ដើមកំណើត
២៦ នៅគ្រានោះ មានការអត់ឃ្លានជាខ្លាំងនៅក្នុងស្រុក។ នៅសម័យអាប្រាហាំក៏ធ្លាប់មានការអត់ឃ្លានដែរ។+ ពេលនោះ អ៊ីសាកបានទៅឯអាប៊ីម៉ាឡិចជាស្ដេចស្រុកភីលីស្ទីននៅតំបន់ខេរ៉ា។ ២ បន្ទាប់មក ព្រះយេហូវ៉ាបានលេចមកជួបអ៊ីសាក ហើយបានមានប្រសាសន៍ទៅកាន់គាត់ថា៖ «ចូរកុំចុះទៅស្រុកអេហ្ស៊ីបឲ្យសោះ។ ចូររស់នៅក្នុងស្រុកដែលខ្ញុំនឹងជ្រើសរើសទុកឲ្យអ្នកវិញ។ ៣ ចូរស្នាក់នៅក្នុងស្រុកនេះជាជនបរទេសចុះ។+ ខ្ញុំនឹងបន្តនៅជាមួយនឹងអ្នក ហើយឲ្យពរអ្នក ព្រោះខ្ញុំនឹងឲ្យស្រុកទាំងអស់នេះដល់អ្នកនិងកូនចៅ*របស់អ្នក។+ ខ្ញុំនឹងធ្វើតាមពាក្យសម្បថដែលខ្ញុំបានស្បថនឹងអាប្រាហាំឪពុកអ្នក ដែលថា៖+ ៤ ‹ខ្ញុំនឹងធ្វើឲ្យកូនចៅអ្នកមានចំនួនច្រើនដូចផ្កាយនៅលើមេឃ។+ ខ្ញុំនឹងឲ្យស្រុកទាំងនេះដល់កូនចៅរបស់អ្នក+ ហើយប្រជាជាតិទាំងអស់នៅផែនដីនឹងទទួលពរតាមរយៈកូនចៅ*របស់អ្នក›+ ៥ ព្រោះតែអាប្រាហាំបានស្ដាប់សម្ដីខ្ញុំ ហើយបន្តធ្វើតាមអ្វីដែលខ្ញុំតម្រូវ និងធ្វើតាមបង្គាប់របស់ខ្ញុំ ព្រមទាំងច្បាប់និងបញ្ញត្តិរបស់ខ្ញុំដែរ»។+ ៦ ម្ល៉ោះហើយ អ៊ីសាកបានបន្តស្នាក់នៅតំបន់ខេរ៉ា។+
៧ រៀងរាល់លើក ពេលដែលពួកប្រុសៗនៅតំបន់នោះសួរអ៊ីសាកអំពីប្រពន្ធគាត់ គាត់តែងឆ្លើយថា៖ «នាងជាប្អូនស្រីខ្ញុំ»។+ អ៊ីសាកមិនហ៊ានប្រាប់ថានាងជាប្រពន្ធឡើយ ព្រោះគាត់ខ្លាច ហើយគិតថា៖ «ក្រែងលោពួកប្រុសៗនៅតំបន់នេះសម្លាប់ខ្ញុំដើម្បីដណ្ដើមយករេបិកា»។ គាត់ខ្លាចដូច្នោះ ព្រោះនាងមានរូបឆោមស្រស់ស្អាតណាស់។+ ៨ លុះកន្លងយូរថ្ងៃក្រោយមក គាប់ជួនថ្ងៃមួយអាប៊ីម៉ាឡិចជាស្ដេចស្រុកភីលីស្ទីន បានមើលតាមបង្អួចឃើញអ៊ីសាកឱបរេបិកាប្រពន្ធគាត់។+ ៩ ភ្លាមនោះ អាប៊ីម៉ាឡិចបានហៅអ៊ីសាកឲ្យចូលមកជួប ហើយសួរថា៖ «នាងប្រាកដជាប្រពន្ធរបស់អ្នកហើយ! ម្ដេចក៏អ្នកនិយាយថា៖ ‹នាងជាប្អូនស្រី›ទៅវិញ?»។ អ៊ីសាកបានឆ្លើយតបថា៖ «ខ្ញុំប្រាប់ដូច្នោះ ព្រោះតែខ្ញុំខ្លាចថាខ្លួននឹងត្រូវស្លាប់ដោយសារនាង»។+ ១០ ប៉ុន្តែ អាប៊ីម៉ាឡិចនិយាយថា៖ «ហេតុអ្វីអ្នកធ្វើដូច្នេះចំពោះយើង?+ បើមានអ្នកណាម្នាក់ទៅរួមដំណេកជាមួយនឹងប្រពន្ធរបស់អ្នក នោះអ្នកនឹងនាំឲ្យយើងមានទោសជាមិនខាន!»។+ ១១ បន្ទាប់មក អាប៊ីម៉ាឡិចបានហាមបណ្ដាជនទាំងអស់ថា៖ «ចូរកុំប៉ះពាល់បុរសនេះនិងប្រពន្ធគាត់ឲ្យសោះ បើមិនដូច្នោះទេ អ្នកនឹងត្រូវស្លាប់ជាប្រាកដ!»។
