អ្នកសម្រេចក្ដី
២ ក្រោយមក ទេវតារបស់ព្រះយេហូវ៉ា+បានចេញពីក្រុងគីលកាល+ ហើយលេចមកនៅបូគីម រួចនិយាយទៅបណ្ដាជនអ៊ីស្រាអែលថា៖ «ខ្ញុំបាននាំអ្នករាល់គ្នាចេញពីស្រុកអេហ្ស៊ីបចូលមកទឹកដីដែលខ្ញុំបានស្បថនឹងបុព្វបុរសរបស់អ្នករាល់គ្នា។+ ខ្ញុំក៏បាននិយាយថែមទៀតថា៖ ‹ខ្ញុំនឹងមិនបំពានលើកិច្ចព្រមព្រៀងជាមួយនឹងអ្នករាល់គ្នាឡើយ។+ ២ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនត្រូវចុះកិច្ចព្រមព្រៀងជាមួយនឹងពួកអ្នកស្រុកនេះទេ។+ អ្នករាល់គ្នាត្រូវបំផ្លាញទីបូជាទាំងប៉ុន្មានរបស់ពួកគេ›។+ ក៏ប៉ុន្តែ អ្នករាល់គ្នាមិនបានស្ដាប់បង្គាប់ខ្ញុំទេ។+ ហេតុអ្វីអ្នករាល់គ្នាធ្វើដូច្នេះ? ៣ ហេតុនេះហើយបានជាខ្ញុំនិយាយទៀតថា៖ ‹ខ្ញុំនឹងមិនបណ្ដេញពួកគេចេញពីមុខអ្នករាល់គ្នាឡើយ។+ ពួកគេនឹងទៅជាអន្ទាក់ដល់អ្នករាល់គ្នា+ ហើយព្រះទាំងប៉ុន្មានរបស់ពួកគេនឹងទាញនាំអ្នករាល់គ្នាចេញឆ្ងាយពីខ្ញុំ›»។+
៤ ពេលទេវតារបស់ព្រះយេហូវ៉ានិយាយពាក្យទាំងនោះប្រាប់ដល់បណ្ដាជនអ៊ីស្រាអែលទាំងអស់ ពួកគេក៏តាំងស្រែកទ្រហោយំ។ ៥ ដូច្នេះ ពួកគេដាក់ឈ្មោះកន្លែងនោះថា បូគីម* ហើយពួកគេជូនគ្រឿងបូជាដល់ព្រះយេហូវ៉ានៅទីនោះ។
៦ យ៉ូស្វេក៏បានឲ្យជនជាតិអ៊ីស្រាអែលត្រឡប់ទៅទឹកដីជាមត៌ករបស់ពួកគេរៀងៗខ្លួនវិញ។+ ៧ ជនជាតិអ៊ីស្រាអែលបន្តបម្រើព្រះយេហូវ៉ា រហូតដល់យ៉ូស្វេស្លាប់ និងរហូតដល់ពួកបុរសចាស់ទុំដែលមានអាយុវែងជាងយ៉ូស្វេបានស្លាប់ គឺពួកបុរសចាស់ទុំដែលបានឃើញការអស្ចារ្យទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើដើម្បីជនជាតិអ៊ីស្រាអែល។+ ៨ យ៉ូស្វេកូនប្រុសនុនដែលជាអ្នកបម្រើរបស់ព្រះយេហូវ៉ា គាត់បានទទួលមរណភាពនៅអាយុ១១០ឆ្នាំ។+ ៩ ពួកគេបានបញ្ចុះសពគាត់នៅទឹកដីជាមត៌ករបស់គាត់ គឺក្នុងក្រុងធីមណាតហេរេស+នៃតំបន់ភ្នំស្រុកអេប្រាអ៊ីមដែលនៅខាងជើងភ្នំកាអាស។+ ១០ ជនជាតិអ៊ីស្រាអែលទាំងអស់នៅជំនាន់នោះបានស្លាប់ទៅ រួចកូនចៅជំនាន់ក្រោយដែលកើតមក ពួកគេមិនស្គាល់ព្រះយេហូវ៉ាទេ ហើយក៏មិនដឹងអំពីអ្វីដែលលោកបានធ្វើសម្រាប់ជនជាតិអ៊ីស្រាអែលដែរ។
១១ ម្ល៉ោះហើយ បណ្ដាជនអ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាមិនពេញចិត្ត ថែមទាំងទៅបម្រើ*ព្រះបាលទៀតផង។+ ១២ ពួកគេបោះបង់ចោលព្រះយេហូវ៉ាជាព្រះរបស់បុព្វបុរសពួកគេ ដែលបាននាំពួកគេចេញពីស្រុកអេហ្ស៊ីប។+ ពួកគេបែរជាទៅលំឱនកាយគោរពព្រះផ្សេងៗ ជាព្រះរបស់ជនជាតិនានាដែលនៅជុំវិញពួកគេ។ នេះបានធ្វើឲ្យព្រះយេហូវ៉ាខឹង។+ ១៣ ពួកគេបានបោះបង់ចោលព្រះយេហូវ៉ា