អ្នកទូន្មាន
៧ កេរ្តិ៍ឈ្មោះល្អគឺប្រសើរជាងប្រេងមានតម្លៃ+ ហើយថ្ងៃស្លាប់គឺប្រសើរជាងថ្ងៃកើត។ ២ ទៅផ្ទះដែលមានគេកាន់ទុក្ខ នោះប្រសើរជាងទៅផ្ទះដែលមានពិធីជប់លៀង+ ព្រោះសេចក្ដីស្លាប់ជាទីបញ្ចប់របស់មនុស្សទាំងអស់។ ដូច្នេះ មនុស្សដែលនៅរស់គួរចាំទុកក្នុងចិត្ត។ ៣ ការមានទុក្ខព្រួយល្អជាងការសើចសប្បាយ+ ព្រោះទឹកមុខក្រៀមក្រំនាំឲ្យចិត្តស្រស់ថ្លាឡើង។+ ៤ ចិត្តរបស់មនុស្សមានប្រាជ្ញានៅក្នុងផ្ទះដែលមានគេកាន់ទុក្ខ។ ប៉ុន្តែ ចិត្តរបស់មនុស្សល្ងីល្ងើនៅក្នុងផ្ទះដែលមានការកម្សាន្តសប្បាយ។+
៥ ស្ដាប់មនុស្សមានប្រាជ្ញាស្ដីបន្ទោស+ ប្រសើរជាងស្ដាប់មនុស្សល្ងីល្ងើច្រៀង។ ៦ ព្រោះសំឡេងសើចសប្បាយរបស់មនុស្សល្ងីល្ងើ ដូចជាសូរដើមបន្លាដែលកំពុងឆេះនៅក្រោមឆ្នាំង+ ហើយនេះក៏អសារឥតការដែរ។ ៧ ការសង្កត់សង្កិនអាចធ្វើឲ្យមនុស្សមានប្រាជ្ញាប្រព្រឹត្តដូចមនុស្សឆ្កួត ហើយសំណូកនាំឲ្យចិត្តគំនិតខូចអាក្រក់។+
៨ ពេលបញ្ចប់ប្រសើរជាងពេលចាប់ផ្ដើម។ ចិត្តអត់ធ្មត់ល្អជាងចិត្តអំណួត។+ ៩ កុំឆាប់ទើសចិត្ត+ ព្រោះកំហឹងនៅក្នុងទ្រូងរបស់មនុស្សល្ងង់ខ្លៅ។*+
១០ កុំសួរថា៖ «ហេតុអ្វីពីមុនល្អជាងបច្ចុប្បន្ន?»។ បើអ្នកសួរដូច្នេះ អ្នកគ្មានប្រាជ្ញាទេ។+
១១ ពេលមនុស្សដែលមានប្រាជ្ញាទទួលបានមត៌ក នេះជាអ្វីដ៏ល្អ។ ប្រាជ្ញាជាប្រយោជន៍ដល់អស់អ្នកដែលនៅរស់។* ១២ ព្រោះប្រាជ្ញាជាគ្រឿងការពារ+ ដូចប្រាក់ក៏ជាគ្រឿងការពារដែរ។+ ប៉ុន្តែ ការមានចំណេះនិងប្រាជ្ញាគឺប្រសើរជាង ដោយសារនោះរមែងជួយរក្សាជីវិតរបស់អ្នកដែលមានអ្វីទាំងនោះ។+
១៣ សូមពិចារណាអំពីស្នាដៃរបស់ព្រះពិត ព្រោះតើអ្នកណាអាចតម្រង់អ្វីដែលព្រះបានធ្វើឲ្យវៀចទេ?+ ១៤ នៅថ្ងៃល្អ ចូរប្រព្រឹត្តអំពើល្អ*+ តែនៅថ្ងៃលំបាក* ចូរដឹងថាព្រះអនុញ្ញាតឲ្យមានទាំងថ្ងៃល្អទាំងថ្ងៃអាក្រក់+ ដើម្បីកុំឲ្យមនុស្សអាចដឹងថានឹងមានអ្វីកើតឡើងនៅអនាគត។+
១៥ ក្នុងជីវិតអសារឥតការរបស់ខ្ញុំ+ ខ្ញុំបានឃើញអ្វីៗទាំងអស់។ ខ្ញុំបានឃើញមនុស្សសុចរិតដែលវិនាសទៅ ទោះជាគេប្រព្រឹត្តអំពើសុចរិតក៏ដោយ+ ហើយខ្ញុំបានឃើញមនុស្សទុច្ចរិតដែលរស់នៅយូរអង្វែង ទោះជាគេប្រព្រឹត្តអំពើអាក្រក់ក្ដី។+
