តូចប៉ុន្តែមានឥទ្ធិពលយ៉ាងខ្លាំង
រ៉ប៊ើតជាយុវជនម្នាក់ដែលមកពីប្រទេសកាណាដា។ គាត់បានធ្វើដំណើរតាមប្រទេសអឺរ៉ុបក្នុងការស្វែងរកគោលបំណងក្នុងជីវិតរបស់គាត់។ គាត់បានឃើញអ្វីៗជាច្រើន ដែលធ្វើឲ្យគាត់មានការធ្លាក់ទឹកចិត្តអំពីអនាគត។
កាលដែលគាត់កំពុងតែអង្គុយក្នុងតៀមកាហ្វេនៅទីក្រុងសេវីល ក្នុងប្រទេសអេស្ប៉ាញ គេបានហុចខិត្តប័ណ្ណមួយឲ្យរ៉ប៊ើត ដែលបានបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។ មុនដំបូង រ៉ប៊ើតមានការសង្ស័យណាស់។ គាត់បានមានប្រសាសន៍ថា៖ «តែយ៉ាងណាក៏ដោយ ខ្ញុំបានអានខិត្តប័ណ្ណនោះ ហើយស្រាប់តែខ្ញុំដឹងថាការនេះគឺសមហេតុសមផល ជាអ្វីមួយដែលខ្ញុំមិនអាចពន្យល់បាន។ ក្នុងកំឡុងធ្វើដំណើររបស់ខ្ញុំ ខ្ញុំបានឃើញការធ្លាក់ទឹកចិត្តនិងការធ្លាក់ខ្លួនរបស់មនុស្សជាច្រើនយ៉ាង ហើយខ្ញុំមានចិត្តអន្ទះអន្ទែងណាស់ ដោយខ្ញុំឥតមានសមត្ថភាពក្នុងការកែប្រែរឿងទាំងនោះ។ បន្ទាប់ពីអានខិត្តប័ណ្ណហើយ ខ្ញុំបានឆ្ងល់ថា៖ ‹តើ«ពិភពលោកថ្មីនេះ»នឹងអាចកើតមានឡើងបានទេ›? រួចមកខ្ញុំបានគិតថា‹ប្រហែលជាអាចកើតមានឡើងបាន›»។
ដោយមានសេចក្ដីសង្ឃឹមសាជាថ្មី រ៉ប៊ើតបានសរសេរទៅការិយាល័យស្មរបន្ទាល់ព្រះយេហូវ៉ា នៅប្រទេសកាណាដា ស្នើសុំឲ្យបុគ្គលណាម្នាក់មកជួបគាត់ នៅពេលដែលគាត់ត្រឡប់មកផ្ទះវិញ ដើម្បីជួយគាត់ឲ្យយល់ពីព្រះគម្ពីរ។
ច្បាស់ណាស់ ពាក្យសំដីមានឥទ្ធិពលយ៉ាងខ្លាំង។ ប៉ុន្តែ សូមកុំវាយបន្ថោកសារដែលបានបោះពុម្ពមកឲ្យសោះ។ មិនថាតូចប៉ិនណាក្ដី ប្រកាសនវត្ថុព្រះគម្ពីរជាអ្វីមួយដែលមានប្រសិទ្ធិភាពណាស់។ ប្រកាសនវត្ថុទាំងនេះមានអានុភាពទៅលើចិត្តនិងគំនិត ដោយផ្ដល់នូវសេចក្ដីសង្ឃឹមដ៏ប្រាកដចំពោះអនាគត។—ហេព្រើរ ៤:១២