ជំរឿនបណ្ដាជន
៧ នៅថ្ងៃដែលម៉ូសេដំឡើងត្រសាលជំនុំរួចរាល់ហើយ+ គាត់បានចាក់ប្រេងលើត្រសាល+ ហើយញែកត្រសាលនោះជាបរិសុទ្ធ រួមទាំងប្រដាប់ប្រដាក្នុងនោះទាំងអស់ និងទីបូជាព្រមទាំងប្រដាប់ប្រដាទាំងអស់ដែលប្រើប្រាស់សម្រាប់ទីបូជា។+ ពេលគាត់ចាក់ប្រេងញែកអ្វីទាំងនោះជាបរិសុទ្ធហើយ+ ២ ពួកមេដឹកនាំកុលសម្ព័ន្ធនៃអ៊ីស្រាអែល+បានយកអំណោយមកជូន។ ពួកមេដឹកនាំទាំងនោះជាអ្នកដែលបានជួយធ្វើជំរឿនបណ្ដាជន។ ៣ ពួកគេបាននាំយករទេះ៦គ្រឿង និងគោឈ្មោល១២ក្បាល មកជូនព្រះយេហូវ៉ានៅឯត្រសាលជំនុំ គឺមេដឹកនាំពីរនាក់ជូនរទេះមួយ ហើយពួកគេម្នាក់ៗជូនគោឈ្មោលមួយក្បាល។ ៤ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ ៥ «ចូរទទួលអំណោយទាំងនោះពីពួកគេចុះ ព្រោះអំណោយទាំងនោះនឹងត្រូវប្រើប្រាស់សម្រាប់កិច្ចបម្រើនៅឯត្រសាលជំនុំ។ អ្នកត្រូវប្រគល់ឲ្យពួកលេវីស្របទៅតាមសេចក្ដីត្រូវការរបស់ពួកគេក្នុងការបំពេញមុខងាររបស់ខ្លួន»។
៦ ដូច្នេះ ម៉ូសេបានទទួលយករទេះនិងគោទាំងនោះ រួចប្រគល់ឲ្យពួកលេវី។ ៧ គាត់បានប្រគល់រទេះពីរគ្រឿងនិងគោឈ្មោលបួនក្បាលដល់កូនចៅគើសុន ស្របទៅតាមតម្រូវការដែលទាក់ទងនឹងភារកិច្ចរបស់ពួកគេ។+ ៨ រួចគាត់បានប្រគល់រទេះបួនគ្រឿងនិងគោឈ្មោល៨ក្បាលដល់កូនចៅមេរេរ៉ាយ ស្របទៅតាមតម្រូវការដែលទាក់ទងនឹងភារកិច្ចរបស់ពួកគេ។ ពួកគេបំពេញមុខងារក្រោមការណែនាំរបស់អ៊ីតតាម៉ាជាកូនអេរ៉ុនជាសង្ឃ។+ ៩ ប៉ុន្តែ គាត់មិនបានឲ្យដល់កូនចៅកូហាតទេ ព្រោះមុខងាររបស់ពួកគេទាក់ទងនឹងកិច្ចបម្រើនៅកន្លែងបរិសុទ្ធ+ ហើយពួកគេត្រូវសែងប្រដាប់ប្រដាបរិសុទ្ធដោយផ្ទាល់។+
១០ នៅពិធីសម្ពោធទីបូជា គឺនៅថ្ងៃដែលចាក់ប្រេងញែកទីបូជាជាបរិសុទ្ធ ពួកមេដឹកនាំទាំងនោះបានជូនអំណោយរបស់ពួកគេ។+ ពេលពួកមេដឹកនាំជូនអំណោយនៅមុខទីបូជា ១១ ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ «សម្រាប់ពិធីសម្ពោធទីបូជា ត្រូវឲ្យមេដឹកនាំជូនអំណោយរបស់ខ្លួននៅថ្ងៃបន្តបន្ទាប់គ្នា គឺម្នាក់មួយថ្ងៃៗ»។
១២ នៅថ្ងៃទី១ អ្នកដែលត្រូវជូនអំណោយ គឺណាសូន+ជាកូនអាមីណាដាប ពីកុលសម្ព័ន្ធយូដា។ ១៣ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល* និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ១៤ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ១៥ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ១៦ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ១៧ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់ណាសូនជាកូនអាមីណាដាប។+
១៨ នៅថ្ងៃទី២ អ្នកដែលត្រូវជូនអំណោយ គឺនេថានេល+ជាកូនសួអា ជាមេដឹកនាំកុលសម្ព័ន្ធអ៊ីសាខារ។ ១៩ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ២០ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ២១ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ២២ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ២៣ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់នេថានេលជាកូនសួអា។
