ចម្រៀងលេខ៥៣
ការរៀបចំទៅផ្សព្វផ្សាយ
(យេរេមា ១:១៧)
១. ព្រឹកព្រលឹម
យើងរៀបចំប្រាណ
រៀបចេញទៅផ្សាយដំណឹងល្អ
តែមេឃខ្មៅងងឹត
ហើយក៏មានភ្លៀងរលឹម
យើងនៅងងុយគិតថាមិនចេញទៅ
ពីលំនៅ។
(បន្ទរ)
យើងអធិដ្ឋានហើយនិងរៀបចំល្អ
ហើយសង្ឃឹមបានជោគជ័យ
នេះលើកទឹកចិត្តឲ្យយើងមានអំណរ
យើងក៏ឥតភ័យ
មានទេវតាជួយណែនាំយើងផង
តាមលោកយេស៊ូបញ្ជា
ហើយមានសម្លាញ់នៅក្បែរគាំទ្រយើង
យើងមិនរួញរា។
២. យើងពិតជា
នឹងមានអំណរ
បើយើងចាំចំណុចទាំងនោះ
ព្រះយេហូវ៉ាឃើញ
យើងខំអស់ពីចិត្តកាយ
ហើយលោកតែងចាំមិនភ្លេចក្ដីស្រឡាញ់
យើងបង្ហាញ។
(បន្ទរ)
យើងអធិដ្ឋានហើយនិងរៀបចំល្អ
ហើយសង្ឃឹមបានជោគជ័យ
នេះលើកទឹកចិត្តឲ្យយើងមានអំណរ
យើងក៏ឥតភ័យ
មានទេវតាជួយណែនាំយើងផង
តាមលោកយេស៊ូបញ្ជា
ហើយមានសម្លាញ់នៅក្បែរគាំទ្រយើង
យើងមិនរួញរា៕
(សូមពិនិត្យបន្ថែម អទ. ១១:៤; ម៉ាថ. ១០:៥, ៧; លូក. ១០:១; ទីត. ២:១៤)