ចម្រៀងលេខ២៧
ចូរមកខាងព្រះយេហូវ៉ា!
(និក្ខមនំ ៣២:២៦)
១. មុន យើង ធ្លាប់ មាន ក្ដី សុញ សាញ ក្នុង ចិន្ដា
ដោយ សារ ក្ដី បង្រៀន មិន ពិត ខាង សាសនា
តែ ចិត្ត យើង បាន ត្រេក អរ ឥត ឧបមា
ពេល ដែល ឮ ពី រាជ្យ នៃ ព្រះ។
(បន្ទរ)
មក ខាង ព្រះ យេហូវ៉ា
យក លោក ជា អំណរ
លោក មិន ដែល បោះ បង់ យើង
តាម ពន្លឺ លោក ផង
ផ្សព្វ ផ្សាយ ឲ្យ ឮ សារ ពី
អនាគត សុខ សាន្ត
រាជ្យ ព្រះ ក្រោម លោក យេស៊ូ
នឹង គ្មាន អវសាន។
២. ឥឡូវ យើង បម្រើ ព្រះ ដោយ អរ ចិន្ដា
ផ្សព្វ ផ្សាយ ក្ដី ពិត លោក ឲ្យ ឮ សព្វ ទិសា
ជួយ គ្នា តម្កើង គុណ សម្បត្ដិ ព្រះ ថ្លៃ ថ្លា
សរសើរ នាម លោក ឲ្យ រឿង រុង។
(បន្ទរ)
មក ខាង ព្រះ យេហូវ៉ា
យក លោក ជា អំណរ
លោក មិន ដែល បោះ បង់ យើង
តាម ពន្លឺ លោក ផង
ផ្សព្វ ផ្សាយ ឲ្យ ឮ សារ ពី
អនាគត សុខ សាន្ត
រាជ្យ ព្រះ ក្រោម លោក យេស៊ូ
នឹង គ្មាន អវសាន។
៣. យើង នឹង មិន ខ្លប ខ្លាច អំណាច នៃ សាថាន
ព្រះ យេហូវ៉ា នឹង ផ្ដល់ កម្លាំង ចិត្ត ប្រាណ
ទោះ យើង គឺ តិច បើ ប្រៀប នឹង អ្នក ប្រឆាំង
ព្រះ ជា កម្លាំង របស់ យើង។
(បន្ទរ)
មក ខាង ព្រះ យេហូវ៉ា
យក លោក ជា អំណរ
លោក មិន ដែល បោះ បង់ យើង
តាម ពន្លឺ លោក ផង
ផ្សព្វ ផ្សាយ ឲ្យ ឮ សារ ពី
អនាគត សុខ សាន្ត
រាជ្យ ព្រះ ក្រោម លោក យេស៊ូ
នឹង គ្មាន អវសាន៕
(សូមពិនិត្យបន្ថែម ទំនុក. ៩៤:១៤; សុភ. ៣:៥, ៦; ហេ. ១៣:៥)