ហើយទៅបម្រើរូបព្រះបាលនិងរូបព្រះអាសថារ៉ូត។+ ១៤ នេះបានធ្វើឲ្យព្រះយេហូវ៉ាខឹងជនជាតិអ៊ីស្រាអែលខ្លាំងណាស់ រហូតដល់លោកប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ពួកសត្រូវ ដោយទុកឲ្យអ្នកទាំងនោះលួចប្លន់ពួកគេ។+ លោកឲ្យ*ពួកគេធ្លាក់ទៅក្នុងដៃរបស់ពួកសត្រូវដែលនៅជុំវិញ+ រហូតដល់ពួកគេមិនអាចតស៊ូនឹងពួកសត្រូវបានទៀត។+ ១៥ នៅកន្លែងណាក៏ដោយដែលពួកគេទៅ ព្រះយេហូវ៉ាតែងតែប្រឆាំងនឹងពួកគេ ដោយនាំអន្តរាយទៅលើពួកគេ+ ដូចព្រះយេហូវ៉ាបានមានប្រសាសន៍ និងដូចដែលព្រះយេហូវ៉ាបានស្បថ។+ ជាលទ្ធផល ពួកគេជួបទុក្ខលំបាកខ្លាំងក្រៃលែង។+ ១៦ ដូច្នេះ ព្រះយេហូវ៉ាក៏តែងតាំងឲ្យមានពួកអ្នកសម្រេចក្ដី ដើម្បីជួយសង្គ្រោះពួកគេពីកណ្ដាប់ដៃសត្រូវទាំងឡាយ។+
១៧ ប៉ុន្តែ ពួកគេមិនព្រមស្ដាប់អ្នកសម្រេចក្ដីណាម្នាក់ឡើយ ពួកគេបែរជាហ៊ានផិតក្បត់ទៅតាមព្រះដទៃ ហើយទៅឱនគោរពបូជាព្រះទាំងនោះ។ ពួកគេបោះបង់ចោលយ៉ាងឆាប់នូវផ្លូវដែលបុព្វបុរសរបស់ពួកគេធ្លាប់ដើរ។ បុព្វបុរសរបស់ពួកគេបានធ្វើតាមបញ្ញត្តិរបស់ព្រះយេហូវ៉ា+ តែពួកគេមិនធ្វើតាមទេ។ ១៨ រាល់ដងដែលព្រះយេហូវ៉ាតែងតាំងអ្នកសម្រេចក្ដីណាម្នាក់សម្រាប់ពួកគេ+ ព្រះយេហូវ៉ាតែងនៅជាមួយនឹងអ្នកនោះ ហើយសង្គ្រោះពួកគេពីកណ្ដាប់ដៃរបស់ពួកសត្រូវ រហូតដល់អស់មួយជីវិតរបស់អ្នកសម្រេចក្ដីនោះ ព្រោះព្រះយេហូវ៉ាអាណិតអាសូរ*ពួកគេ។+ នេះដោយសារពួកគេស្រែកថ្ងូរ ព្រោះតែពួកសត្រូវសង្កត់សង្កិន+និងធ្វើបាបពួកគេយ៉ាងសាហាវ។
១៩ ប៉ុន្តែ ពេលណាដែលអ្នកសម្រេចក្ដីស្លាប់ទៅ ពេលនោះពួកគេក៏ប្រព្រឹត្តអាក្រក់ខ្លាំងជាងបុព្វបុរសរបស់ពួកគេទៅទៀត ដោយធ្វើតាមព្រះផ្សេងៗ ហើយឱនគោរពព្រះទាំងនោះ។+ ពួកគេមិនព្រមកែប្រែការប្រព្រឹត្តនិងចរិតរឹងចចេសរបស់ពួកគេឡើយ។ ២០ នៅទីបំផុត ព្រះយេហូវ៉ាមានកំហឹងនឹងជនជាតិអ៊ីស្រាអែល។+ ដូច្នេះ លោកមានប្រសាសន៍ថា៖ «ដោយសារជនជាតិនេះមិនស្ដាប់បង្គាប់ខ្ញុំ+ ហើយបានបំពានលើកិច្ចព្រមព្រៀង+ដែលខ្ញុំបានឲ្យដល់បុព្វបុរសរបស់ពួកគេ ២១ នោះខ្ញុំនឹងមិនបណ្ដេញប្រជាជាតិណាមួយចេញពីមុខពួកគេឡើយ គឺប្រជាជាតិទាំងប៉ុន្មានដែលនៅសល់ក្រោយពីយ៉ូស្វេស្លាប់។+ ២២ នេះដើម្បីល្បងលឲ្យដឹងថា តើជនជាតិអ៊ីស្រាអែលនឹងបន្តដើរតាមផ្លូវរបស់ព្រះយេហូវ៉ា+ដូចបុព្វបុរសពួកគេឬយ៉ាងណា?»។ ២៣ ហេតុនេះ ព្រះយេហូវ៉ាទុកឲ្យប្រជាជាតិទាំងនោះស្នាក់នៅទឹកដីនោះតទៅទៀត។ លោកមិនបានបណ្ដេញពួកគេចេញជាបន្ទាន់ឡើយ ហើយលោកក៏មិនបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃយ៉ូស្វេដែរ។