១២ ក្រោយមក អ៊ីសាកបានសាបព្រោះនៅក្នុងស្រុកនោះ។ នៅឆ្នាំនោះ គាត់បានទទួលផលមួយជា១០០ ដោយសារព្រះយេហូវ៉ាបានឲ្យពរគាត់។+ ១៣ អ៊ីសាកបានក្លាយទៅជាអ្នកមានស្តុកស្តម្ភ ហើយទ្រព្យសម្បត្តិគាត់មានកាន់តែច្រើនឡើងៗ រហូតដល់គាត់ក្លាយទៅជាមហាសេដ្ឋី។ ១៤ គាត់មានហ្វូងចៀមហ្វូងគោសន្ធឹកសន្ធាប់ ព្រមទាំងមានអ្នកបម្រើជាច្រើន។+ ម្ល៉ោះហើយ ពួកភីលីស្ទីនបានច្រណែននឹងគាត់។
១៥ ដូច្នេះ ពួកភីលីស្ទីនបាននាំគ្នាយកដីទៅចាក់លុបអណ្ដូងទឹក ដែលពួកអ្នកបម្រើអាប្រាហាំបានជីកកាលដែលគាត់នៅរស់។+ ១៦ រួចមក អាប៊ីម៉ាឡិចបាននិយាយទៅកាន់អ៊ីសាកថា៖ «ចូរអ្នកចាកចេញពីតំបន់ពួកយើងទៅ ព្រោះអ្នកខ្លាំងពូកែជាងយើងឆ្ងាយណាស់»។ ១៧ ដូច្នេះ អ៊ីសាកបានរើចេញពីទីនោះ ទៅដំឡើងត្រសាលនៅជ្រលងខេរ៉ា+ ហើយក៏តាំងទីលំនៅនៅទីនោះ។ ១៨ រួចមក អ៊ីសាកបានស្ដារអណ្ដូងទឹកទាំងប៉ុន្មានដែលគេបានជីកនៅជំនាន់អាប្រាហាំឪពុកគាត់ ព្រោះអណ្ដូងទាំងនោះត្រូវពួកភីលីស្ទីនចាក់ដីលុបចោល ក្រោយពីឪពុកគាត់បានស្លាប់។+ បន្ទាប់មក អ៊ីសាកបានដាក់ឈ្មោះអណ្ដូងទាំងនោះឡើងវិញ ដូចឈ្មោះដើមដែលឪពុកគាត់បានដាក់ឲ្យ។+
១៩ ពេលពួកអ្នកបម្រើរបស់អ៊ីសាក កំពុងជីកអណ្ដូងនៅក្នុងជ្រលងភ្នំ ពួកគេបានប្រទះឃើញអណ្ដូងទឹកស្អាតមួយ។ ២០ ពួកគង្វាលនៅតំបន់ខេរ៉ាបានឈ្លោះជាមួយនឹងពួកគង្វាលរបស់អ៊ីសាក ដោយនិយាយថា៖ «ទឹកនេះជារបស់យើងទេ!»។ ដូច្នេះ អ៊ីសាកបានដាក់ឈ្មោះអណ្ដូងនោះថាអេសេក* ព្រោះពួកគេបានឈ្លោះនឹងគាត់។ ២១ រួចមក ពួកអ្នកបម្រើរបស់អ៊ីសាកបានជីកអណ្ដូងមួយទៀត តែពួកអ្នកតំបន់នោះបានមករករឿងឈ្លោះអំពីអណ្ដូងនោះទៀត។ ដូច្នេះ អ៊ីសាកបានដាក់ឈ្មោះអណ្ដូងនោះថាស៊ីតណា។* ២២ ក្រោយនោះ គាត់បានរើទៅកន្លែងមួយទៀត ហើយនៅទីនោះគាត់បានជីកអណ្ដូងមួយដែរ តែមិនមានការឈ្លោះគ្នាអំពីអណ្ដូងនោះទេ។ ដូច្នេះ គាត់បានដាក់ឈ្មោះអណ្ដូងនោះថារេហូបូត* ហើយនិយាយថា៖ «ឥឡូវនេះ ព្រះយេហូវ៉ាបានឲ្យយើងមានកន្លែងធំទូលាយ ហើយឲ្យយើងមានកូនចៅនៅក្នុងស្រុកនេះ»។+
