អេសាយ
៣ ព្រោះមើល! ព្រះយេហូវ៉ាជាម្ចាស់ដ៏ពិត និងជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌
លោកនឹងដកទីបង្អែកទាំងអស់ចេញពីក្រុងយេរូសាឡិមនិងស្រុកយូដា
ពោលគឺស្បៀងអាហារនិងទឹក+
២ បុរសខ្លាំងក្លានិងទាហានពូកែអង់អាច
អ្នកសម្រេចក្ដី អ្នកប្រកាសទំនាយ+ គ្រូទាយ និងបុរសចាស់ទុំ
៣ មេលើ៥០នាក់+ អ្នកមានឋានៈខ្ពស់ និងទីប្រឹក្សា
ព្រមទាំងគ្រូពូកែខាងវេទមន្ត និងគ្រូពូកែខាងមន្តអាគម*ដែរ។+
៤ រួចខ្ញុំនឹងតែងតាំងក្មេងប្រុសៗឲ្យធ្វើជាអ្នកគ្រប់គ្រងពួកគេ
ហើយមនុស្សនឹងត្រួតត្រាលើពួកគេតាមទំនើងចិត្ត។
៥ មនុស្សម្នាក់នឹងសង្កត់សង្កិនមនុស្សម្នាក់ទៀត គឺសង្កត់សង្កិនអ្នកឯទៀត។+
ក្មេងៗនឹងប្រព្រឹត្តយ៉ាងព្រហើនទៅលើមនុស្សវ័យចាស់
ឯមនុស្សសាមញ្ញនឹងមិនគោរពអ្នកដែលមានឋានៈខ្ពស់ទេ។+
៦ បុគ្គលម្នាក់ៗនឹងអង្វរសុំបងប្អូនគាត់ពីក្រុមគ្រួសារខាងឪពុកថា៖
«អ្នកមានសំពត់ដណ្ដប់! សូមធ្វើជាអ្នកដឹកនាំយើងផង!
សូមមើលការខុសត្រូវលើគំនរបាក់បែកនេះទៅ!»។
៧ ប៉ុន្តែ នៅថ្ងៃនោះ អ្នកនោះនឹងប្រកែកថា៖
«នែ! ខ្ញុំនឹងមិនធ្វើជាអ្នករុំរបួសឲ្យអ្នកទេ
ខ្ញុំក៏គ្មានអាហារនិងសម្លៀកបំពាក់ក្នុងផ្ទះដែរ។
ដូច្នេះ កុំលើកខ្ញុំធ្វើជាអ្នកដឹកនាំបណ្ដាជនអី»។
៨ ព្រោះក្រុងយេរូសាឡិមបានជំពប់ដួល ហើយស្រុកយូដាក៏បានដួលរលំដែរ
ព្រោះពួកគេបាននិយាយនិងប្រព្រឹត្តទាស់នឹងព្រះយេហូវ៉ា
ថែមទាំងបះបោរប្រឆាំងនៅចំពោះមុខព្រះដែលប្រកបដោយសិរីរុងរឿងទៀតផង។+
៩ ទឹកមុខរបស់ពួកគេសឲ្យឃើញថាពួកគេបានធ្វើខុស
ពួកគេប្រកាសអំពើខុសឆ្គងរបស់ខ្លួនដូចអ្នកក្រុងសូដុមដែរ+ គឺពួកគេប្រព្រឹត្តអាក្រក់ដោយបើកចំហ។
ពួកគេនឹងវេទនាហើយ! ព្រោះពួកគេនឹងនាំអន្តរាយដល់ខ្លួន។
១០ ចូរប្រាប់មនុស្សសុចរិតថាពួកគេនឹងបានសេចក្ដីសុខ
ហើយនឹងទទួលរង្វាន់ចំពោះការប្រព្រឹត្តរបស់ពួកគេ។+
១១ ប៉ុន្តែ មនុស្សទុច្ចរិតនឹងត្រូវវេទនាវិញ!
