ចម្រៀងលេខ១២៤
ចូរមានភក្ដីភាពជានិច្ច
១. មានភក្ដីនឹងព្រះយេហូវ៉ា
យើងបង្ហាញក្ដីស្រឡាញ់ស្មោះ
ជារាស្ត្រនៃព្រះយើងខ្ញុំចង់ដឹង
បញ្ញត្ដិរបស់លោកទាំងអស់
ឱវាទលោកផ្ដល់ប្រយោជន៍ឲ្យយើង
យើងស្ដាប់តាមលោកឥតកែគេច
លោកស្មោះភក្ដីអាចទុកចិត្តបាន
យើងនៅជាប់នឹងលោកជានិច្ច។
២. យើងស្មោះភក្ដីចំពោះបងប្អូន
តែងជួយកាលពួកគាត់ត្រូវការ
ទាំងការប្រព្រឹត្តទាំងពាក្យសម្ដី
យើងទុកចិត្តមើលថែរក្សា
ត្រូវឲ្យកិត្តិយសបងប្អូនយើង
គោរពពួកគាត់ពីចិត្តទៀត
មានភក្ដីភាពយើងកាន់តែស្និទ្ធ
យើងខ្ញុំនឹងមិនដែលឃ្លៀងឃ្លាត។
៣. មានភក្ដីភាពតាមការណែនាំ
ដែលអ្នកនាំមុខបានស្រដី
ពេលពួកគាត់ឲ្យការណែនាំយើង
សូមយើងធ្វើតាមដោយភក្ដី
យ៉ាងនេះយើងទទួលពរពីព្រះ
ធ្វើឲ្យយើងរឹងមាំចិន្ដា
ពេលយើងភក្ដីស្មោះត្រង់ជានិច្ច
យើងជារាស្ត្រព្រះយេហូវ៉ា៕
(សូមពិនិត្យបន្ថែម ចសព. ១៤៩:១; ១ធី. ២:៨; ហេ. ១៣:១៧)