២៤ នៅថ្ងៃទី៣ អ្នកដែលត្រូវជូនអំណោយ គឺអេលាប+ជាកូនហេឡន ជាមេដឹកនាំកុលសម្ព័ន្ធសេប៊ូឡូន។ ២៥ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ២៦ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ២៧ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ២៨ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ២៩ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អេលាប+ជាកូនហេឡន។
៣០ នៅថ្ងៃទី៤ អ្នកដែលត្រូវជូនអំណោយ គឺអេលីសឺ+ជាកូនសេដេអឺ ជាមេដឹកនាំកុលសម្ព័ន្ធរូបេន។ ៣១ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៣២ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៣៣ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៣៤ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៣៥ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អេលីសឺ+ជាកូនសេដេអឺ។
៣៦ នៅថ្ងៃទី៥ អ្នកដែលត្រូវជូនអំណោយ គឺសេឡូមៀល+ជាកូនស៊ូរីសាដាយ ជាមេដឹកនាំកុលសម្ព័ន្ធស៊ីម្មាន។ ៣៧ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៣៨ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៣៩ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៤០ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៤១ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់សេឡូមៀល+ជាកូនស៊ូរីសាដាយ។
៤២ នៅថ្ងៃទី៦ អ្នកដែលត្រូវជូនអំណោយ គឺអេឡាយអាសាប+ជាកូនឌូអែល ជាមេដឹកនាំកុលសម្ព័ន្ធកាដ។ ៤៣ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៤៤ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៤៥ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៤៦ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៤៧ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អេឡាយអាសាប+ជាកូនឌូអែល។
៤៨ នៅថ្ងៃទី៧ អ្នកដែលត្រូវជូនអំណោយ គឺអេលីសាម៉ា+ជាកូនអាំម៉ាយហ៊ូត ជាមេដឹកនាំកុលសម្ព័ន្ធអេប្រាអ៊ីម។ ៤៩ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៥០ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៥១ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៥២ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៥៣ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អេលីសាម៉ា+ជាកូនអាំម៉ាយហ៊ូត។
៥៤ នៅថ្ងៃទី៨ អ្នកដែលត្រូវជូនអំណោយ គឺកាម៉េលាល+ជាកូនភេដាសឺ ជាមេដឹកនាំកុលសម្ព័ន្ធម៉ាណាសេ។ ៥៥ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៥៦ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៥៧ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៥៨ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៥៩ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់កាម៉េលាល+ជាកូនភេដាសឺ។
៦០ នៅថ្ងៃទី៩ អ្នកដែលត្រូវជូនអំណោយ គឺអាប៊ីដាន+ជាកូនគីឌីអូណាយ ជាមេដឹកនាំ+កុលសម្ព័ន្ធបេនយ៉ាមីន។ ៦១ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៦២ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៦៣ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៦៤ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៦៥ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អាប៊ីដាន+ជាកូនគីឌីអូណាយ។