គាត់នឹងជួបអន្តរាយ ព្រោះគេនឹងសងគាត់ដូចអ្វីដែលគាត់បានធ្វើទៅលើគេ។
១២ ឯរាស្ត្រខ្ញុំវិញ ពួកអ្នកត្រួតត្រាបានធ្វើបាបពួកគេ
ហើយពួកស្ត្រីក៏គ្រប់គ្រងលើពួកគេដែរ។
ឱរាស្ត្រខ្ញុំអើយ ពួកអ្នកដឹកនាំអ្នករាល់គ្នាកំពុងនាំឲ្យអ្នករាល់គ្នាវង្វេងផ្លូវហើយ គឺពួកគេកំពុងធ្វើឲ្យអ្នករាល់គ្នាដើរសាត់ព្រាត់។+
១៣ ព្រះយេហូវ៉ាត្រៀមខ្លួនជាស្រេចដើម្បីចោទប្រកាន់បណ្ដាជន
លោកនឹងក្រោកឡើងកាត់ទោសប្រជាជាតិទាំងឡាយ។
១៤ ព្រះយេហូវ៉ានឹងវិនិច្ឆ័យពួកបុរសចាស់ទុំនិងពួកអ្នកគ្រប់គ្រងរាស្ត្ររបស់លោក។
«អ្នករាល់គ្នាបានដុតបំផ្លាញចម្ការទំពាំងបាយជូរ
ហើយបានលួចទ្រព្យរបស់ជនក្រីក្រ យកទៅដាក់ក្នុងផ្ទះរបស់ខ្លួន។+
១៥ ហេតុអ្វីអ្នករាល់គ្នាហ៊ានគាបសង្កត់រាស្ដ្ររបស់ខ្ញុំដូច្នេះ?
ហេតុអ្វីអ្នករាល់គ្នាហ៊ានជាន់ឈ្លីជនក្រីក្រយ៉ាងនេះ?»។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត និងជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌។
១៦ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ដោយសារពួកកូនស្រីស៊ីយ៉ូនមានឫកខ្ពស់ ដើរកាច់រាង ងើយក្បាល
ហើយវាយកន្ទុយភ្នែកទាក់ទាញ ទាំងអង្រួនកងជើងឲ្យគេឮផង
១៧ នោះព្រះយេហូវ៉ានឹងធ្វើឲ្យក្បាលពួកកូនស្រីស៊ីយ៉ូនមានក្រមរ
ហើយព្រះយេហូវ៉ានឹងធ្វើឲ្យក្បាលពួកគេត្រងិល។+
១៨ នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងដោះគ្រឿងតុបតែងខ្លួនរបស់ពួកគេចេញ
គឺបូចងសក់ កងជើង និងគ្រឿងលម្អដែលមានរាងដូចដួងខែ+
១៩ ព្រមទាំងក្រវិល កងដៃ និងស្បៃបាំងមុខ
២០ គ្រឿងលម្អក្បាល ខ្សែជើង និងខ្សែក្រវាត់
ថង់គ្រឿងក្រអូប និងបន្តោងស័ក្ដិសិទ្ធិ
២១ ព្រមទាំងចិញ្ចៀន និងក្រវិលច្រមុះ
២២ សម្លៀកបំពាក់ពិសេស សម្លៀកបំពាក់ក្រៅ សំពត់ដណ្ដប់ និងថង់ប្រាក់
២៣ ព្រមទាំងកញ្ចក់+ សម្លៀកបំពាក់ក្រណាត់សាច់ល្អ
ឈ្នួតក្បាល និងស្បៃបាំងមុខផងដែរ។
២៤ ពួកនាងនឹងមានក្លិនស្អុយជាជាងក្លិនក្រអូប*+
ពួកនាងនឹងពាក់ខ្សែពួរជាជាងខ្សែក្រវាត់
ពួកនាងនឹងមានក្បាលត្រងោល ជាជាងមានសក់តុបតែងស្អាត+
ពួកនាងនឹងស្លៀកបាវជាជាងសម្លៀកបំពាក់ប្រណីត+
ពួកនាងនឹងមានសម្លាក*ជាជាងមានរូបឆោមស្អាត។
២៥ ឯពួកបុរសរបស់នាង ពួកគេនឹងដួលដោយដាវ
ពួកទាហានពូកែអង់អាចក៏នឹងស្លាប់ក្នុងចម្បាំងដែរ។+