ប្រវត្តិហេតុទី២
៣ បន្ទាប់មក សាឡូម៉ូនចាប់ផ្ដើមសាងសង់វិហារជូនព្រះយេហូវ៉ា+នៅក្រុងយេរូសាឡិមលើភ្នំម៉ូរីយ៉ា+ ជាកន្លែងដែលព្រះយេហូវ៉ាបានលេចមកជួបដាវីឌជាឪពុកគាត់+ គឺកន្លែងដែលដាវីឌបានរៀបចំទុកនៅទីលានបញ្ជាន់ស្រូវរបស់អូណាន+ជាជនជាតិយេប៊ូស។ ២ គាត់បានចាប់ផ្ដើមសង់វិហារនៅថ្ងៃទី២ ខែទី២ ក្នុងឆ្នាំទី៤នៃរាជ្យរបស់គាត់។ ៣ គាត់បានសង់វិហាររបស់ព្រះពិតនៅលើគ្រឹះដែលមានបណ្ដោយ៦០ហត្ថ ទទឹង២០ហត្ថ+ តាមខ្នាតប្រវែងចាស់។* ៤ សាលដែលនៅជាប់ខាងមុខវិហារមានបណ្ដោយ២០ហត្ថ ស្មើប្រវែងទទឹងវិហារ ហើយមានកម្ពស់១២០។* នៅផ្នែកខាងក្នុងសាល គាត់បានស្រោបដោយមាសសុទ្ធ។+ ៥ គាត់ស្រោបវិហារដោយក្ដារយូនីពើ ហើយពីលើក្ដារនោះគាត់ស្រោបដោយមាសសុទ្ធ។+ បន្ទាប់មក គាត់ឆ្លាក់ក្បាច់ដើមលម៉ើ+និងលម្អដោយខ្សែច្រវាក់មាស។+ ៦ បន្ថែមទៀត គាត់បានដាំត្បូងមានតម្លៃ+នៅក្នុងវិហារ។ ឯមាស+ដែលគាត់បានប្រើនោះ គេបានយកមកពីស្រុកផាវែម។ ៧ គាត់បានស្រោបវិហារដោយមាស រួមទាំងធ្នឹម ជញ្ជាំង ទ្វារ និងក្ដារកំណល់ទ្វារ។+ គាត់ក៏បានឆ្លាក់រូបចេរូប៊ីននៅលើជញ្ជាំងទាំងនោះដែរ។+
៨ គាត់បានធ្វើបន្ទប់បរិសុទ្ធបំផុត+ ដែលមានបណ្ដោយស្មើនឹងទទឹងវិហារគឺ២០ហត្ថ ហើយក៏មានទទឹង២០ហត្ថដែរ។ គាត់ស្រោបបន្ទប់នោះដោយមាសសុទ្ធ៦០០ថាលិន។*+ ៩ ឯទម្ងន់មាសដែលប្រើសម្រាប់ធ្វើដែកគោល គឺ៥០ហ្សេគិល។* ចំណែកបន្ទប់ខាងលើវិញ ក៏បានត្រូវស្រោបដោយមាសដែរ។
១០ បន្ទាប់មក គាត់បានធ្វើរូបចេរូប៊ីនពីរ សម្រាប់ដាក់នៅក្នុងបន្ទប់បរិសុទ្ធបំផុត ហើយគាត់ស្រោបចេរូប៊ីនទាំងនោះដោយមាស។+ ១១ ប្រវែងស្លាបរបស់ចេរូប៊ីនទាំងពីរ+ គឺ២០ហត្ថ។ ស្លាបម្ខាងរបស់ចេរូប៊ីនទី១មានប្រវែងប្រាំហត្ថ ហើយចុងស្លាបម្ខាងរបស់ចេរូប៊ីននោះទល់នឹងជញ្ជាំង។ ឯស្លាបម្ខាងទៀតក៏មានប្រវែងប្រាំហត្ថដែរ ហើយចុងស្លាបចេរូប៊ីននោះទល់នឹងចុងស្លាបម្ខាងទៀតរបស់ចេរូប៊ីនទី២។ ១២ ស្លាបម្ខាងរបស់ចេរូប៊ីនទី២មានប្រវែងប្រាំហត្ថ ហើយចុងស្លាបម្ខាងរបស់ចេរូប៊ីននោះទល់នឹងជញ្ជាំង។ ឯស្លាបម្ខាងទៀតក៏មានប្រវែងប្រាំហត្ថដែរ ហើយចុងស្លាបចេរូប៊ីននោះទល់នឹងចុងស្លាបម្ខាងទៀតរបស់ចេរូប៊ីនទី១។ ១៣ រូបចេរូប៊ីនទាំងពីរឈរត្រដាងស្លាប ដែលមានប្រវែងសរុប២០ហត្ថ ហើយមុខចេរូប៊ីនទាំងនោះបែរទៅបន្ទប់បរិសុទ្ធ។
១៤ គាត់ក៏ធ្វើវាំងនន+ពីក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ ពណ៌ក្រហម និងពីក្រណាត់សាច់ល្អ ហើយប៉ាក់រូបចេរូប៊ីននៅលើវាំងនននោះ។+
១៥ បន្ទាប់មក គាត់ក៏ធ្វើសសរស្ពាន់ពីរ+សម្រាប់ដាក់បញ្ឈរនៅមុខវិហារ។ សសរនីមួយៗមានប្រវែង៣៥ហត្ថ ហើយក្បាលសសរនីមួយៗមានប្រវែងប្រាំហត្ថ។+ ១៦ គាត់បានធ្វើកម្រងច្រវាក់ដាក់លើក្បាលសសរ ហើយធ្វើផ្លែទទឹម១០០ ដាក់លើកម្រងច្រវាក់នោះ។ ១៧ គាត់បានដាក់បញ្ឈរសសរទាំងពីរនៅមុខវិហារ។ មួយនៅខាងស្ដាំដៃ* គាត់ឲ្យឈ្មោះថាយ៉ាគីន* មួយនៅខាងឆ្វេងដៃ* គាត់ឲ្យឈ្មោះថាបូអូស។*