ប្រវត្តិហេតុទី២
៤ បន្ទាប់មក គាត់បានធ្វើទីបូជាពីស្ពាន់+ ដែលមានបណ្ដោយ២០ហត្ថ ទទឹង២០ហត្ថ និងកម្ពស់១០ហត្ថ។
២ គាត់បានធ្វើអាងធំ+មួយពីស្ពាន់។ អាងនោះមានរាងមូល មាត់វាពីម្ខាងទៅម្ខាងមានប្រវែង១០ហត្ថ និងកម្ពស់៥ហត្ថ ហើយបើយកខ្សែមកវាស់ជុំវិញអាង ឃើញមានប្រវែង៣០ហត្ថ។+ ៣ នៅក្រោមគែមមាត់អាង មានក្បាច់ផ្លែឃ្លោក+ជុំវិញ ក្នុងមួយហត្ថមានផ្លែឃ្លោក១០ ហើយមានពីរជួរ។ ក្បាច់ទាំងនោះបានត្រូវចាក់ពុម្ពក្នុងកាលដែលគេធ្វើអាងនោះតែម្ដង។ ៤ អាងនោះបានត្រូវដាក់នៅលើរូបគោ១២+ គោ៣បែរមុខទៅទិសខាងជើង គោ៣បែរមុខទៅទិសខាងលិច គោ៣បែរមុខទៅទិសខាងត្បូង និងគោ៣បែរមុខទៅទិសខាងកើត ហើយគោទាំងអស់បែរគូទចូលគ្នា។ ៥ អាងនោះមានកម្រាស់មួយទះ* ហើយមាត់វាមានរាងដូចមាត់ពែង និងដូចផ្កាលីលីរីក។ អាងនោះមានចំណុះ៣.០០០បាត។*
៦ បន្ថែមទៀត គាត់បានធ្វើចានក្លាំ១០ ហើយយក៥ដាក់នៅចំហៀងខាងស្ដាំវិហារ ៥ទៀតដាក់នៅចំហៀងខាងឆ្វេង។+ គេប្រើទឹកក្នុងចានក្លាំនោះដើម្បីលាងសម្អាតអ្វីៗដែលទាក់ទងនឹងគ្រឿងបូជាដុត។+ ឯទឹកក្នុងអាងធំវិញ គឺសម្រាប់ពួកសង្ឃលាងសម្អាតខ្លួន។+
៧ រួចមក គាត់បានធ្វើជើងចង្កៀង១០ពីមាស+ ស្របតាមការណែនាំដែលគាត់បានទទួល។+ គាត់បានដាក់ជើងចង្កៀងទាំងនោះនៅក្នុងវិហារ គឺ៥នៅខាងស្ដាំ និង៥នៅខាងឆ្វេង។+
៨ គាត់ក៏បានធ្វើតុ១០សម្រាប់ដាក់ក្នុងវិហារ គឺគាត់ដាក់៥នៅខាងស្ដាំ ៥នៅខាងឆ្វេង។+ រួចមក គាត់បានធ្វើចានគោមមាសចំនួន១០០។
៩ គាត់បានសង់ទីធ្លា+សម្រាប់ពួកសង្ឃ+ និងទីធ្លាធំ។+ គាត់ក៏បានធ្វើទ្វាររបងទីធ្លាដែរ ហើយស្រោបទ្វារទាំងនោះដោយស្ពាន់។ ១០ គាត់បានដាក់អាងធំនៅខាងស្ដាំវិហារ នាទិសខាងត្បូងឆៀងខាងកើត។+
១១ ហ៊ីរ៉ាមក៏បានធ្វើធុងសម្រាប់ដាក់ផេះ ប៉ែល និងចានគោមដែរ។+
ដូច្នេះ គាត់បានធ្វើកិច្ចការទាំងអស់ឲ្យស្ដេចសាឡូម៉ូនសម្រាប់វិហាររបស់ព្រះពិតចប់សព្វគ្រប់។ ស្នាដៃទាំងនោះមានដូចតទៅ៖+ ១២ សសរពីរដើម+ និងក្បាលសសរទាំងពីរដែលមានរាងដូចចានក្រឡូម ក្បាច់ក្រឡាអួន+ដែលលម្អលើក្បាលសសរទាំងពីរនោះ ១៣ ផ្លែទទឹម៤០០+សម្រាប់ដាក់លើក្បាច់ក្រឡាអួនទាំងពីរ ក្បាច់ក្រឡាអួននីមួយៗមានផ្លែទទឹមពីរជួរ ដើម្បីលម្អលើក្បាលសសរទាំងពីរនោះ+ ១៤ រទេះទឹកចំនួន១០ និងចានក្លាំចំនួន១០ដាក់លើរទេះទាំងនោះ+ ១៥ អាងធំ និងរូបគោឈ្មោល១២ដែលទ្រអាងនោះ+ ១៦ ព្រមទាំងធុងសម្រាប់ដាក់ផេះ ប៉ែល សម+ និងរបស់របរទាំងអស់។ ហ៊ីរ៉ាមអេបៀវ+បានធ្វើរបស់ទាំងនោះពីស្ពាន់ខាត់យ៉ាងភ្លឺ ជូនស្ដេចសាឡូម៉ូនសម្រាប់វិហារព្រះយេហូវ៉ា។ ១៧ ស្ដេចបានឲ្យគេធ្វើរបស់របរទាំងនោះក្នុងពុម្ពដីឥដ្ឋ នៅតំបន់ទន្លេយ៉ូដាន់ ត្រង់ចន្លោះសិកូត+និងសេរេដា។ ១៨ សាឡូម៉ូនបានធ្វើរបស់របរទាំងនោះយ៉ាងច្រើនក្រៃលែង។ ឯទម្ងន់ស្ពាន់ដែលគេធ្វើរបស់ទាំងនោះ គ្មានអ្នកណាដឹងទេ។+
១៩ សាឡូម៉ូនបានធ្វើរបស់របរទាំងអស់+សម្រាប់វិហារព្រះពិត រួមមាន៖ ទីបូជាធ្វើពីមាស+ តុ+សម្រាប់ដាក់នំប៉័ងតាំងទុក+ ២០ ចង្កៀងនិងជើងចង្កៀងពីមាសសុទ្ធ+ សម្រាប់ដុតនៅមុខបន្ទប់ខាងក្នុងបំផុត ស្របតាមការណែនាំ។ ២១ ឯផ្កា ចង្កៀង និងប្រដាប់ពន្លត់ប្រឆេះក៏ធ្វើពីមាសសុទ្ធដែរ។ ២២ ប្រដាប់កាត់ប្រឆេះ ចានគោម ពែង និងប្រដាប់ដាក់រងើកភ្លើង សុទ្ធតែធ្វើពីមាសសុទ្ធទាំងអស់។ ឯទ្វារចូលវិហារ និងទ្វារចូលបន្ទប់បរិសុទ្ធបំផុត+ ក៏ធ្វើពីមាសដែរ។+