណ្ដាស្ដេចស្រុកយូដា ទាំងពួកអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡិម។ ២១ ព្រោះព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ចូរប្រយ័ត្នកុំដឹកជញ្ជូនទំនិញនៅថ្ងៃឈប់សម្រាកឲ្យសោះ ហើយក៏កុំនាំអ្វីចូលតាមខ្លោងទ្វារក្រុងយេរូសាឡិមដែរ។+ ២២ អ្នករាល់គ្នាមិនត្រូវលីសែងអ្វីចេញពីផ្ទះនៅថ្ងៃឈប់សម្រាកទេ ហើយមិនត្រូវធ្វើការអ្វីឡើយ។+ ចូររក្សាទុកថ្ងៃឈប់សម្រាកជាថ្ងៃបរិសុទ្ធ ដូចដែលខ្ញុំបានបង្គាប់បុព្វបុរសរបស់អ្នករាល់គ្នា។+ ២៣ ប៉ុន្តែ ពួកគេមិនបានផ្ទៀងត្រចៀកស្ដាប់ទេ។ ពួកគេមានចិត្តរឹងរូសមិនព្រមស្ដាប់បង្គាប់ខ្ញុំឡើយ ហើយក៏មិនព្រមទទួលការប្រៀនប្រដៅដែរ»›។+
២៤ «‹ព្រះយេហូវ៉ាប្រកាសថា៖ «ប៉ុន្តែ បើអ្នករាល់គ្នាកាន់ខ្ជាប់តាមបង្គាប់ខ្ញុំ ដោយមិនដឹកជញ្ជូនអ្វីចូលតាមខ្លោងទ្វារក្រុងនេះនៅថ្ងៃឈប់សម្រាក ព្រមទាំងរក្សាទុកថ្ងៃនោះជាថ្ងៃបរិសុទ្ធដោយមិនធ្វើការអ្វីសោះ+ ២៥ នោះបណ្ដាស្ដេចនិងពួកអ្នកគ្រប់គ្រងដែលអង្គុយលើបល្ល័ង្កដាវីឌ+ នឹងចូលតាមខ្លោងទ្វារក្រុងនេះដោយជិះលើរទេះសេះនិងនៅលើខ្នងសេះ រួមទាំងអ្នកស្រុកយូដានិងអ្នកក្រុងយេរូសាឡិមផងដែរ។+ នៅក្នុងក្រុងនេះ នឹងតែងតែមានមនុស្សរស់នៅជានិច្ច។ ២៦ បណ្ដាជនពីគ្រប់ទិសទីនឹងនាំយកគ្រឿងបូជាមកឯវិហារព្រះយេហូវ៉ា គឺគ្រឿងបូជាដុត+ គ្រឿងបូជាពីស្រូវ+ និងគ្រឿងបូជាឯទៀត+ រួមទាំងគ្រឿងក្រអូប និងគ្រឿងបូជាសម្រាប់ថ្លែងអំណរគុណ។+ ពួកអ្នកទាំងនោះនឹងមកពីបណ្ដាក្រុងក្នុងស្រុកយូដា ពីតំបន់ជុំវិញក្រុងយេរូសាឡិម ពីទឹកដីបេនយ៉ាមីន+ ពីស្រុកទំនាប+ ពីតំបន់ភ្នំ និងតំបន់ណេកេប។*
២៧ «‹«ប៉ុន្តែ បើអ្នករាល់គ្នាមិនស្ដាប់បង្គាប់ខ្ញុំស្ដីអំពីការរក្សាទុកថ្ងៃឈប់សម្រាកជាថ្ងៃបរិសុទ្ធ ហើយនៅតែដឹកជញ្ជូនទំនិញចូលតាមខ្លោងទ្វារក្រុងយេរូសាឡិមនៅថ្ងៃឈប់សម្រាកទៀត នោះខ្ញុំនឹងធ្វើឲ្យខ្លោងទ្វារក្រុងនិងប៉មរឹងមាំទាំងប៉ុន្មានឆាបឆេះអស់+ ហើយគ្មានអ្នកណាពន្លត់បានឡើយ»›»។+