សូមអញ្ជើញមកស្ដាប់សុន្ទរកថាពិសេសមួយដែលមានចំណងជើងថា
អ្នកអាចមានសុវត្ថិភាព ក្នុងពិភពលោកដ៏ច្របូកច្របល់នេះ!
សុន្ទរកថានេះមានមូលដ្ឋានលើព្រះគម្ពីរបរិសុទ្ធ ហើយត្រូវថ្លែងទូទាំងពិភពលោក នៅជាង២៣០ប្រទេស។ នាតំបន់ភាគច្រើន សុន្ទរកថានេះត្រូវថ្លែងនៅថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០០៧។ តើលោកអ្នកនឹងរៀនអ្វីខ្លះពេលស្ដាប់សុន្ទរកថានេះ? សុន្ទរកថានេះនឹងឆ្លើយសំណួរខ្លះៗដូចជា:
ហេតុអ្វីបានជាមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកលែងមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាព?
តើមនុស្សលែងមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាព ជាពិសេសតាំងពីពេលណា?
តើអ្វីអាចផ្ដល់ឲ្យយើងមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាព?
លោកអ្នកអាចឆ្លើយសំណួរទាំងនេះបាន ពេលស្ដាប់សុន្ទរកថាដែលមានមូលដ្ឋានលើព្រះគម្ពីរបរិសុទ្ធ។ សុន្ទរកថានេះត្រូវថ្លែងនៅរាប់ម៉ឺនកន្លែង។ នៅតំបន់ភាគច្រើនសុន្ទរកថានេះត្រូវថ្លែងក្នុងសាលប្រជុំដែលហៅថាសាលព្រះរាជាណាចក្រនៃស្មរបន្ទាល់ព្រះយេហូវ៉ា។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ានាតំបន់លោកអ្នកនឹងប្រាប់ឲ្យដឹងពីអាសយដ្ឋានសាលប្រជុំ និងម៉ោងដែលកម្មវិធីចាប់ផ្ដើម។ យើងសូមស្វាគមន៍លោកអ្នកឲ្យចូលស្ដាប់សុន្ទរកថាដែលអាចលើកទឹកចិត្តយើងក្នុងគ្រាដ៏លំបាកនេះ។