២៣ បន្ទាប់មក គាត់បានរើចេញពីទីនោះទៅក្រុងបៀរសេបា។+ ២៤ នៅយប់នោះ ព្រះយេហូវ៉ាបានលេចមកឲ្យអ៊ីសាកឃើញ ហើយលោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ «ខ្ញុំជាព្រះនៃអាប្រាហាំឪពុករបស់អ្នក+ ចូរកុំខ្លាចឡើយ+ ព្រោះខ្ញុំនៅជាមួយនឹងអ្នក ហើយខ្ញុំនឹងឲ្យពរអ្នក។ ខ្ញុំនឹងធ្វើឲ្យអ្នកមានកូនចៅជាច្រើន ដោយព្រោះអាប្រាហាំជាអ្នកបម្រើរបស់ខ្ញុំ»។+ ២៥ ដូច្នេះ អ៊ីសាកបានធ្វើទីបូជាមួយនៅទីនោះ ហើយចាប់ផ្ដើមសរសើរតម្កើងនាមព្រះយេហូវ៉ា។+ រួចមក គាត់បានដំឡើងត្រសាលនៅទីនោះ+ ហើយអ្នកបម្រើរបស់គាត់បានជីកអណ្ដូងមួយនៅទីនោះដែរ។
២៦ ក្រោយមក អាប៊ីម៉ាឡិច និងអាហូសាតជាទីប្រឹក្សា ព្រមទាំងភីកុលជាមេទ័ព បានធ្វើដំណើរពីតំបន់ខេរ៉ាមកជួបអ៊ីសាក។+ ២៧ ពេលនោះ អ៊ីសាកបាននិយាយថា៖ «ហេតុអ្វីបានជាលោកមករកខ្ញុំ? តើមិនមែនជាលោកទេឬ ដែលបានស្អប់ខ្ញុំនិងបណ្ដេញខ្ញុំចេញពីតំបន់របស់លោក?»។ ២៨ ពួកគេបានឆ្លើយថា៖ «យើងឃើញច្បាស់ហើយថាព្រះយេហូវ៉ាពិតជានៅជាមួយនឹងអ្នកមែន។+ ដូច្នេះ ពួកខ្ញុំបានសម្រេចចិត្តសុំអ្នកថា៖ ‹សូមធ្វើសម្បថជាមួយនឹងយើង ហើយធ្វើកិច្ចព្រមព្រៀងជាមួយនឹងយើង។+ ២៩ ហេតុនេះ សូមអ្នកស្បថថាអ្នកនឹងមិនប្រព្រឹត្តអាក្រក់ចំពោះយើង ដូចយើងមិនបានប្រព្រឹត្តអាក្រក់ចំពោះអ្នកដែរ។ យើងតែងប្រព្រឹត្តល្អចំពោះអ្នក ហើយបានឲ្យអ្នកចាកចេញដោយសុខសាន្ត។ ឥឡូវអ្នកបានទទួលពរជាច្រើនពីព្រះយេហូវ៉ា›»។ ៣០ បន្ទាប់មក អ៊ីសាកបានរៀបចំពិធីភោជនាហារទទួលពួកគេ ហើយពួកគេបានពិសាអាហារពិសាស្រា។ ៣១ លុះព្រលឹមស្រាងៗ ពួកគេបានក្រោកឡើង ហើយបានស្បថនឹងគ្នា។+ បន្ទាប់ពីនោះ អ៊ីសាកបានឲ្យពួកគេត្រឡប់ទៅវិញដោយសុខសាន្ត។
៣២ នៅថ្ងៃនោះ ពួកអ្នកបម្រើរបស់អ៊ីសាកបានមករាយការណ៍ប្រាប់គាត់អំពីអណ្ដូងដែលពួកគេបានជីក។+ ពួកគេបានប្រាប់គាត់ថា៖ «យើងជីកបានទឹកហើយ!»។ ៣៣ ដូច្នេះ គាត់បានដាក់ឈ្មោះអណ្ដូងនោះថាសិបា។ ហេតុនេះហើយបានជាគេហៅឈ្មោះក្រុងនោះថាបៀរសេបា+រហូតមកដល់សព្វថ្ងៃ។
៣៤ ឯអេសាវ ពេលគាត់មានអាយុ៤០ឆ្នាំ គាត់បានរៀបការជាមួយនឹងយូឌីតជាកូនស្រីបេអេរ៉ាយជាជនជាតិហេត ព្រមទាំងបាសេម៉ាតជាកូនស្រីអ៊ីឡនជាជនជាតិហេត។+ ៣៥ ពួកនាងបានធ្វើឲ្យអ៊ីសាកនិងរេបិកាពិបាកចិត្តខ្លាំងណាស់។+