សុភាសិត
៣ កូនអើយ កុំភ្លេចសេចក្ដីបង្រៀន*របស់ឪពុក
ចូរកូនកាន់តាមបញ្ញត្តិរបស់ឪពុកឲ្យអស់ពីដួងចិត្ត។
៣ កូនត្រូវមានសេចក្ដីស្រឡាញ់*និងសេចក្ដីស្មោះត្រង់*ជានិច្ច។+
កូនត្រូវចងសេចក្ដីទាំងនេះឲ្យជាប់នៅករបស់កូន
ហើយចារទុកក្នុងចិត្តផង។+
៤ យ៉ាងនោះ ទាំងព្រះទាំងមនុស្សនឹងពេញចិត្តកូន
ហើយទទួលស្គាល់ថាកូនមានការយល់ធ្លុះជ្រៅ។+
៨ ការកោតខ្លាចព្រះនឹងជួយឲ្យរាងកាយ*របស់កូនបានរឹងមាំ
ហើយនឹងជួយឲ្យខ្លួន*របស់កូនបានស្រស់ស្រាយ។
១០ បើកូនធ្វើដូច្នេះ ជង្រុករបស់កូននឹងបានពេញបរិបូរ+
ហើយកន្លែងត្រងស្រា*របស់កូននឹងមានស្រាថ្មីហៀរហូរ។
១១ កូនអើយ កុំបដិសេធការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា+
ហើយកុំស្អប់ការកែតម្រង់របស់លោកឡើយ+
១២ ព្រោះព្រះយេហូវ៉ាកែតម្រង់អស់អ្នកដែលលោកស្រឡាញ់+
ដូចឪពុកកែតម្រង់កូនដែលគាត់ស្រឡាញ់ដែរ។+
១៣ មានសុភមង្គលហើយ អ្នកណាដែលរកបានប្រាជ្ញា+
និងអ្នកណាដែលរកបានសមត្ថភាពវែកញែក។
១៤ ព្រោះការរកបានប្រាជ្ញា វិសេសជាងការរកបានប្រាក់
១៥ ប្រាជ្ញាមានតម្លៃលើសអស់ទាំងត្បូង*ថ្លៃៗ
ហើយអ្វីគ្រប់យ៉ាងដែលកូនប្រាថ្នាចង់បាន មិនអាចប្រៀបស្មើនឹងប្រាជ្ញាបានឡើយ។
១៦ ជីវិតយូរអង្វែងគឺនៅក្នុងដៃស្ដាំនៃប្រាជ្ញា
ទ្រព្យសម្បត្តិនិងកិត្តិយសគឺនៅក្នុងដៃឆ្វេងនៃប្រាជ្ញា។
១៧ ផ្លូវនៃប្រាជ្ញានាំឲ្យមានអំណរ
ហើយគ្រប់ទាំងមាគ៌ានៃប្រាជ្ញានាំឲ្យមានសេចក្ដីសុខសាន្ត។+
១៨ ប្រាជ្ញាប្រៀបដូចជាដើមឈើដែលផ្ដល់ជីវិត។
អ្នកណាដែលកាន់ខ្ជាប់តាមប្រាជ្ញា អ្នកនោះនឹងមានជីវិតរស់នៅហើយមានសុភមង្គល។+
១៩ ព្រះយេហូវ៉ាបានដាក់គ្រឹះផែនដីឲ្យនៅស្ថិតស្ថេរ ដោយប្រើប្រាជ្ញា+
លោកបានបង្កើតមេឃឲ្យនៅគង់វង្ស ដោយប្រើសមត្ថភាពវែកញែក។+
២០ លោកញែកទឹកជ្រៅចេញពីគ្នា ដោយប្រើចំណេះ
ហើយលោកធ្វើឲ្យពពកស្រក់ទឹកសន្សើមចុះមក។+
២១ កូនអើយ កុំឈប់គិតអំពីអ្វីទាំងនោះ។*
ចូររក្សាទុកប្រាជ្ញា ហើយការពារសមត្ថភាពរិះគិត។
២២ អ្វីទាំងនោះនឹងជួយកូនឲ្យបានជីវិត
អ្វីទាំងនោះប្រៀបដូចជាគ្រឿងលម្អនៅករបស់កូន។
២៣ បើកូនធ្វើដូច្នេះ កូននឹងដើរដោយសុវត្ថិភាព
ហើយជើងរបស់កូននឹងមិនជំពប់ដួលទេ។+
២៥ ពេលមានអន្តរាយកើតឡើងភ្លាមមួយរំពេច
ឬពេលមានព្យុះកើតមកលើជនទុច្ចរិត+ នោះកូននឹងមិនតក់ស្លុតឡើយ។+
២៦ ព្រោះព្រះយេហូវ៉ានឹងធ្វើឲ្យកូនមានអារម្មណ៍ថាមានសុវត្ថិភាព+
លោកនឹងមិនឲ្យជើងរបស់កូនជាប់អន្ទាក់ទេ។+
២៨ បើកូនអាចឲ្យអ្នកជិតខាងភ្លាមៗបាន
ចូរកុំនិយាយថា៖ «ត្រឡប់ទៅវិញទៅ! ស្អែកចាំមកម្ដងទៀតហើយខ្ញុំនឹងឲ្យអ្នក»។
២៩ កុំគិតគូរធ្វើអាក្រក់ចំពោះអ្នកជិតខាងរបស់កូនឲ្យសោះ+
ក្នុងពេលដែលគាត់មានទំនុកចិត្តទៅលើកូន។
៣០ កុំឈ្លោះប្រកែកនឹងអ្នកណាម្នាក់ដោយគ្មានមូលហេតុ+
បើគាត់មិនបានធ្វើអាក្រក់ចំពោះកូនទេ។+
៣១ កុំច្រណែនមនុស្សឃោរឃៅ+
ឬដើរតាមគន្លងរបស់គេឡើយ
៣២ ព្រោះព្រះយេហូវ៉ាស្អប់ខ្ពើមជនដែលមានល្បិចកល+
តែលោកជាមិត្តជិតស្និទ្ធរបស់មនុស្សទៀងត្រង់។+
៣៣ ព្រះយេហូវ៉ាដាក់បណ្ដាសាពួកអ្នកផ្ទះរបស់ជនទុច្ចរិត+
តែលោកឲ្យពរដល់ពួកអ្នកផ្ទះរបស់មនុស្សសុចរិតវិញ។+
៣៤ លោកចំអកឲ្យអស់អ្នកដែលមើលងាយគេ+
តែលោកបង្ហាញសេចក្ដីមេត្តាករុណាចំពោះមនុស្សដែលមានចិត្តសុភាព។+
៣៥ អ្នកដែលមានប្រាជ្ញានឹងទទួលបានកិត្តិយស
តែជនល្ងីល្ងើលើកតម្កើងអ្វីដែលអាប់ឱនវិញ។+