ពិភពលោកដ៏ច្របូកច្របល់ តើតាមរបៀបណាអ្នកអាចការពារខ្លួន?
តើអ្នកមានអារម្មណ៍ថាបញ្ហាទូទៅនៅក្នុងពិភពលោកសព្វថ្ងៃនេះ កំពុងតែមានឥទ្ធិពលខ្លាំងជាងមុនមកលើអ្នកផ្ទាល់ឬទេ? ក្នុងតំបន់ដែលអ្នករស់នៅ តើមានបញ្ហាដូចដែលបានរៀបរាប់នៅខាងក្រោមនេះឬទេ?
សង្គ្រាម
រោគរាតត្បាត
គ្រោះមហន្តរាយធម្មជាតិ
ភាពក្រីក្រ
ការរើសអើង
ឧក្រិដ្ឋកម្មដ៏ឃោរឃៅ
ពេលមានរឿងខ្លោចផ្សាកើតឡើង ជនរងគ្រោះជាច្រើនមានការតក់ស្លុតនិងអស់សង្ឃឹម។ មនុស្សខ្លះទៅជាភាំងស្មារតីហើយមិនមានអារម្មណ៍អ្វីទាំងអស់។ ប៉ុន្តែ ការមានអារម្មណ៍បែបនេះ ធ្វើឲ្យស្ថានភាពដែលពួកគេជួបប្រទះកាន់តែអាក្រក់ទៅៗ។
ពេលមានគ្រោះមហន្តរាយកើតឡើង គឺសំខាន់ឲ្យអ្នកធ្វើអ្វីផ្សេងៗ ដើម្បីការពារមនុស្សជាទីស្រឡាញ់ សុខភាព ជីវភាពរស់នៅ និងសុភមង្គលរបស់អ្នក។
តើអ្នកអាចធ្វើយ៉ាងណាដើម្បីការពារខ្លួនក្នុងពិភពលោកដ៏ច្របូកច្របល់នេះ?