៦ក «ផ្ស៊ីគី» សំដៅទៅមនុស្ស ឬសត្វដែលមានជីវិត ជីវិតរបស់បុគ្គលមួយរូប អត្ថន័យផ្សេងទៀត
ភាសាក្រិច ψυχή (ផ្ស៊ីគី); ភាសាឡាតាំង aʹni·ma (អានីម៉ា); ភាសាហេប្រឺ נפש (នីហ្វែស)
ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ពាក្យក្រិចផ្ស៊ីគី ដែលជួនកាលត្រូវបកប្រែជាភាសាខ្មែរថា«ព្រលឹង» មានចំនួន១០២ដង ហើយមានជាលើកដំបូងនៅម៉ាថាយ ២:២០។ នេះរួមបញ្ចូលអេភេសូរ ៦:៦ ដែលមានពាក្យនោះបកប្រែថា«ស្មោះអស់ពីចិត្ត» និងកូឡុស ៣:២៣ ដែលមានពាក្យនោះបកប្រែថា«អស់ពីកម្លាំងកាយកម្លាំងចិត្ត»។ ម្យ៉ាងទៀត ពាក្យផ្សំជាច្រើនក្នុងភាសាក្រិចមានពាក្យនោះ ដូចនៅភីលីព ២:២ ដែលមានពាក្យនោះបកប្រែថា«រួមចិត្តតែមួយ» និង ២:១៩ ថា«ខ្ញុំអាចរីករាយ» ហើយថែស្សាឡូនិចទី១ ៥:១៤ ដែលមានពាក្យនោះបានបកប្រែថា«ពួកអ្នកធ្លាក់ទឹកចិត្ត»។
ដើម្បីជួយឲ្យយល់អត្ថន័យផ្សេងៗនៃពាក្យផ្ស៊ីគី យើងបានប្រមូលផ្ដុំខគម្ពីរមួយចំនួនដែលមានពាក្យផ្ស៊ីគីនៅក្រោមចំណងជើងផ្សេងៗ ហើយក៏បង្ហាញពីរបៀបដែលពាក្យនោះបានត្រូវបកប្រែក្នុងគម្ពីរភាសាខ្មែរ។ យើងបានបន្ថែមកំណត់សម្គាល់ក្នុងខគម្ពីរ ដើម្បីបញ្ជាក់កន្លែងដែលមានពាក្យនោះ។
សត្វគឺជាផ្ស៊ីគី
មនុស្សម្នាក់ដែលមានជីវិតគឺជាផ្ស៊ីគី
សត្វលោកដែលជាផ្ស៊ីគី អាចស្លាប់ អាចត្រូវបំផ្លាញចោលបាន
ម៉ាក ៣:៤; ១៤:៣៤; លូក ៦:៩; ១៧:៣៣
ជីវិតរបស់បុគ្គលម្នាក់គឺជាផ្ស៊ីគី
លូក ២:៣៥; ១០:២៧; ១២:២០; ១៤:២៦; ២១:១៩
យ៉ូន ១០:១៥; ១២:២៥; ១៣:៣៨; ១៥:១៣
សកម្ម ១៥:២៦; ២០:១០, ២៤; ២៧:១០, ២២
ផ្ស៊ីគី អាចត្រូវរំដោះចេញពីផ្នូរ
ផ្ស៊ីគី ខុសពីវិញ្ញាណ
ផ្ស៊ីគីក៏អាចប្រើសំដៅទៅព្រះ