សុភាសិត
២០ ស្រានាំឲ្យមានការចំអកមើលងាយ+ ហើយគ្រឿងស្រវឹងនាំឲ្យមានការឡូឡា+
អ្នកណាដែលវង្វេងដោយសារគ្រឿងទាំងនោះ អ្នកនោះគ្មានប្រាជ្ញាទេ។+
២ ស្ដេចនាំឲ្យបណ្ដាជនភ័យស្លុត ដូចសំឡេងគ្រហឹមរបស់តោស្ទាវ។+
អ្នកណាដែលធ្វើឲ្យស្ដេចខឹង អ្នកនោះកំពុងប្រថុយជីវិតហើយ។+
៣ អ្នកដែលជៀសវាងពីការទាស់ទែងគ្នា គាត់ជាមនុស្សគួរឲ្យគោរព+
៤ មនុស្សខ្ជិលមិនភ្ជួររាស់នៅរដូវរងាទេ។
ដូច្នេះ ក្នុងរដូវច្រូតកាត់ គាត់នឹងសុំទានគេដោយសារគាត់គ្មានអ្វីសោះ។*+
៥ គំនិតនៅក្នុងចិត្ត*របស់មនុស្ស ប្រៀបដូចជាទឹកដ៏ជ្រៅ
តែអ្នកដែលមានសមត្ថភាពវែកញែកនឹងដងយកមកបាន។
៦ មនុស្សជាច្រើនប្រកាសថាខ្លួនមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់
ប៉ុន្តែ មនុស្សស្មោះត្រង់ពិតប្រាកដ នោះកម្ររកបានណាស់។
៨ ពេលស្ដេចអង្គុយលើបល្ល័ង្កដើម្បីវិនិច្ឆ័យ+
នោះគាត់នឹងកម្ចាត់អំពើអាក្រក់ទាំងអស់ ដោយក្រសែភ្នែករបស់គាត់។+
៩ តើអ្នកណាអាចនិយាយថា៖ «ខ្ញុំបានសម្អាតចិត្តរបស់ខ្ញុំរួចហើយ។+
ខ្ញុំគ្មានកំហុសឆ្គងទៀតទេ»?+
១០ ជញ្ជីងមិនគ្រប់ទម្ងន់ និងរង្វាស់រង្វាល់បោកប្រាស់
សុទ្ធតែជាអ្វីដែលព្រះយេហូវ៉ាស្អប់ខ្ពើម។+
១១ សូម្បីតែការប្រព្រឹត្តរបស់កូនក្មេងក៏បង្ហាញឲ្យដឹងដែរថា
គាត់ជាក្មេងបរិសុទ្ធហើយត្រឹមត្រូវឬយ៉ាងណា។+
១២ ត្រចៀកស្ដាប់ឮ ហើយភ្នែកមើលឃើញ
នោះសុទ្ធតែជាអ្វីដែលព្រះយេហូវ៉ាបានបង្កើតមក។+
១៣ កុំល្មោភដេក ក្រែងលោធ្លាក់ខ្លួនក្រ។+
ចូរបើកភ្នែកឡើង នោះអ្នកនឹងបានអាហារបរិភោគឆ្អែត។+
១៤ អ្នកទិញតែងនិយាយថា៖ «របស់នេះមិនល្អ របស់នោះមិនល្អ!»។
ពេលទិញរួច គាត់ក៏ចេញទៅ ហើយអួតអំពីខ្លួនគាត់។+
១៥ មានមាសនិងមានត្បូង*ថ្លៃៗច្រើនអនេក
ប៉ុន្តែ មាត់ដែលចែករំលែកចំណេះដឹង ជាអ្វីដែលមានតម្លៃជាង។+
១៦ បើអ្នកណាម្នាក់ធានាឲ្យមនុស្សដែលខ្លួនមិនស្គាល់ ចូរយកអាវក្រៅរបស់អ្នកនោះទុក។+
បើអ្នកនោះធានាឲ្យស្ត្រីជនជាតិដទៃ នោះក៏ត្រូវដកហូតរបស់បញ្ចាំពីគាត់ដែរ។+
១៧ អាហារដែលមនុស្សបានមកពីការបោកបញ្ឆោត នោះមានរសជាតិឆ្ងាញ់
តែក្រោយមក មាត់របស់គាត់នឹងពេញទៅដោយក្រួស។+
១៨ គម្រោងការនឹងបានសម្រេចដោយសារការប្រឹក្សា*+
ហើយការធ្វើសង្គ្រាមអាស្រ័យលើការមានយុទ្ធសាស្ត្រល្អ។*+
១៩ អ្នកបង្កាច់បង្ខូចចេះតែដើរចែកចាយរឿងសម្ងាត់របស់អ្នកឯទៀត+
កុំសេពគប់មនុស្សដែលចូលចិត្តនិយាយដើមគេ។
២០ អ្នកដែលជេរប្រមាថឪពុកម្ដាយ
ចង្កៀងរបស់គាត់នឹងត្រូវពន្លត់ក្នុងវេលាយប់ងងឹត។+
២១ អ្នកដែលបានទ្រព្យដោយការលោភលន់
នៅទីបំផុត គាត់នឹងមិនបានពរពីព្រះទេ។+
២២ កុំពោលឲ្យសោះថា៖ «ខ្ញុំនឹងសងសឹក!»។+
ប៉ុន្តែ ចូរសង្ឃឹមលើព្រះយេហូវ៉ា+ នោះលោកនឹងសង្គ្រោះអ្នក។+
២៣ ព្រះយេហូវ៉ាស្អប់ជញ្ជីងមិនគ្រប់ទម្ងន់
ហើយការស៊ីភ្នែកជញ្ជីង នោះមិនល្អទេ។
២៤ មនុស្សមិនអាចយល់អំពីផ្លូវដើររបស់ខ្លួនបានទេ
ដោយសារព្រះយេហូវ៉ាជាអ្នកណែនាំជំហានរបស់មនុស្ស។+
២៥ បើមនុស្សណាម្នាក់ប្រញាប់សន្យាប្រគល់អ្វីមួយដល់ព្រះ+
រួចទើបមកពិចារណាជាក្រោយ នោះគាត់ជាប់អន្ទាក់ហើយ។+
២៦ ស្ដេចដែលមានប្រាជ្ញានឹងកម្ចាត់ចោលជនទុច្ចរិត+
ហើយគាត់នឹងកិនពួកគេដោយឧបករណ៍បញ្ជាន់ស្រូវ។+
២៧ ខ្យល់ដង្ហើមមនុស្សប្រៀបដូចជាចង្កៀងរបស់ព្រះយេហូវ៉ា
ហើយនោះបង្ហាញឲ្យឃើញអ្វីដែលកប់ជ្រៅនៅក្នុងចិត្តគេ។
២៨ សេចក្ដីស្រឡាញ់*និងសេចក្តីស្មោះត្រង់នឹងការពារស្ដេច+
ហើយដោយសារសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ ស្ដេចនឹងបន្តគ្រប់គ្រងលើបល្ល័ង្ករហូតតទៅ។+
២៩ កម្លាំងជាភាពរុងរឿងរបស់មនុស្សវ័យក្មេង+
ចំណែកឯសក់ស្កូវជាកិត្តិយសរបស់មនុស្សវ័យចាស់។+
៣០ ស្នាមជាំនិងរបួសជួយបំបាត់អំពើអាក្រក់+
ហើយការវាយដំជួយលាងសម្អាតអ្វីដែលកប់ជ្រៅនៅក្នុងចិត្ត។