សំណួរនិងចម្លើយពីគម្ពីរ
តើតាមរបៀបណាយើងអាចមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍?
គម្ពីរមានដំបូន្មានអំពីរបៀបធ្វើឲ្យចំណងអាពាហ៍ពិពាហ៍មានសុភមង្គល។ ដំបូន្មាននេះមានប្រសិទ្ធភាព ដោយសារដំបូន្មាននេះមកពីព្រះយេហូវ៉ាជាអ្នកផ្ដើមអាពាហ៍ពិពាហ៍មុនដំបូង។ ដំបូន្មាននេះបង្រៀនយើងឲ្យបណ្ដុះគុណសម្បត្ដិដែលធ្វើឲ្យអាពាហ៍ពិពាហ៍មានសុភមង្គល ហើយព្រមានយើងអំពីការប្រព្រឹត្តណាដែលអាចបង្ខូចអាពាហ៍ពិពាហ៍។ ដំបូន្មានពីគម្ពីរក៏បង្រៀនយើងឲ្យចេះប្រាស្រ័យទាក់ទងគ្នាដើម្បីធ្វើឲ្យអាពាហ៍ពិពាហ៍មានសុភមង្គលថែមទៀត។—សូមអាន កូឡុស ៣:៨-១០, ១២-១៤
ប្ដីនិងប្រពន្ធគួរឲ្យកិត្ដិយសនិងគោរពគ្នាទៅវិញទៅមក។ ពេលប្ដីប្រពន្ធធ្វើតាមតួនាទីដែលព្រះបានផ្ដល់ឲ្យក្នុងចំណងអាពាហ៍ពិពាហ៍ ពួកគេអាចមានសុភមង្គល។—សូមអាន កូឡុស ៣:១៨, ១៩
តើអ្វីធ្វើឲ្យអាពាហ៍ពិពាហ៍នៅស្ថិតស្ថេរ?
គូអាពាហ៍ពិពាហ៍អាចរួមរស់ជាមួយគ្នាបាន លុះត្រាតែពួកគេចេះស្រឡាញ់គ្នា។ ព្រះបង្រៀនយើងអំពីរបៀបបង្ហាញសេចក្ដីស្រឡាញ់។ ព្រះនិងលោកយេស៊ូដែលជាបុត្ររបស់លោកជាគំរូល្អឥតខ្ចោះនៃការបង្ហាញសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួន។—សូមអាន យ៉ូហានទី១ ៤:៧, ៨, ១៩
ពេលប្ដីនិងប្រពន្ធឲ្យតម្លៃអាពាហ៍ពិពាហ៍ថាជាការរៀបចំមួយពីព្រះ ពួកគេនឹងបន្តរួមរស់ជាមួយគ្នា។ ព្រះបានបង្កើតអាពាហ៍ពិពាហ៍ជាចំណងមួយដែលជាប់ជារៀងរហូតរវាងបុរសម្នាក់និងស្ត្រីម្នាក់ដើម្បីឲ្យក្រុមគ្រួសារអាចមានសេចក្ដីសុខ។ អាពាហ៍ពិពាហ៍អាចនៅស្ថិតស្ថេរបាន ព្រោះព្រះបានបង្កើតបុរសនិងស្ត្រីជាដៃគូនឹងគ្នា ដោយមានសមត្ថភាពបំពេញសេចក្ដីត្រូវការខាងផ្លូវកាយនិងខាងផ្លូវចិត្តចំពោះគ្នាទៅវិញទៅមក។ លោកក៏បានបង្កើតពួកគេឲ្យមានលក្ខណៈដូចលោក គឺពួកគេមានសមត្ថភាពធ្វើតាមសេចក្ដីស្រឡាញ់របស់លោក។—សូមអាន លោកុប្បត្តិ ១:២៧; ២:១៨, ២៤
សម្រាប់ព័ត៌មានបន្ថែម សូមមើលជំពូកទី១៤ ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែល បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា
សូមអានចម្លើយថែមទៀតពីគម្ពីរតាមគេហទំព័រអាចថតចម្លងតាមគេហទំព័រwww.jw.org/km
[រូបភាពនៅទំព័រ១៦]
តើការប្រាស្រ័យទាក់ទងបែបណាដែលធ្វើឲ្យអាពាហ៍ពិពាហ៍មានសុភមង្គល?