របៀបរស់នៅជាគ្រិស្តសាសនិក
ចូរមានទស្សនៈដូចព្រះយេហូវ៉ាចំពោះខ្លួនអ្នក
«ព្រះយេហូវ៉ាពេញចិត្តរាស្ត្ររបស់លោក»។ (ចសព. ១៤៩:៤) ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក្ដី លោកឃើញគុណសម្បត្តិរបស់យើង និងអ្វីដែលយើងអាចធ្វើនៅអនាគត។ ប៉ុន្តែជួនកាល យើងពិបាកឃើញចំណុចល្អៗរបស់យើង។ យើងប្រហែលជាមានអារម្មណ៍ថាយើងគ្មានតម្លៃ ដោយសាររបៀបដែលអ្នកឯទៀតបានប្រព្រឹត្តចំពោះយើង។ ម្យ៉ាងទៀត បើយើងផ្ដោតអារម្មណ៍ទៅលើតែកំហុសរបស់យើងពីមុន យើងអាចសង្ស័យថាព្រះយេហូវ៉ាពិតជាស្រឡាញ់យើងឬយ៉ាងណា។ ពេលយើងមានអារម្មណ៍បែបនេះ តើមានអ្វីអាចជួយយើង?
សូមចាំថាព្រះយេហូវ៉ាអាចមើលឃើញអ្វីដែលមនុស្សមើលមិនឃើញ។ (១សាំ. ១៦:៧) នេះមានន័យថាលោកអាចឃើញគុណសម្បត្តិរបស់យើងដែលសូម្បីតែយើងផ្ទាល់ក៏មិនដឹងថាខ្លួនមានផង។ ប៉ុន្តែ គម្ពីរជួយយើងឲ្យយល់ទស្សនៈរបស់ព្រះយេហូវ៉ាចំពោះយើង។ យើងអាចដឹងអំពីទស្សនៈរបស់លោកដោយពិចារណាបទគម្ពីរ និងកំណត់ហេតុផ្សេងៗ ដែលបង្ហាញថាព្រះយេហូវ៉ាពិតជាស្រឡាញ់អ្នកគោរពប្រណិប័តន៍លោកយ៉ាងខ្លាំង។
សូមទស្សនាវីដេអូចូរជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់អ្នក រួចសួរសំណួរដូចតទៅនេះ៖
តើឧទាហរណ៍អំពីអ្នករត់ប្រណាំងនិងឪពុករបស់គាត់បង្រៀនយើងអ្វីអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះយើង?
ពេលបុគ្គលម្នាក់ដែលប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរខំប្រឹងព្យាយាមធ្វើឲ្យចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាល្អប្រសើរឡើងវិញ តើតាមរបៀបណាគាត់អាចជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់គាត់?—១យ៉ូន. ៣:១៩, ២០
តើតាមរបៀបណាបងប្រុសក្នុងវីដេអូនេះបានទទួលប្រយោជន៍ពីការអាន និងការរំពឹងគិតអំពីកំណត់ហេតុរបស់ដាវីឌ និងយេហូសាផាត?