ឆ្នាំមួយដ៏ល្អប្រសើរបំផុតក្នុងការចែកចាយព្រះគម្ពីរ
មនុស្សជាច្រើននាក់មានព្រះគម្ពីរមួយក្បាល ជាងពីពេលមុនៗទៅទៀត។ នោះហើយជាអ្វីដែលរបាយការណ៍ពីសមាគមព្រះគម្ពីរថា ពីព្រោះការចែកចាយព្រះគម្ពីរនៅក្នុងឆ្នាំ១៩៩៨ បានកើនឡើងជាងប្រាំសែនក្បាលលើសឆ្នាំមុន។ សរុបទៅ មានជាង៥៨៥.០០០.០០០ក្បាលនៃព្រះគម្ពីរទាំងមូលឬចំណែកខ្លះ បានត្រូវចែកចាយជុំវិញពិភពលោក។ របាយការណ៍នេះចែងថា៖ «នេះជាកត្ដាខ្លះដែលធ្វើឲ្យមានការលើកទឹកចិត្ត។ នៅសព្វថ្ងៃនេះមានមនុស្សច្រើនជាងពីមុន កំពុងតែបានទទួលព្រះបន្ទូលរបស់ព្រះ»។
ប្រាកដហើយ គឺមានភាពខុសគ្នារវាងការមានព្រះគម្ពីរមួយក្បាល និងការអានព្រះគម្ពីរ។ ជាឧទាហរណ៍ ការស្ទង់មួយបានបញ្ចេញឲ្យដឹងថា ជាង៩០ភាគរយនៃជនជាតិអាមេរិកកាំង យ៉ាងហោចណាស់ មានព្រះគម្ពីរមួយក្បាល ហើយចំនួនមនុស្សដែលស្មើនឹងនេះបានជឿថា ព្រះគម្ពីរជាប្រភពដ៏ល្អនៃការបង្រៀនអំពីសីលធម៌។ ប៉ុន្តែ មានតែ៥៩ភាគរយទេ ដែលគេពឹងពាក់ទៅលើព្រះគម្ពីរចំពោះឱវាទនោះ។ ហើយ២៩ភាគរយបានសារភាពថា ពួកគេ«មិនសូវ»ស្គាល់ព្រះគម្ពីរ ឬក៏«មិនស្គាល់ទាំងស្រុង»ផង។
ស្មរបន្ទាល់ព្រះយេហូវ៉ាមិនគ្រាន់តែបោះពុម្ពនិងចែកចាយព្រះគម្ពីរប៉ុណ្ណោះទេ ក៏ប៉ុន្តែបង្រៀនព្រះគម្ពីរតាមផ្ទះដល់មនុស្សទាំងឡាយ ក្នុងជាង២៣០ប្រទេសដោយឥតគិតថ្លៃ។ មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ឥឡូវកំពុងតែទទួលប្រយោជន៍ពីកម្មវិធីក្នុងការអប់រំខាងព្រះគម្ពីរនេះ។ ពួកគេបានត្រូវជួយឲ្យប្រឈមមុខដោះស្រាយនឹងបញ្ហាដែលគេជួបប្រទះឥឡូវ ហើយពួកគេរៀនអំពីអ្វីដែលព្រះគម្ពីរចែង ចំពោះអនាគតដ៏ត្រចះត្រចង់នៅក្រោមព្រះរាជាណាចក្រនៃព្រះ។—អេសាយ ៤៨:១៧, ១៨; ម៉ាថាយ ៦:៩, ១០
[រូបភាពនៅទំព័រ៣១]
ការបង្រៀនព្រះគម្ពីរតាមផ្ទះនៅក្នុងប្រទេស (ពីឆ្វេងទៅស្ដាំចាប់ផ្ដើមពីរូបភាពខាងលើ) បូលីវី ហ្គាណា ស្រីលង្កា និងអង់គ្លេស