ចម្រៀងលេខ៦២
ចម្រៀងថ្មី
១. ច្រៀងចម្រៀងបទថ្មីសរសើរតម្កើងព្រះយ៉ាងហានក្លា
ឲ្យមនុស្សឮទូទៅថាលោកធ្វើការអស្ចារ្យ
សរសើរឫទ្ធាលោកជាព្រះដែលតែងតែបានជោគជ័យ
ដោយឈរលើយុត្តិធម៌
លោកវិនិច្ឆ័យសេចក្ដី។
(បន្ទរ)
ច្រៀង! ច្រៀង! ច្រៀង!
ចម្រៀងថ្មីល្អរុងរឿង!
ច្រៀង! ច្រៀង! ច្រៀង!
យេហូវ៉ាជាស្ដេចយើង។
២. ចូរស្រែកអររំពងអបអរស្ដេចយើងព្រះយេហូវ៉ា!
ចូរលើកតម្កើងនាមលោកច្រៀងដោយរីករាយចិន្ដា
ចូរយើងរួមសំឡេងច្រៀងជូនម្ចាស់យើងឲ្យឮយ៉ាងលះ
សូរសំឡេងត្រែនិងពិណ
សម្រុះគ្នាតម្កើងព្រះ។
(បន្ទរ)
ច្រៀង! ច្រៀង! ច្រៀង!
ចម្រៀងថ្មីល្អរុងរឿង!
ច្រៀង! ច្រៀង! ច្រៀង!
យេហូវ៉ាជាស្ដេចយើង។
៣. ឲ្យមហាសមុទ្រនិងសត្វនានាលើកតម្កើងព្រះ
ចូរយើងច្រៀងជាមួយនឹងស្នាដៃលោកឲ្យឮលះ
ឲ្យទន្លេតូចធំនិងអស់ទាំងភ្នំសរសើរតម្កើង
ឲ្យឮនៅគ្រប់ទិសា
ថាលោករុងរឿងថ្កុំថ្កើង។
(បន្ទរ)
ច្រៀង! ច្រៀង! ច្រៀង!
ចម្រៀងថ្មីល្អរុងរឿង!
ច្រៀង! ច្រៀង! ច្រៀង!
យេហូវ៉ាជាស្ដេចយើង៕
(សូមពិនិត្យបន្ថែម ចសព. ៩៦:១; ១៤៩:១; អេ. ៤២:១០)