៦៦ នៅថ្ងៃទី១០ អ្នកដែលត្រូវជូនអំណោយ គឺអាហាយអ៊ីសឺ+ជាកូនអាំមីសាដាយ ជាមេដឹកនាំកុលសម្ព័ន្ធដាន់។ ៦៧ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៦៨ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៦៩ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៧០ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៧១ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អាហាយអ៊ីសឺ+ជាកូនអាំមីសាដាយ។
៧២ នៅថ្ងៃទី១១ អ្នកដែលត្រូវជូនអំណោយ គឺផាគាល+ជាកូនអូក្រាន ជាមេដឹកនាំកុលសម្ព័ន្ធអេស៊ើរ។ ៧៣ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៧៤ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៧៥ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៧៦ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៧៧ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់ផាគាល+ជាកូនអូក្រាន។
៧៨ នៅថ្ងៃទី១២ អ្នកដែលត្រូវជូនអំណោយ គឺអាហាយរ៉ា+ជាកូនអេណាន់ ជាមេដឹកនាំកុលសម្ព័ន្ធណែបថាលី។ ៧៩ អំណោយទាំងនោះមានដូចតទៅ៖ ចានប្រាក់មួយទម្ងន់១៣០ហ្សេគិល និងចានគោមប្រាក់មួយទម្ងន់៧០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ នៅក្នុងចានទាំងពីរនោះពេញទៅដោយម្សៅម៉ដ្ឋលាយជាមួយប្រេង សម្រាប់ជាគ្រឿងបូជាពីស្រូវ។+ ៨០ ពែងមាសមួយទម្ងន់១០ហ្សេគិល ពេញទៅដោយគ្រឿងក្រអូប។ ៨១ គោស្ទាវមួយក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោលមួយក្បាលអាយុខ្ទង់មួយឆ្នាំ សម្រាប់ជាគ្រឿងបូជាដុត។+ ៨២ ពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។+ ៨៣ គោពីរក្បាល ចៀមឈ្មោលប្រាំក្បាល ពពែឈ្មោលប្រាំក្បាល និងកូនចៀមឈ្មោលប្រាំក្បាលអាយុមួយឆ្នាំ សម្រាប់ជាគ្រឿងបូជានៃមេត្រីភាព។+ នេះហើយជាអំណោយរបស់អាហាយរ៉ា+ជាកូនអេណាន់។
៨៤ នៅពិធីសម្ពោធទីបូជា គឺនៅថ្ងៃដែលចាក់ប្រេងញែកទីបូជាជាបរិសុទ្ធ ពួកមេដឹកនាំនៃអ៊ីស្រាអែលបានជូនអំណោយ+ សរុបគឺចានប្រាក់១២ ចានគោមប្រាក់១២ ពែងមាស១២+ ៨៥ ចានប្រាក់នីមួយៗមានទម្ងន់១៣០ហ្សេគិល ចានគោមប្រាក់នីមួយៗមានទម្ងន់៧០ហ្សេគិល ទម្ងន់ប្រាក់នៃចានទាំងនោះ សរុបគឺ២.៤០០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។+ ៨៦ ឯពែងមាស១២ មានពេញទៅដោយគ្រឿងក្រអូប ពែងនីមួយៗមានទម្ងន់១០ហ្សេគិល តាមទម្ងន់ហ្សេគិលដែលប្រើនៅកន្លែងបរិសុទ្ធ។ ទម្ងន់មាសនៃពែងទាំងនោះ សរុបគឺ១២០ហ្សេគិល។ ៨៧ សត្វទាំងអស់សម្រាប់គ្រឿងបូជាដុតមាន គោឈ្មោល១២ក្បាល ចៀមឈ្មោល១២ក្បាល កូនចៀមឈ្មោល១២ក្បាលអាយុមួយឆ្នាំ រួមទាំងគ្រឿងបូជាពីស្រូវផងដែរ។ គ្រឿងបូជាសម្រាប់អំពើខុសឆ្គង គឺពពែស្ទាវ១២ក្បាល។ ៨៨ សត្វទាំងអស់សម្រាប់គ្រឿងបូជានៃមេត្រីភាពមាន គោឈ្មោល២៤ក្បាល ចៀមឈ្មោល៦០ក្បាល ពពែឈ្មោល៦០ក្បាល និងកូនចៀមឈ្មោលអាយុមួយឆ្នាំ៦០ក្បាល។ នេះជាអំណោយដែលបានត្រូវជូននៅពិធីសម្ពោធទីបូជា+ ក្រោយពីបានចាក់ប្រេងញែកទីបូជាជាបរិសុទ្ធ។+
៨៩ រាល់ដងដែលម៉ូសេចូលទៅក្នុងត្រសាលជំនុំដើម្បីនិយាយជាមួយនឹងព្រះ+ គាត់តែងតែឮប្រសាសន៍របស់ព្រះមកកាន់គាត់ ចេញពីកណ្ដាលចេរូប៊ីនទាំងពីរដែលនៅលើគម្របហឹបនៃសេចក្ដីរំលឹក។+