១៦ កុំធ្វើខ្លួនសុចរិតហួសហេតុពេក+ ហើយកុំបង្ហាញថាខ្លួនមានប្រាជ្ញាជ្រុលពេកដែរ។+ ហេតុអ្វីអ្នកចង់នាំអន្តរាយដល់ខ្លួន?+ ១៧ កុំធ្វើអំពើទុច្ចរិតហួសល្បត់ ហើយកុំប្រព្រឹត្តអំពើល្ងង់ខ្លៅ។*+ តើអ្នកចង់ស្លាប់មុនអាយុឬ?+ ១៨ ជាការល្អបំផុតបើអ្នកស្ដាប់ការព្រមានទាំងពីរនេះ ហើយកុំបដិសេធណាមួយឡើយ+ ព្រោះអ្នកដែលកោតខ្លាចព្រះនឹងធ្វើតាមការព្រមានទាំងពីរនេះ។
១៩ ប្រាជ្ញាធ្វើឲ្យមនុស្សឈ្លាសវៃមានកម្លាំងខ្លាំងក្លាជាងមនុស្សដែលមានអំណាច១០នាក់នៅក្នុងក្រុងទៅទៀត។+ ២០ ព្រោះនៅផែនដី គ្មានមនុស្សសុចរិតណាម្នាក់ដែលតែងតែធ្វើល្អជានិច្ច ហើយមិនចេះធ្វើខុសនោះទេ។+
២១ កុំគិតច្រើនពេកអំពីពាក្យទាំងអស់ដែលមនុស្សនិយាយ។+ ពុំនោះសោត អ្នកនឹងឮពួកអ្នកបម្រើនិយាយអាក្រក់អំពីអ្នក។* ២២ ព្រោះអ្នកដឹងជាក់ក្នុងចិត្តហើយថា ខ្លួនអ្នកផ្ទាល់ក៏បាននិយាយអាក្រក់អំពីគេជាច្រើនដងដែរ។+
២៣ ខ្ញុំបានប្រើប្រាជ្ញាត្រិះរិះអំពីអ្វីទាំងអស់នេះ ហើយខ្ញុំនិយាយថា៖ «ខ្ញុំនឹងខំឲ្យបានប្រាជ្ញាច្រើនជាង»។ ប៉ុន្តែ ប្រាជ្ញាគឺនៅឆ្ងាយពីខ្ញុំណាស់។ ២៤ អ្វីៗដែលបានកើតឡើង នោះនៅឆ្ងាយពេក ហើយក៏ជ្រៅហួសពីការនឹកស្មាន។ តើអ្នកណាអាចយល់បាន?+ ២៥ ខ្ញុំបានសម្រេចចិត្តសិក្សា ស្រាវជ្រាវ ស្វែងរកប្រាជ្ញានិងដើមហេតុនៃអ្វីៗទាំងឡាយ ហើយខំស្វែងយល់អំពីការប្រព្រឹត្តទុច្ចរិតរបស់មនុស្សល្ងីល្ងើ និងទង្វើផ្ដេសផ្ដាសរបស់មនុស្ស។+ ២៦ បន្ទាប់មក ខ្ញុំបានរកឃើញថា៖ អ្វីដែលអាក្រក់ជាងសេចក្ដីស្លាប់គឺ ស្ត្រីដែលប្រៀបដូចជាសំណាញ់របស់នាយព្រាន ហើយចិត្តរបស់នាងដូចជាអួន ឯដៃរបស់នាងដូចជាច្រវាក់។ អ្នកដែលធ្វើឲ្យព្រះពិតពេញចិត្តនឹងជៀសចេញពីនាង+ តែអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងនឹងជាប់អន្ទាក់របស់នាងវិញ។+
២៧ អ្នកទូន្មានពោលថា៖ «មើល! នេះជាអ្វីដែលខ្ញុំបានរកឃើញ។+ ខ្ញុំបានស៊ើបអង្កេតរឿងមួយហើយមួយទៀតដើម្បីដឹងការពិត។ ២៨ ប៉ុន្តែ រឿងដែលខ្ញុំខំព្យាយាមស្វែងយល់ បែរជាគ្មានចម្លើយ។ ក្នុងចំណោមមនុស្ស១.០០០នាក់ ខ្ញុំឃើញមានបុរសទៀងត្រង់ម្នាក់ តែមិនឃើញមានស្ត្រីទៀងត្រង់ណាម្នាក់សោះ។ ២៩ អ្វីមួយប៉ុណ្ណោះដែលខ្ញុំបានរកឃើញគឺ៖ ព្រះពិតបានបង្កើតមនុស្សជាតិមកជាមនុស្សទៀងត្រង់+ តែពួកគេទេជាអ្នកដែលគិតធ្វើគម្រោងជាច្រើន»។+